អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Nokia X6 ​ចេញ​ផ្លូវការ​មាន dual-camera, notch display, RAM 4GB/6GB តម្លៃ​ធូរ​ត្រឹមខ្ទង់ $២០០ !

Nokia X6 ​ចេញ​ផ្លូវការ​មាន dual-camera, notch display, RAM 4GB/6GB តម្លៃ​ធូរ​ត្រឹមខ្ទង់ $២០០ !

ក្រុមហ៊ុន​ HMD Global ថ្មីៗ​នេះ​បាន​ប្រកាស​ស្មាតហ្វូន Nokia ស៊េរី​ថ្មី​ទៀត​ហើយ ម៉ូដែល Nokia X6 នៅ​ព្រឹត្តិការណ៍​មួយ​ក្នុង​ទីក្រុង​ប៉េកាំង។ Nokia X6 ​ជា​ស្មាតហ្វូន​ធន់​មធ្យម ប៉ុន្តែ​ហាក់​ត្រូវ​បាន​រចនា​ស្អាត​ទាន់សម័យ​មិន​ចាញ់​ស្មាតហ្វូន​កំពូលៗ​នាពេល​បច្ចុប្បន្ន​ឡើយ។ ជាក់ស្ដែង វា​មាន​គែម​ស្ដើង ដោយ​សមាមាត្រ 19:9 ​និង​មាន​ចំណុច​ឆក​ខាង​លើ។

Nokia X6 ​បំពាក់​ដោយ​ឈីប Snapdragon 636 ​ប្រភេទ octa-core មាន RAM 6GB ​និង​អង្គ​ចងចាំ​ទំហំ 64GB។ ស្មាតហ្វូន​ថ្មី​នេះ មាន​កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ 16MP+5MP (monochrome) sensor ជាមួយ​កម្រិត f/2.0 aperture ហើយ​កាមេរ៉ា​មុខ​ទំហំ 16MP ជាមួយ f/2.0 aperture ផង​ដែរ។ វា​ថែមទាំង​បាន​បញ្ចូល​នូវ​សូហ្វ៊ែរ​ជំនួយ​កាមេរ៉ា​ដូច​ជា AI image enhancements (ការ​កំណត់ color balance adjustments និង facial recognition), HDR photo mode និង “Bothie” ​សម្រាប់​ការ​ប្រើ​កាមេរ៉ា​មុខ និង​ក្រោយ​ដំណាលគ្នា។

​វា​ដំណើរការ​ដោយ​ប្រព័ន្ធ​សូហ្វ៊ែរ Android 8.1 Oreo និង​មាន​កម្លាំង​ថ្ម 3060mAh ​មាន​រន្ធ USB Type-C, ​ទ្រនាប់​ស្កេន​ក្រយៅដៃ​នៅ​ខាង​ក្រោយ ហើយ​មាន​រន្ធ​កាស​នៅ​ផ្នែក​ខាង​លើ។ Nokia X6 មាន​ឱ្យ​កុម្ម៉ង់​ទិញ​ពី​ថ្ងៃ​នេះ​តទៅ​ហើយ ក្នុង​ទីផ្សារ​ប្រទេស​ចិន ដែល​មាន​ជម្រើស​ពណ៌​ ខ្មៅ ខៀវ និង​ទឹកប្រាក់។ វា​នឹង​មាន​តម្លៃ​ខុស​គ្នា​ទៅ​តាម​លក្ខណៈ​សម្បត្តិ៖

4GB RAM / 32GB ROM: CNY 1,299 (~$200)
4GB RAM / 64GB ROM: CNY 1,499 (~$235)
6GB RAM / 64GB ROM: CNY 1,699 (~$265)

ចំពោះ​កាលបរិច្ឆេទ Nokia X6 នឹង​មាន​លក់​លើ​ទីផ្សារ មិន​ទាន់​ត្រូវ​គេ​កំណត់​បាន​នៅ​ឡើយ៕

​ដោយ៖ រឹទ្ធិរាជ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031