អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > អ្វីទៅគឺជាការធ្វើទីផ្សារ Marketing Mix 4Cs?

អ្វីទៅគឺជាការធ្វើទីផ្សារ Marketing Mix 4Cs?

4Psទីផ្សារចម្រុះ គឺជាគំរូអាជីវកម្មមួយដែលរួមមាន ផលិតផល តម្លៃ ការផ្សព្វផ្សាយ និងទីកន្លែង។ គំរូ 4Cs ថ្មីនៃម៉ូដែលទីផ្សារចម្រុះត្រូវបានគេចាត់ទុកថា ជាកំណែប្រែ​ដែលផ្តោតលើអ្នកប្រើប្រាស់កាន់តែច្រើន។ វារួមបញ្ចូលអតិថិជន, តម្លៃ, ទំនាក់ទំនង និងភាពងាយស្រួល។ វាផ្តោតលើអ្នកទីផ្សារលើការកំណត់គោលដៅទីផ្សារណាដែលចន្លោះប្រហោង ជាជាងទីផ្សារទ្រង់ទ្រាយធំ។ តាមរយៈការយកចិត្តទុកដាក់របស់អតិថិជនទៅលើទីផ្សាររបស់ 4Cs បានបោះជំហានទៅឆ្ងាយពីវិធីសាស្ត្រទីផ្សារ តាមបែបប្រពៃណីហើយផ្តោតលើទីផ្សារពិសេស។

ក្នុងទីផ្សារទ្រង់ទ្រាយធំ ក្រុមហ៊ុនអភិវឌ្ឍផលិតផលពិតជាខ្វះខាតព័ត៌មានជាច្រើនក្នុងការមើលទៅលើទីផ្សារ។ មានការយល់ដឹងស៊ីជម្រៅតិចតួចអំពីអ្វីដែលអតិថិជនចង់បានពិតប្រាកដពីផលិតផល។ ក្រុមហ៊ុនជាច្រើនចំនាយប្រាក់រាប់លានទៅលើអតិថិជន និងការស្រាវជ្រាវទីផ្សារដើម្បីចាប់យកពត៌មានបានជាក់លាក់។ ទោះបីជាយ៉ាងណាក៏ដោយវានឹងមិនបានផ្តល់ចម្លើយទាំងអស់នោះដែរដោយសារផ្នត់គំនិតរបស់អ្នកទិញគឺផ្សេងៗគ្នាទាំងអស់ក្នុងទីផ្សារទ្រង់ទ្រាយធំ។

ការធ្វើទីផ្សារចន្លោះប្រហោងអនុញ្ញាតឱ្យយើងបង្កើតអោយមានការសន្ទនា ដែលសឹងតែមានមួយទល់នឹងមួយ។ មានកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីយល់ច្បាស់ថាអតិថិជនគឺជានរណានិងអ្វីដែលតម្រូវការពិតប្រាកដការចង់បាននិងចំណង់របស់ពួកគេ។ វាជាឱកាសមួយក្នុងការស្វែងយល់ពីទីផ្សារដែលមិនមានការប្រកួតប្រជែង ប៉ុន្តែវាអាចបង្ហាញថារកចំណេញបានប្រសិនបើតម្រូវការចាំបាច់ខ្លាំង។

ការបកស្រាយតាមបែបសម័យទំនើប: The 4Cs Marketing Mix
ជំនួសអោយការចាប់ផ្តើមដំណើរការសង្វាក់ផលិតផល យើងត្រូវផ្តោតទៅលើការលក់នូវអ្វីដែលអតិថិជនចង់ទិញជាក់លាក់។ នេះមានន័យថាវាក្លាយជាសកម្មភាពសំខាន់សំរាប់អ្នកធ្វើទីផ្សារដើម្បីចំនាយពេលវេលាសិក្សាចំពោះអតិថិជនចង់បាន និងត្រូវការកាន់តែស៊ីជម្រៅ។

ត្រង់ចំណុចស្នូលនៃកិច្ចខិតខំប្រឹងប្រែងធ្វើទីផ្សារគឺជាផលិតផលរបស់ខ្លួន។ ពិតមែនវាគឺគ្រាន់តែជាផ្នែកមួយនៃអាជីវកម្ម។ ផលិតផលត្រូវជាអ្វីដែលជាចំណង់ចង់បានរបស់អតិថិជន និងត្រូវតែប្លែកដាច់គេពីគូប្រកួតប្រជែង។ វិធីសាស្រ្ដដ៏មានប្រសិទ្ធភាពបំផុតដើម្បី សម្រចជោគជ័យគឺដំបូងត្រូវចាប់យកទីផ្សារចន្លោះប្រហោង(untapped marketing) បន្ទាប់មកអភិវឌ្ឍផលិតផលដែលត្រៀមរួចជាស្រេចសំរាប់ទីផ្សារ។

Marketing mix 4c’s គឺជាឧបករណ៍សម្រាប់ធ្វើជំនួញដែលអ្នកគួរទាញយកប្រយោជន៍ ដែលវាគឺជាការវិវឌ្ឍមកពី 4p’s (Product, Price, Place, and Promotion)។ ខាងក្រោមនេះគឺជាធាតុផ្សំទាំង ៤ យ៉ាងរបស់ 4c’S នៅក្នុងការធ្វើទីផ្សារឲ្យមានប្រសិទ្ធភាព៖

១) អតិថិជនឬគុណតម្លៃសម្រាប់អតិថិជន (Customer/Consumer Value)៖
យុទ្ធនាការណ៍នៃការធ្វើទីផ្សាររបស់អ្នកត្រូវតែផ្ដោតលើការផ្ដល់គុណតម្លៃទៅដល់អតិថិជនរបស់អ្នក។ អ្នកត្រូវដើរតាមបច្ចេកទេសមួយចំនួនដើម្បីបង្កើនគុណតម្លៃទៅដល់អតិថិជនរបស់អ្នកខាងក្រោមនេះ៖
• ស្វែងរកពីតម្រូវការនិងការចង់បានរបស់អតិថិជនរបស់អ្នក។
• បញ្ចូលគោលដៅដើម្បីបង្កើនប្រាក់ចំណូលពីអាជីវកម្មរបស់អ្នក និងផ្ដល់ជូននូវគុណតម្លៃបន្ថែមទៅឲ្យអតិថិជនរបស់អ្នក។
• ត្រៀមចាំផ្ដល់ជូននូវដំណោះស្រាយទៅដល់អតិថិជនរបស់អ្នកឲ្យបានល្អ។
• បង្កើនសេវាកម្មរបស់អ្នក តាមរយៈការបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ចូនទំនិញ និងការបម្រើសេវាកម្មទៅកាន់អតិថិជន។
• បង្ហាញនូវការពេញចិត្តទៅកាន់អតិថិជនស្មោះត្រង់របស់អ្នក។
• ស្ដាប់ការផ្ដល់មតិយោបល់ ឬការរិះគន់ពីអតិថិជនរបស់អ្នក ដើម្បីជាការអភិវឌ្ឍក្រុមហ៊ុនរបស់អ្នក។
• ពង្រឹងសេវាកម្មអតិថិជនតាមរយៈការបង្ហាញការពេញចិត្ត។
• ផ្ដល់ឲ្យអតិថិជនរបស់អ្នកឲ្យកាន់តែច្រើន។ អ្នកអាចធ្វើតាមជម្រើស៣យ៉ាង៖ ទីមួយ ផ្ដល់ជូននូវបរិមាណនៃផលិតផលនិងសេវាកម្មដដែលប៉ុន្តែបញ្ចុះតម្លៃបន្ដិច។ ទី២៖ ផ្ដល់ជូននូវតម្លៃដដែល ប៉ុន្តែបង្កើនបរិមាណ ឬបង្កើនគុណភាពរបស់ផលិតផលរបស់អ្នក។ ទី៣៖ បង្កើនបន្ថែមបរិមាណនិងបញ្ចុះតម្លៃបន្ថែម។

២) តម្លៃ (Cost)៖
តម្លៃនៃផលិតផលឬសេវាកម្មរបស់អ្នកគឺជាចំនួនដែលអ្នកកំណត់សម្រាប់ផលិតផលរបស់អតិថិជន។ តម្លៃគឺជាកត្តាដ៏សំខាន់ដែលកំណត់ថាអតិថិជននឹងទិញឬមិនទិញទំនិញឬសេវាកម្មរបស់អ្នក។ គ្មានរូបមន្តស្ដង់ដារសម្រាប់កំណត់តម្លៃនោះទេ ប៉ុន្តែវាផ្អែកលើអតិថិជនរបស់អ្នក។ តម្លៃមានន័យថាអ្នកត្រូវគិតពិចារណាអំពីតម្លៃប៉ុន្មានដែលអតិថិជនរបស់អ្នកនឹងចំណាយលើគុណតម្លៃដែលអ្នកនឹងផ្ដល់ឲ្យ។ វាផ្អែកលើប្រភេទនៃទីផ្សារដែលអ្នកកំណត់គោលដៅ។
ខាងក្រោមនេះគឺជាប្រភេទទាំង ៣នៃអតិថិជន៖
១) គិតលើឋានៈ ឬ​មុខមាត់​របស់​គេ​៖ អតិថិជនប្រភេទនេះចង់បានផលិតផលឬសេវាកម្មកម្រិតខ្ពស់ ហើយពួកគេនឹងទិញទំនិញរបស់អ្នក។ ពួកគេរកមើលតែផលិតផលឬសេវាកម្មណាដែលបង្ហាញពីឋានៈមុខមាត់របស់ពួកគេ។
២) គិតពីភាពងាយស្រួល៖ អតិថិជនប្រភេទនេះនឹងទិញផលិតផលនិងសេវាកម្មរបស់អ្នកប្រសិនបើពួកគេមើលឃើញថាផលិតផលឬសេវាកម្មទាំងអស់នោះមានភាពស្រួលសម្រាប់ពួកគេ។
៣) គិតលើការសន្សំសំចៃ៖ អតិថិជនប្រភេទនេះទិញផលិតផលឬសេវាកម្មទៅតាមទឹកប្រាក់របស់ពួកគេ។ ពួកគេតែងតែស្វែងរកគុណតម្លៃដែលសមស្របទៅតាមទឹកប្រាក់ដែលពួកគេមាន។ ពួកគេតែងតែស្វែងរកផលិតផលឬសេវាកម្មដែលមានតម្លៃទាប។

៣) ភាពងាយស្រួល (Convenience)៖
ក្នុងពេលបច្ចុប្បន្នមនុស្សចង់បានភាពងាយស្រួល។ ដូចនេះ ពួកគេនឹងស្វែងរកអាជីវកម្ម ឬទិញទំនិញនៅលើអនឡាញ។ តាមរយៈការប្រើប្រាស់ Marketing Mix 4c’s ភាពងាយស្រួលមានន័យថា អ្នកបង្កភាពងាយស្រួល សាមញ្ញ និងលឿន សម្រាប់អតិថិជនដើម្បីផ្ដល់ប្រយោជន៍ដល់អតិថិជនរបស់អ្នក។ ខាងក្រោមនេះគឺជាចំណុចមួយចំនួនដែលអ្នកត្រូវគិតគូរអំពី ភាពងាយស្រួល៖
• ធ្វើឲ្យដំណើរបែបបទផ្សេងៗងាយស្រួលសម្រាប់អតិថិជនរបស់អ្នក។
• ធ្វើឲ្យអតិថិជនរបស់អ្នកមានអារម្មណ៍ល្អនៅពេលធ្វើតាមដំណើរការអាជីវកម្មរបស់អ្នក។
• ផ្ដល់ជូននូវវង្វាន់ទៅដល់អតិថិជនរបស់អ្នកដែលមានភាពស្មោះត្រង់របស់អ្នក។
• ស្វែងរកវិធីថ្មីៗដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអតិថិជននិងស្វែងរករបៀបចែកចាយផលិតផលឬសេវាកម្មរបស់អ្នកឲ្យបានលឿនរហ័ស។

៤) ទំនាក់ទំនង (Communication)៖
ធាតុផ្សំចុងក្រោយនៃ The 4Cs Marketing Mix គឺទំនាក់ទំនង។ អ្នកមិនចាំបាច់ផ្សព្វផ្សាយអំពីអាជីវកម្មរបស់អ្នកនោះទេ អ្នកអាចធ្វើទំនាក់ទំនងផ្ដល់គុណតម្លៃឲ្យទៅអតិថិជនរបស់អ្នក។ មុននឹងអ្នកធ្វើការផ្សព្វផ្សាយអំពីផលិតផលឬអាជីវកម្មរបស់អ្នកតាមរយៈការផ្សាព្វផ្សាយ សេចក្ដីប្រកាសព័ត៌មាន ឬការធ្វើទីផ្សារផ្ទាល់ជាដើម អ្នកគួរគិតដល់ការភ្ជាប់ទំនាក់ទំនងទៅកាន់អតិថិជនរបស់អ្នកតាមការទំនាក់ទំនង។ ខាងក្រោមនេះគឺជាវិធីសាស្រ្តដើម្បីទទួលយកអត្ថប្រយោជន៍ពីទំនាក់ទំនង៖
• ធ្វើការការទំនាក់ទំនងមានភាពជាឯកជន។ ផ្ដល់នូវការទំនាក់ទំនងឯកជនតាមរយៈបណ្ដាញទំនាក់ទំនងផ្សេងៗ។
• ទាញយកផលប្រយោជន៍តាមរយៈការស្វែងរក (search engines) ដើម្បីសម្រេចគោលដៅទីផ្សាររបស់អ្នក។
• ប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមដើម្បីភ្ជាប់ទំនាក់ទំនងទៅកាន់អតិថិជនរបស់អ្នកតាមរយៈវិធីទាំងនេះ៖ ទី១ ស្វែងរកបណ្ដាណទំនាក់ទំនងសង្គមមួយថាដែលអតិថិជនរបស់អ្នកប្រើប្រាស់។ ទី២៖ បន្សាំខ្លួនរបស់អ្នកទៅនឹងភាសានិងវប្បធម៍ក្នុងបណ្ដាញទំនាក់ទំនងដែលអ្នកលេង។ ទី៣៖ បង្ហោះមាតិការដែលអាចទាក់ទាញអតិថិជនគោលដៅ បង្កើតចំណងទំនាក់ទំនងស្អិតល្មួត និងទាក់ទាញអតិថិជនរបស់អ្នក។
• បង្កើនភាពទាក់ទាញពីអតិថិជនរបស់អ្នក និងថែរក្សាទំនាក់ទំនងទៅវិញទៅមក តាមរយៈវិធីមួយចំនួន។ ទី១៖ បង្ហោះមាតិការដែលទាក់ទងទៅនឹងតម្រូវការនិងការចង់បានរបស់អតិថិជន ហើយប្រសិនបើអតិថិជនរបស់អ្នកចាប់អារម្មណ៍ទៅលើខ្លឹមសារដែលអ្នកបានបង្ហោះ ពួគគេប្រាកដជាចុច Like Share ឬ Comment។ ទី២៖ ធ្វើឲ្យប្រាកដថាអតិថិជនរបស់អ្នកអាចធ្វើការដំណើរការឬបើកមើលមាតិការខ្លឹមសាររបស់អ្នកបានគ្រប់ឧបករណ៍ដែលគេប្រើប្រាស់ ដូចជាទូរស័ព្ទ ឬកំព្យូទ័រជាដើម។ ទី៣៖ គិតអំពីប្រធានបទទាក់ទាញអតិថិជនរបស់អ្នក។ ទី៤៖ ធ្វើរចនារូបភាពរបស់អ្នកឲ្យទាក់ទាញ ដែលវាជួយឲ្យរូបភាពរបស់អ្នកមានភាពរស់រវើក ទាក់ទាញ និងសាមញ្ញ៕

ដោយ៖ លង់ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

បើ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​(CEO)​ក្រុមហ៊ុន​ធំ​ៗ ​​អ្នក​ត្រូវ​ត្រៀមជំនាញ​ទាំង​នេះ

នេះជាហេតុផលដែលមហាសេដ្ឋីមានលក្ខណៈខុសពីអ្នកក្រ

សៀវភៅ​​ ៥​​ក្បាល​ដែល​មហា​សេដ្ឋី​​ហាម​មិន​ឱ្យ​​អ្នក​​អាន​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ JCI Cambodia មកដល់ឆាប់ៗនេះហើយ !!!

ស្រាបៀរ ABC Extra Stout, Heineken, Tiger ចាប់រង្វាន់ផ្តាច់ព្រ័ត្រជូន គូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930