អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Xiaomi នឹង​ចេញ​ Gaming Phone ​នៅ​ថ្ងៃ​១៣មេសា​ ហើយ​នេះ​ជា​វីដេអូ​បែកធ្លាយ

Xiaomi នឹង​ចេញ​ Gaming Phone ​នៅ​ថ្ងៃ​១៣មេសា​ ហើយ​នេះ​ជា​វីដេអូ​បែកធ្លាយ

តាម​សេចក្ដី​រាយការណ៍​ថ្មី​ចុងក្រោយ​អំពី​ស្មាតហ្វូន​កំពូល​ប្រភេទ Gaming Phone របស់ Xiaomi ដែល​រំពឹង​ថា នឹង​មាន​ឈ្មោះ Black Shark ​ ពី​គេហទំព័រ gsmarena បាន​បង្ហាញ​វីដេអូ​រយៈពេល​ខ្លី​ប្រមាណ​ត្រឹម ៣វិនាទី​ប៉ុណ្ណោះ ដែល​អះអាង​ថា ជា​ទូរស័ព្ទ Black Shark នេះ​តែម្ដង។

កាលពី​ពេល​ថ្មីៗ​នេះ ​យើង​ធ្លាប់​បាន​ឃើញ​លក្ខណៈ​សម្បត្តិ​សំខាន់​មួយ​ចំនួន​របស់ Black Shark នៅ​លើ​ការ​ធ្វើតេស្ត​សមត្ថភាព benchmarks ​ចំនួន​ពីរ រូប​រាង​បែកធ្លាយ ហើយ​ពេល​នេះ យើង​នឹង​បាន​ឃើញ​វា​នៅ​ក្នុង​វីដេអូ​រយៈពេល​ខ្លី​មួយ ដែល​ជា​វីដេអូ​ចាប់​កាន់។ ថ្វី​បើ​រយៈពេល​ខ្លី ប៉ុន្តែ​យ៉ាងហោច​ណាស់ យើង​បាន​ឃើញ​រូបរាង​បង្វិល​ជុំ ទាំង​ផ្ទៃ​មុខ និង​ផ្នែក​ខាង​ក្រោយ​របស់​វា។

សង្កេត​ឃើញ​រាងរៅ​ទូរស័ព្ទ មាន​មាឌ​ធំ​គួរសម មាន​ប៊ូតុង Home នៅ​ខាង​មុខ និង​ឌីហ្សាញ​ផ្នែក​ក្រោយ​បែប​កាត់​ជ្រុង និង​រាប​ស្មើ​នោះ​ទេ ហើយ​រចនា​បែប​ជម្រាល​ចុះ ដែល​ស័ក្ដិសម​ជា​ស្មាតហ្វូន​កាច កម្លាំង​ខ្លាំង។ បើ​តាម​ការ​បែកធ្លាយ​រូបរាង​កន្លង​ទៅ លើកឡើង​ថា Black Shark នឹង​ប្រើ​ឈីប Snapdragon 845 មាន RAM 8GB ​និង​អង្គ​ចងចាំ​ចាប់ពី 32GB ឡើង​ទៅ។ អេក្រង់​នឹង​មាន​កម្រិត resolution ​ទំហំ 2160x1080px ​សមាមាត្រ 18:9 aspect ratio។ ក្រុមហ៊ុន Xiaomi អាច​នឹង​សម្ពោធ Black Shark ផ្លូវការ​នៅ​ថ្ងៃ​ទី១៣ មេសា​នេះ៕

សូម​អាន៖ Xiaomi លេង​មែន​ទែ​ន មិន​ត្រឹម​ជា​ក្រុមហ៊ុន​ទូរស័ព្ទឈាន​មុខ ឥឡូវ​ថែមទាំង​ផលិត​ Gaming Laptop ទៀត!

​ដោយ៖ រឹទ្ធិរាជ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រឿង​ដ៏​អស្ចារ្យ​ទាំង​៦​ នឹង​កើត​មាន​ឡើង ​ប្រសិន​បើ​អ្នក​ទម្លាប់​ខ្លួនអាន​មុន​ពេល​គេង​រាល់​យប់

​ទម្លាប់​​ប្រចាំ​ថ្ងៃ​១​​ដែលអ្នក​គួរ​ធ្វើ​រាល់​ថ្ងៃ​ដើម្បី​​​អាច​ក្លាយ​ជា​អ្នក​មាន​បាន​

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

វិធី ៤យ៉ាងដើម្បីធ្វើការងារឱ្យកាន់តែឆ្លាតជាងមុន មិន​មែន​កាន់តែលំបាកជាងមុន (Work Smarter, Not Harder)

អត្ថបទពាណិជ្ជកម្ម​

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

សាលា​អន្តរជាតិ​រៀប​ចំ​កម្មវិធី​សប្បាយ​ៗ​សម្រាប់​​កុមារ​​​ចូល​រួម​ដោយ​សេរី​ ថ្ងៃទី១៤-១៥-១៦ ខែកញ្ញា

គេទំព័រលក់ទំនិញ Original 100% ថ្មី១ ចាប់ផ្ដើមដំណើរការនៅកម្ពុជាហើយ

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930