អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Razer ចេញឡេបថប​ហ្គេម​ Blade ​ជំនាន់​ថ្មី​​ឆ្នាំ២០១៨ សមត្ថភាព​កប់​​ក្រាហ្វិក Max-Q (Video)

Razer ចេញឡេបថប​ហ្គេម​ Blade ​ជំនាន់​ថ្មី​​ឆ្នាំ២០១៨ សមត្ថភាព​កប់​​ក្រាហ្វិក Max-Q (Video)

​ក្រុមហ៊ុន Razer ​របស់​អាមេរិក ថ្មីៗ​នេះ​បាន​ណែនាំ​ចេញ​កុំព្យូទ័រ Gaming Laptop ​ស៊េរី Razer Blade អេក្រង់ ១៥,៦អ៊ីញ​ជំនាន់​ថ្មី​ដែល​ទទួល​បាន​ការ​បំពាក់​លក្ខណៈ​សម្បត្តិ​ខ្ពស់​ជាង​មុន ហើយ​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ​គឺ​ថា វា​នឹង​ប្រើប្រាស់​ក្រាហ្វិក Max-Q។

Razer បាន​ចែកចេញ Razer Blade ដល់​ទៅ ៥ម៉ូដែល​ខុសៗ​គ្នា​ត្រង់​គុណភាព​អេក្រង់ ក្រាហ្វិក និង​អង្គ​ផ្ទុក​ទិន្នន័យ។ ក្នុង​នោះ​នឹង​មាន​ម៉ូដែល​ស្តង់ដារ Vapour chamber cooling ​ដែល​មាន TDP ​ច្រើន​ជាង Blade ជំនាន់​មុន ៣០% ហើយ​មាន CPU Intel Core i7-8750H (6-core និង 12 thread) ល្បឿន 2.2GHz ​និង​ល្បឿន max boost ដល់ 4.1GHz ប្រើ​ក្រាហ្វិក Intel Mobile HM370, RAM 16GB DDR4 2667MHz (អាច​បន្ថែម​ដល់ 32GB )

​សម្រាប់​រន្ធ​តំណភ្ជាប់​នៅ​លើ Razer Blade ស៊េរី​ថ្មី​នេះ​រួម​មាន៖ 1x mDP, 1x HDMI 2.0b, 1x USB-C Thunderbolt 3, 3x USB 3.1 ជាមួយ​ប្រព័ន្ធ​សំឡេង Dolby Atmos audio, dual front facing stereo speaker និង​រន្ធ​កាស 3.5mm jack។ Gaming Laptop នេះ​មាន​នូវ​ប្រព័ន្ធ​ត​ភ្ជាប់​ឥត​ខ្សែ Intel wireless-AC 9260 ​គាំទ្រ​ស្តង់ដារ 802.11 a/b/g/n/ac ​និង​បច្ចេកវិទ្យា Bluetooth 5.0។

អ្វី​ដែល​ពិសេស​នោះ Razer Blade ​ថ្មី​នេះ​មាន​អេក្រង់​ធំ​ជាង​មុន ១៥,‍៦អ៊ីញ គែម​ស្ដើង edge-to-edge display ​ជាមួយ​អត្រា refresh នៅ 144Hz ផ្ដល់​បទពិសោធន៍​ខ្ពស់​ក្នុង​ការ​លេង​ហ្គេម​យ៉ាង​ជក់ចិត្ត ល្បឿន​លឿន​សម្រាប់​មុខងារ Stream ​អេក្រង់ vivid screen។ លក្ខណៈ​ពិសេស​ទៀត វា​បាន​បំពាក់​ជាមួយ​ក្ដារ Anti-Ghosting Razer Chroma (RGB) និង​មាន​កាមេរ៉ា web camera កម្រិត 720p អម​ដោយ​មៃក្រូហ្វូន​ផង​ដែរ។

សម្រាប់​លក្ខណៈ​សម្បត្តិ​លំអិត​បន្ថែម​ទៀត ប្រិយមិត្ត​អាច​ចូល​ទៅ​កាន់​គេហទំព័រ​ផ្លូវការ​របស់ Razer ផ្ទាល់​ដោយ​ចុច​លើ​ តំណភ្ជាប់ Link នេះ៕

​ដោយ៖ រឹទ្ធិរាជ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

ពាក្យបណ្ដាំចុងក្រោយដ៏មានអត្ថន័យរបស់លោក ស្ទីវ ចបធ្វើឲ្យអ្នកភ្ងាក់ខ្លួនឡើងវិញ

អត្ថបទពាណិជ្ជកម្ម​

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

កម្មវិធី ABC Exceptional Night ជាមួយលោក ឆាយ វីរៈយុទ្ធ

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930