អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Vivo V9 ​ចេញ​ម៉ូដែល​ថ្មី​ RAM 6GB ​តែ​ត្រូវ​​ទម្លាក់ Spec កាមេរ៉ា រី‍ឯ​តម្លៃ​ប្រហែល ៣សន្លឹក

Vivo V9 ​ចេញ​ម៉ូដែល​ថ្មី​ RAM 6GB ​តែ​ត្រូវ​​ទម្លាក់ Spec កាមេរ៉ា រី‍ឯ​តម្លៃ​ប្រហែល ៣សន្លឹក

​ក្រុមហ៊ុន Vivo ​បាន​បញ្ចេញ​លក់​ស្មាតហ្វូន V9 ​ម៉ូដែល RAM ​ធំ​ជាង​មុន​ដល់ 6GB។ ស្មាតហ្វូន Vivo 9 ដែល​មាន RAM 6GB ​ថ្មី​នេះ មាន​អេក្រង់ ៦,៣អ៊ីញ​កម្រិត FHD+ ​(2280×1080)px។

ស្មាតហ្វូន​ម៉ូដែល​ឡើង RAM ​ធំ​ជាង​មុន​របស់​ក្រុមហ៊ុន​ចិន​នេះ បំពាក់​ដោយ​ឈីប Snapdragon 660 ​ខណៈ​ម៉ូដែល​ស្តង់ដារ RAM 4GB ប្រើ​ឈីប Snapdragon 626។ ហើយ​មាន​អង្គ​ចងចាំ 64GB។ ប្រសិន​បើ​អ្នក​ត្រូវការ​មេម៉ូរី​បន្ថែម ក៏​ញាត់​ប្រើ microSD បាន​ដល់ 256GB ផង​ដែរ។

Vivo V9 6GB ​មាន​កម្លាំង​ថ្ម 3260mAh ​ហើយ​ប្រើ​ផ្ទៃ​សូហ្វ៊ែរ Funtouch OS 4.0 ​ផ្អែក​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 8.1 Oreo។ ចំណែក​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ​ទំហំ 13MP + 2MP និង​មាន​កាមេរ៉ា​មុខ​ទំហំ 12MP ជាមួយ​ស៊ែនសឺរ Dual Pixel ខណៈ​ម៉ូដែល​ដើម​មាន​កាមេរ៉ា​ភ្លោះ​ក្រោយ​ទំហំ 16MP + 5MP និង​កាមេរ៉ា​មុខ 24MP។ ពណ៌​សម្រាប់​ម៉ូដែល RAM 6GB ថ្មី​មាន ក្រហម និង​ពណ៌​ខ្មៅ។

លក្ខណៈ​សម្បត្តិ​នៅ​លើ V9 6GB គឺ​ប្រហាក់ប្រហែល​នឹង​ម៉ូដែល​ដើម ហើយ​ឥឡូវ​នេះ​វា​មាន​លក់​នៅ​លើ​ទីផ្សារ​ឥណ្ឌូណេស៊ី​ហើយ​ក្នុង​តម្លៃ​ប្រហែល ៣០០ដុល្លារ។ ពេល​នេះ Vivo V9 6GB ​ត្រូវ​បើក​ឱ្យ​កុម្ម៉ង់ ហើយ​វា​នឹង​ត្រូវ​ដាក់​លក់​លើ​ទីផ្សារ​សកល​ចាប់ពី​ថ្ងៃ​ទី៤ ខែ​កក្កដា​ក្រោយ​នេះ។ អ្នក​អាច​ទិញ​ស្មាតហ្វូន RAM ធំ​ជាង​មុន​នេះ​បាន​ពី​គេហទំព័រ​ផ្លូវការ​របស់ Vivo ​ឬ​នៅ​លើ​គេហទំព័រ​លក់​រាយ JD ក៏​បាន៕

ដោយ៖ រឹទ្ធិរាជ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

បើ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​(CEO)​ក្រុមហ៊ុន​ធំ​ៗ ​​អ្នក​ត្រូវ​ត្រៀមជំនាញ​ទាំង​នេះ

នេះជាហេតុផលដែលមហាសេដ្ឋីមានលក្ខណៈខុសពីអ្នកក្រ

សៀវភៅ​​ ៥​​ក្បាល​ដែល​មហា​សេដ្ឋី​​ហាម​មិន​ឱ្យ​​អ្នក​​អាន​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ JCI Cambodia មកដល់ឆាប់ៗនេះហើយ !!!

ស្រាបៀរ ABC Extra Stout, Heineken, Tiger ចាប់រង្វាន់ផ្តាច់ព្រ័ត្រជូន គូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧-២០១៨

ធនាគារ PPCBank និង​ក្រុមគ្រូពេទ្យ​កូរ៉េសហការគ្នាផ្ដល់​ការវះកាត់​ភ្នែកជូន​ប្រជាជន​កម្ពុជាដោយ​ឥតគិតថ្លៃ

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930