អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > HP Pavilion x360 ​កុំព្យូទ័រ​បត់​បាន ៣៦០ដឹក្រេ​ស៊េរី​ថ្មី​តម្លៃ​ចាប់ពី $៥០០ ប៉ុណ្ណោះ

HP Pavilion x360 ​កុំព្យូទ័រ​បត់​បាន ៣៦០ដឹក្រេ​ស៊េរី​ថ្មី​តម្លៃ​ចាប់ពី $៥០០ ប៉ុណ្ណោះ

​អំឡុង​ខែ​ឧសភា និង​មិថុនា ​ឆ្នាំ​នេះ​ក្រុមហ៊ុន Apple នឹង​ចេញ​លក់​កុំព្យូទ័រ​យួរដៃ​ស៊េរី​ថ្មី​ត្រកូល Pavilion ​ពីរ​ម៉ូដែល​គឺ HP Pavilion 14 x360 ​និង HP Pavilion x360 ដែល​មាន​តម្លៃ​ពី ៥០០ដុល្លារ និង ៧៦០ដុល្លារ។ ស៊េរី Pavilion ​ថ្មី​ទាំង​ពីរ​មាន​អេក្រង់ ១៤អ៊ីញ និង ១៥,៦អ៊ីញ ជា​ម៉ាស៊ីន​ត្រូវ​បាន​ផលិត​មាន​ទំហំ​តូច​ជាង​មុន ដែល​ការ​ប្រើ​ស៊ុម​អេក្រង់​ស្ដើង​បាន​ជួយ​កាត់​បន្ថយ​ទំហំ​របស់​វា​បាន​មួយ​ផ្នែក​ផង​ដែរ។ កម្រាស់​ស៊ុម​របស់​វា​ពេល​នេះ ត្រឹមតែ ៦,៥មិល្លីម៉ែត្រ ​ស្ដើង​ជាង ១២,៧មិល្លីម៉ែត្រ​លើ​ជំនាន់​មុន។

​កុំព្យូទ័រ​យួរដៃ​ថ្មី​ទាំង​ពីរ​បំពាក់​ដោយ​អង្គ​ប្រតិបត្តិ Intel Core U-series ជំនាន់​ទី៨ ​។ សម្រាប់​ម៉ូដែល ១៤អ៊ីញ​មាន​កម្រិត resolution 1366x768px ប្រើ​អេក្រង់ touchscreen ​បំពាក់​ឈីប Intel Core i3-8130U dual-core ​គាំទ្រ RAM 8GB ​និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ 500GB ។ HP ថែមទាំង​មាន​គម្រោង​បង្ហាញ​ម៉ាស៊ីន​ដើរ​ដោយ Core i5-8250U ​និង​ប្រើ SSD ទំហំ 128GB ​ផង​ដែរ ព្រម​ជាមួយ​អេក្រង់ full HD IPS ​និង IR camera ​សម្រាប់​តម្លៃ ៧៣០ដុល្លារ​ជាមួយ​អេក្រង់ ១៤អ៊ីញ។

ចំណែក​ម៉ូដែល ១៥,៦អ៊ីញ​បំពាក់​មក​ជាមួយ CPU ​ប្រភេទ Core i5 ​គាំទ្រ RAM ប្រភេទ DDR4-2400 memory ​និង full HD display ​ជាមួយ​អង្គ​ផ្ទុក​ទិន្នន័យ 1TB ​ជំនួស SSD ។ លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​របស់​វា​គឺ​មាន​តំណភ្ជាប់ bluetooth និង 802.11ac ​មាន​រន្ធ USB 3.1 Type-C និង USB 3.1 Type-A ព្រម​ទាំង​រន្ធ HDMI ផង​ដែរ។ សម្រាប់​លក្ខណៈ​សម្បត្តិ​ពិស្ដារ​ប្រិយមិត្ត​អាច​ចូល​ទៅ​កាន់​គេហទំព័រ​ផ្លូវការ​របស់ Hewlett-Packard បាន។

HP Pavilion x360 14-inch តម្លៃ​ចាប់ពី $499 ហើយ​នឹង​មាន​លក់​នៅ​លើ​ HP.com ចាប់ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា និង BestBuy នៅ​ថ្ងៃ​ទី១០ ខែ​មិថុនា ឆ្នាំ២០១៨។
HP Pavilion x360 15-inch តម្លៃ​ចាប់ពី $579 ហើយ​នឹង​មាន​លក់​នៅ​លើ​ HP.com និង​វែបសាយ​លក់​រាយ​ផ្សេងៗ​ទៀត​ចាប់ពី​ថ្ងៃ​ទី៩ ខែ​ឧសភា ឆ្នាំ២០១៨ ។
HP Pavilion Notebook 14-inch តម្លៃ​ចាប់ពី $369 ហើយ​នឹង​មាន​លក់​រាយ​នៅ​ថ្ងៃ​ទី៣ ខែ​មិថុនា​ឆ្នាំ២០១៨។
HP Pavilion Notebook 15-inch តម្លៃ​ចាប់ពី $629 ហើយ​នឹង​មាន​លក់​នៅ​លើ HP.com និង​បណ្ដា​ហាង​លក់​រាយ​ផ្សេង​ទៀត​នៅ​ថ្ងៃ​ទី៣០ ខែ​ឧសភា ឆ្នាំ២០១៨ ។
HP Pavilion Desktop តម្លៃ​ចាប់ពី $329.99 ហើយ​នឹង​មាន​លក់​នៅ​លើ​ HP.com និង​បណ្ដា​ហាង​លក់​រាយ​ផ្សេងៗ​នៅ​ថ្ងៃ​ទី២៧ ខែ​មេសា ឆ្នាំ២០១៨ ៕

​ដោយ៖ រឹទ្ធិរាជ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

សហគ្រិនស្ត្រីកម្ពុជាក្រោមការគាំទ្រពី ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031