អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ​​គ្រប់​គ្រង​គណនេយ្យ​តាម​ ឌីជីថល​ ​ជា​ដំណោះស្រាយ​​​​ថ្មី​ដែល​ SME ​គួរ​ស្វែងយល់

​​គ្រប់​គ្រង​គណនេយ្យ​តាម​ ឌីជីថល​ ​ជា​ដំណោះស្រាយ​​​​ថ្មី​ដែល​ SME ​គួរ​ស្វែងយល់

ក្លឹប​​​គណនេយ្យ​កម្ពុជា (Cambodia Accounting Club) ដែល​ហៅ​កាត់​ថា CAC បាន​រៀប​ចំ​នូវ​កម្ម​វិធី​មួយ​ផ្ដោត​​ទៅ​លើ ការ​គ្រប់​គ្រង​គណនេយ្យ​តាម​បែប Digital ( Digitalization Accounting and Business) នៅ មជ្ឈ​មណ្ឌល​កិច្ច​សហ​ប្រតិបត្តិ​ការ​ កម្ពុជា​ជប៉ុន​ ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ​ជិត​៤០០​នាក់​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​ ៩ កញ្ញា​ កន្លង​ទៅ​នេះ។

ការ​គ្រប់គ្រង​គណនេយ្យ​នា នា​​ពេល​បច្ចុប្បន្ន​ ​កាន់​តែ​មាន​លក្ខណៈទំនើបនិងត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​បច្ចេកវិទ្យាឌីជីថល។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​ជំនាញ​ក្នុង​កម្មវិធី​ខាង​លើ។

ជាក់ស្ដែង លោក រស់​ ខេមរា អគ្គនាយក​ក្រុមហ៊ុន Kiu Global បាន​បង្ហាញ​ពី​កម្ម​វិធិ​ថ្មី​ដែល​លោក​បាន​បង្កើត​ផ្ទាល់​គឺ​កម្មវិធី​ប្រព័ន្ចចំនួន៣ រួមមានប្រព័ន្ធERP, PAY និង Market (online) ។ប្រព័ន្ធទាំនេះ​អាច​ប្រើ​ប្រាស់​បាន​ទាំង​ក្នុង​កុំព្យូទ័រ​និង​ទូរស័ព្ទ​ដៃ​ ប៉ុន្តែលោកបានផ្តោតសំខាន់ទៅលើប្រព័ន្ធ ERP មួយគត់ ក្នុងចំណោមប្រព័ន្ធទាំង៣ គោល​បំណង​ដែល​លោក​បាន​សម្រេច​ចិត្ត​បង្កើត​នូវ​ប្រព័ន្ធ​នេះ​ឡើង និងបង្ហាញចំពោះមុខសិក្ខាកាមទាំងអស់ ក្នុងគោលបំណងដើម្បី​ជួយ​សហ​គ្រាស​ធន​តូច​និង​មធ្យម​ឱ្យ​ ​មាន​ការ​រៀប​ចំ​ប្រព័ន្ធ​គណនេយ្យ​ឲ្យ​មាន​លក្ខណៈ​ស្តង់​ដារ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ប្រព័ន្ធ​នេះ​មាន​តម្លៃ​សម​រម្យ​បំផុត​ ថែម​ទាំង​ជួយ​ដល់​ក្រុមហ៊ុន​ទាំងមូល​ឱ្យ​​មាន​ដំណើរ​ការ​ប្រសើរ​និង​ចំណាយ​បុគ្គលិក​តិច​តួច​បំផុត​។

លោក សាន រិទ្ធី ​អគ្គនាយក​ក្រុមហ៊ុន BSE Accounting Co., ltd ដែល​មាន​បទ​ពិសោធន៍​និង​ជំនាញ​ជាង ​១០ឆ្នាំ​ក្នុង​វិស័យ​គណនេយ្យ​និង​ហិរញ្ញវត្ថុ ក៏​បាន​បង្ហាញ​ដល់​​​សិក្ខា​កាម​ផង​ដែរ ពី​រូបមន្ត​ជោគ​ជ័យ​ចំនួន​៥​ដែល​លោក​បាន​ឆ្លង​កាត់ក្នុងអាជីពជាគណនេយ្យកររបស់លោកផ្ទាល់​ គឺ Mindset, Skillset, Toolset, Mentor និង Experience។ លោក​បន្ត​ថា រូបមន្ត​ទាំង​នេះ ​អនុវត្តន៍​បាន​គ្រប់​កាលៈទេសៈ មិន​ថា​គណនេយ្យ​ករ​ ឫ​ថ្នាក់​ដឹង​នាំ​នោះ​ទេ បុគ្គល​ទាំង​អស់​គួរ​តែ​មាន​ជំនាញ​ទាំង​នេះ​ដើម្បី​អនុវត្តន៍​ក្នុង​ជីវភាព​និង​ការងារ​ប្រចាំ​ថ្ងៃ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​បំផុត​និង​ទទួល​បាន​ជោគជ័យ​។

គួរបញ្ជាក់ផងដែរថា សម័យនេះជាសម័យទំនើប ដូច្នេះបច្ចេកវិទ្យាក៏កាន់តែជឿនទៅមុខជាលំដាប់ សូម្បីតែការងារមួយចំនួនក៏ត្រូវប្រើប្រព័ន្ធមកគ្រប់គ្រងជំនួសដែរ តួយ៉ាង បច្ចុប្បន្នផ្នែកគណនេយ្យ ហរិញ្ញវត្ថុក៏ត្រូវការចាំបាច់សម្រាប់ដំណើរការរបស់ក្រុមហ៊ុន។ បន្ថែមពីនេះទៅទៀត គាត់បានជំរុញអោយសហគ្រាសធនតូចនិងមធ្យមទាំងអស់គួរតែប្រើប្រាស់ប្រព័ន្ធ ERP ដូចលោក រស់ ខេមរាបានលើកឡើងពីខាងដើម ផងដែរ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី“AFTERLIFE: DAY OF THE DEAD”

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031