អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > អស្ចារ្យមែនទែន! ​ LG បង្ហាញទូរទស្សន៍ OLED 8K ដំបូងគេបង្អស់លើពិភពលោក​

អស្ចារ្យមែនទែន! ​ LG បង្ហាញទូរទស្សន៍ OLED 8K ដំបូងគេបង្អស់លើពិភពលោក​

ក្រុមហ៊ុន LG ជាអ្នកឈានមុខគេស្រាប់ក្នុងការបង្កើតទូរទស្សន៍ OLED ដ៏ទំនើប ហើយឥឡូវនេះក៏បានបង្ហាញនូវទូរទស្សន៍ OLED 8K ទំហំ (7680 x 4320) ដំបូងគេបង្អស់នៅលើពិភពលោកនៅឯព្រឹត្តិការណ៍ IFA 2018 ។ ទូរទស្សន៍ LG 88 អុីញ OLED 8K មានលក្ខណះពិសេសបញ្ចេញពន្លឺដោយខ្លួនឯង 33 លានភីចសេលដើម្បីបង្កើត បានជាគុណភាពរូបភាពយ៉ាងច្បាស់ឥតឧបមា។

ជាមួយនិងទូរទស្សន៍ OLED ដែលចែកចាយក្នុងទីផ្សារនៅក្នុងឆ្នាំ 2018 រំពឹងទ្វេរដងនិងកើនដល់ជាង 9 លានគ្រាប់ក្នុងឆ្នាំ 2022 ។ ក្រុមហ៊ុន LG និងបន្តដើម្បីបង្កើនការចែកចាយទូរទស្សន៍ OLED និងធ្វើអោយមានតំរូវការទូរទស្សន៍ OLED កាន់តែច្រើនថែមទៀត។ ខណះពេលដែលទីផ្សារទូរទស្សន៍ OLED 8K ស្ថិតនៅក្នុងកម្រិតចាប់ផ្តើមនៅឡើយគេរំពឹងថាទូរទស្សន៍OLED8K នេះនិងកើនឡើងច្រើន ជាង5លានគ្រាប់នៅក្នុងឆ្នាំ 2022 ហើយក្រុមហ៊ុន LG ប្តេជ្ញាថានិងធ្វើអោយបច្ចេកវិទ្យានិងទីផ្សារទូរទស្សន៍ OLED 8K និងឈានមុខគេ។

ថ្វីបើអេក្រង់ LCD មានភាពទំនើបក៏ដោយ។ ជារឿយៗ OLED វិវដ្តន៍ខ្លួនទៅជាបច្ចេកវិទ្យាអេក្រង់ ជំនាន់ថ្មី។ពីព្រោះវាបញ្ចេញពន្លឺដោយខ្លួនឯងបំបាត់ពន្លឺផ្ទៃខាងក្រោយ។ទាំងនេះវាធ្វើអោយទូរទស្សន៍ទទួលបាននូវលទ្ធផលយ៉ាងល្អឥតខ្ជោះទាំងគុណភាពរូបភាពនិងការរចនា។ ក្រុមហ៊ុនLG មិនមែនត្រឹម តែមានលទ្ធភាពជាអ្នកនាំមុខលើបច្ចេកវិទ្យាទាំងនេះទេក៏ប៉ុន្តែក្រុមហ៊ុនក៏ជោគជ័យលើទីផ្សារផងដែរ។

លោក Brian Kwon នាយកក្រុមហ៊ុន LG Home Entertainment បានមានប្រសាសន៍ថា “ ទូរទស្សន៍ OLED 8K ដំបូងគេបង្អស់របស់ក្រុមហ៊ុន LG គឺជាស្នាដៃបច្ចេកវិទ្យាកំពូលនិងជាជំហានវិវត្តន៍បន្ទាប់ នៅក្នុងបច្ចេកវិទ្យាអេក្រង់ផងដែរ” ។ ទូរទស្សន៍ 4K OLED ដើរតួរនាទីយ៉ាងសំខាន់នៅក្នុងឧស្សាហកម្ម ទូរទស្សន៍ ហើយក្រុមហ៊ុន LG សង្ឃឹមយ៉ាងមុតមុាំថា OLED 8K និងតួរយ៉ាងសំខាន់ដូចគ្នា។

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

​ទម្លាប់​​ប្រចាំ​ថ្ងៃ​១​​ដែលអ្នក​គួរ​ធ្វើ​រាល់​ថ្ងៃ​ដើម្បី​​​អាច​ក្លាយ​ជា​អ្នក​មាន​បាន​

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

វិធី ៤យ៉ាងដើម្បីធ្វើការងារឱ្យកាន់តែឆ្លាតជាងមុន មិន​មែន​កាន់តែលំបាកជាងមុន (Work Smarter, Not Harder)

អត្ថបទពាណិជ្ជកម្ម​

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

សាលា​អន្តរជាតិ​រៀប​ចំ​កម្មវិធី​សប្បាយ​ៗ​សម្រាប់​​កុមារ​​​ចូល​រួម​ដោយ​សេរី​ ថ្ងៃទី១៤-១៥-១៦ ខែកញ្ញា

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930