អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ឆាប់ៗខាង​មុខ​ Microsoft នឹង​ចេញ app ថ្មី​ “Your Phone” អាចបង្ហាញ​ Interface កម្មវិធី​ទូរស័ព្ទ​មក​លើ PC យ៉ាងសាមញ្ញ​ងាយស្រួល​គ្រប់គ្រង

ឆាប់ៗខាង​មុខ​ Microsoft នឹង​ចេញ app ថ្មី​ “Your Phone” អាចបង្ហាញ​ Interface កម្មវិធី​ទូរស័ព្ទ​មក​លើ PC យ៉ាងសាមញ្ញ​ងាយស្រួល​គ្រប់គ្រង

​នៅ​ក្នុង​សន្និសីទ​អ្នក​អភិវឌ្ឍ​កម្មវិធី Build Developer ប្រចាំ​ឆ្នាំ២០១៨ របស់ Microsoft ​ក្រុមហ៊ុន​បាន​បង្ហាញ​នូវ​គម្រោង​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​ចំនួន។ មួយ​ក្នុង​ចំណោម​គម្រោង​ទាំង​នេះ គឺ​ជា​មុខងារ​របស់​កម្មវិធី​ថ្មី Your Phone នៅ​ក្នុង​ជំនាន់ Windows 10 កំណែ​អាប់ដេត​ថ្មី​ឆាប់ៗ​ខាង​មុខ។

Your Phone គឺ​ជា​កម្មវិធី​មួយ​ដែល​នឹង​អាច​ឱ្យ​អ្នក​ប្រើ ធ្វើការ​ភ្ជាប់​ទំនាក់ទំនង​រវាង​ទូរស័ព្ទ និង​កុំព្យូទ័រ Windows 10 ​មាន​លក្ខណៈ​ដូច​ជា TeamViewer។ ដូច្នេះ អ្នក​នឹង​អាច​បើក​មើល និង​បញ្ជា​អេក្រង់​ស្មាតហ្វូន តាមរយៈ​កុំព្យូទ័រ Windows បាន ពោល​គឺ ធ្វើ​ឱ្យ​ការ​បង្ហាញ​មាតិកា​នៅ​លើ display របស់​ទូរស័ព្ទ បង្ហាញ​នៅ​លើ​កុំព្យូទ័រ ហើយ​អ្នក​នឹង​អាច បើក​មើល​រូបថត បើក​សារ​ជូន​ដំណឹង notification និង​ផ្ញើ​សារ​ទូរស័ព្ទ​ជាដើម។

​តាមរយៈ​មុខងារ​ពិសេស ដែល​ផ្សារ​ភ្ជាប់​អេក្រង់ (display) របស់ Smartphone ឱ្យ​គេ​អាច​មើល​ឃើញ និង​បញ្ជា​តាម​កុំព្យូទ័រ​បាន​នេះ នឹង​ផ្ដល់​បទពិសោធន៍​ប្រើប្រាស់​កម្រិត​ខ្ពស់ បង្កើន​ផលិតភាព​ការងារ ដោយសារ​តែ​គេ​មិន​បាច់​ខាត​ពេល​នឹង បែងចែក​អារម្មណ៍ ឬ​ភ្នែក​បង្វែរ​មើល ស្មាតហ្វូន​ផង កុំព្យូទ័រ​ផង។ ដូច្នេះ អ្នក​មិន​ចាំបាច់​ងាក​ចេញ​ពី​អេក្រង់​កុំព្យូទ័រ ទៅ​ចាប់កាន់​ទូរស័ព្ទ​នៅ​ពេល​មាន​សារ​ដំណឹង notification លោត​ឡើង​ម្ដងៗ​ដូច​មុន​ទៀត​ទេ។

សូម​អាន៖ Microsoft ​ស្ងាត់ៗ​ចេញ​លក់​កុំព្យូទ័រ Surface ​ថ្មី​តម្លៃ​តែ $៧៩៩ ទេ !

អ្នក​មិន​ត្រឹមតែ​អាច​ទទួល​បាន​ផលិតភាព​ការងារ​ខ្ពស់ ពី Your Phone ​នេះ​ប៉ុណ្ណោះ​ទេ យោងតាម​ក្រុមហ៊ុន Microsoft ​ដែល​បាន​បង្ហាញ​ពី​ដំណើរការ your Phone ​ឃើញ​ថា វា​ថែមទាំង​អាច​ភ្ជាប់ Link ​ទំព័រ​បែបសាយ​ផ្ទាល់​រវាង​​ឧបករណ៍​ពីរ អាច​ឱ្យ​អ្នក​ ធ្វើការ​ឆែក​មើល ​ដំណើរការ​នៃ​ការ​ប្រើ​ស្មាតហ្វូន ហើយ​ប្រសិន​អ្នក​ភ្លេច​យក​ទូរស័ព្ទ​តាម​ខ្លួន អ្នក​នៅ​តែ​អាច​គ្រប់គ្រង​បញ្ជា​មុខងារ និង​កម្មវិធី​ផ្សេងៗ​នៃ Smartphone Display ​នៅ​លើ​អេក្រង់​កុំព្យូទ័រ​បាន​ដដែល។

និយាយ​ឱ្យ​ងាយ​យល់ Your Phone នឹង​អាច​ឆ្លុះ​បង្ហាញ​ផ្ទាំង Interface ​ទាំង​មូល​របស់​ស្មាតហ្វូន Android ​មក​លើ​អេក្រង់​កុំព្យូទ័រ​បាន ប៉ុន្តែ​សម្រាប់ iOS ​អាច​ដំណើរការ​មុខងារ​នៅ​មាន​កម្រិត។ Your Phone app ​នឹង​ត្រូវ​ក្រុមហ៊ុន Microsoft ​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍ Windows Insiders ​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ។ គេ​មិន​ច្បាស់​នៅ​ឡើយ​ថា មុខងារ​ថ្មី​នឹង​ឃើញ​នៅ​លើ​ប្រព័ន្ធ Redstone 5 ​Windows 10 Windows 10 Update។

សូម​អាន៖ Microsoft អះអាងថា​ Edge ជា Browser ​ល្អ​ខាង​​​សន្សំសំចៃ​ថ្ម​​ឡេបថបបាន​យូរ​បំផុត ​ធៀប​ជាមួយ​ Chrome, Firefox និង Opera

​ដោយ៖ រឹទ្ធិរាជ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​ណាៗ ឲ្យ​​តែ​​ចេញ​រក​ស៊ី​លើក​ទី​១​តែង​បរាជ័យ ដោយ​សារ​មូលហេតុ​ទាំង​៤​នេះ

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

អាថ៌កំបាំងនៃ​ផលិតភាព​​នៅ​​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ Bill Gates

ដើម្បី​​​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ ​​កុំ​ភ្លេច​អនុវត្ត​ចំណុច​ទាំង​នេះ

អត្ថបទពាណិជ្ជកម្ម​

តើការជ្រើសរើសបុគ្គលិក មានអ្វីពាក់ព័ន្ធនឹងចិត្តសាស្រ្ដ?

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031