អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Twitter ណែនាំ User របស់​ខ្លួន​ប្រមាណ ៣៣០លាន​​នាក់​​ឱ្យ​ប្រញាប់​ដូរ Password រក​ឃើញ​ bug មួយ

Twitter ណែនាំ User របស់​ខ្លួន​ប្រមាណ ៣៣០លាន​​នាក់​​ឱ្យ​ប្រញាប់​ដូរ Password រក​ឃើញ​ bug មួយ

​ប្រសិន​អ្នក​ជា user ម្នាក់​ក្នុង​ចំណោម​អ្នក​ប្រើ ៣៣០លាន​នោះ អ្នក​គួរតែ​ពិចារណា​ប្ដូរ​លេខ​កូដ Password។ បណ្ដាញ​សង្គម Twitter ​ថ្មីៗ​នេះ​ត្រូវ​គេ​រក​ឃើញ​នូវ​បញ្ហា bug ​ដែល​អាច​ឱ្យ​គេ​លួច​ព័ត៌មាន​គណនី​អ្នក​ប្រើ​តាមរយៈ​វា​បាន។ ដំណើរការ​ bug នេះ​គឺ​ត្រូវ​បាន​ប្រើ​សម្រាប់ រក្សា​ទុក​នូវ​ដំណើរការ​ភ្ជាប់​ចូល​បណ្ដាញ​សង្គម (internal logs)។

ក្រោយ​រក​ឃើញ​បញ្ហា​ bug នេះ​ភ្លាម ក្រុមហ៊ុន Twitter ធ្វើការ​ស៊ើបអង្កេត​ភ្លាមៗ​ដែរ តែ​មិន​បង្ហាញ​សញ្ញាណ​ខូចខាត ឬ​ការ​បែកធ្លាយ​ព័ត៌មាន​អ្នក​ប្រើ​អ្វី​នៅ​ឡើយ។ យ៉ាងណា ក្រុមហ៊ុន​កំពុង​ណែនាំ​អ្នក​ប្រើ ឱ្យ​ផ្លាស់ប្ដូរ​លេខ​សំខាន់​របស់​ពួក​គេ​នៅ​លើ Twitter ​ដែល​ជា “ការ​ប្រុងប្រយ័ត្ន​កម្រិត​ខ្ពស់​បំផុត”។

​ប្រធាន​ផ្នែក​បច្ចេកវិទ្យា​លោក Parag Agrawal បាន​ពន្យល់​ថា Twitter ផ្ដល់​នូវ​ការ​ប្រើប្រាស់​តាម​ស្តង់ដារ ដែល​ធ្វើការ​បម្លែង​ Password ​ឱ្យ​ច្របល់​គ្នា ជា​អក្សរ​ចៃដន្យ (random letter) និង​លេខ ដោយ​ប្រើ​ cryptographic process។ ប៉ុន្តែ bug ​នេះ អាច​ធ្វើ​ឱ្យ Password ដែល​មិន​ត្រូវ​បាន​បង្ហាញ បែរ​ជា​ “ត្រូវ​សរសេរ​នៅ​លើ​ឯកសារ internal log ​មុន​ពេល​វា​បំពេញ​ដំណើរការ hashing process” ទៅ​វិញ៕

សូម​អាន៖ ១០​ ​ប្រទេស​ដែល Block បណ្ដាញ​ទំនាក់ទំនង​សង្គម​ទាំង Facebook, Twitter និង Youtube វៀតណាម​ជា​ប្រទេស​ក្រោយ​គេ

​ដោយ៖ រឹទ្ធិរាជ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​ណាៗ ឲ្យ​​តែ​​ចេញ​រក​ស៊ី​លើក​ទី​១​តែង​បរាជ័យ ដោយ​សារ​មូលហេតុ​ទាំង​៤​នេះ

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

អាថ៌កំបាំងនៃ​ផលិតភាព​​នៅ​​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ Bill Gates

ដើម្បី​​​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ ​​កុំ​ភ្លេច​អនុវត្ត​ចំណុច​ទាំង​នេះ

អត្ថបទពាណិជ្ជកម្ម​

តើការជ្រើសរើសបុគ្គលិក មានអ្វីពាក់ព័ន្ធនឹងចិត្តសាស្រ្ដ?

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031