អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > តើអ្វីទៅគឺជា Internet of Things (IoT)?

តើអ្វីទៅគឺជា Internet of Things (IoT)?

Internet of Things (IoT)បានក្លាយជាប្រធានបទមួយដែលកំពុងតែមានការជជែកពិភាក្សាគ្នាទាំងក្នុងកន្លែងធ្វើការនិងក្រៅកន្លែងធ្វើការ។ វាគឺជាគំនិតមួយដែលមិនត្រឹមតែមានឥទ្ធិពលទៅលើរបៀបរស់នៅរបស់អ្នកនោះទេ តែថែមទាំងមានឥទ្ធិពលទៅលើរបៀបនៃ​ការធ្វើការរបស់អ្នកថែមទៀតផង។ តើអ្វីទៅគឺជា Internet of Things? តើវាមានឥទ្ធិពលអ្វីខ្លះទៅលើអ្នក?

តើ Internet of Things គឺជាអ្វី?
ដើម្បីឲ្យងាយយល់ គំនិតមួយនេះគឺនិយាយអំពីការភ្ជាប់ទំនាក់ទំនងឧបករណ៍ផ្សេងៗទៅកាន់អិនធឺណេត។ វារួមបញ្ចូលទាំងអ្វីៗទាំងអស់រាប់ចាប់តាំងពីទូរស័ព្ទដៃ ម៉ាស៊ីនឆុងកាហ្វេ ម៉ាស៊ីនបោកសម្លៀកបំពាក់ កាសស្ដាប់ត្រចៀក អំពូលភ្លើង និងឧបករណ៍ផ្សេងៗជាច្រើនទៀតដែល​ប្រើ​ប្រាស់​ក្នុង​ផ្ទះ ឬ​ការិយាល័យ។ ជាសរុបទៅ Internet of Things គឺជាបណ្ដាញទំនាក់ទំនងដ៏ធំមួយនូវអ្វីៗគ្រប់យ៉ាង។ ទំនាក់ទំនងរវាងមនុស្សនឹងមនុស្ស មនុស្សនឹងវត្ថុផ្សេងៗ និងវត្ថុនឹងវត្ថុ។

តើ Internet of Things មានឥទ្ធិពលលើអ្នកដោយរបៀបណា?
ច្បាប់ថ្មីនាថ្ងៃអនាគតគឺ «អ្វីៗគ្រប់យ៉ាងសុទ្ធដែលអាចភ្ជាប់ទំនាក់ទំនងគ្នាបាន» នឹងត្រូវភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក។ ហេតុអ្វីអ្នកចង់ឲ្យឧបករណ៍ទាំងឡាយភ្ជាប់ទំនាក់ទំនងគ្នាបាន? ឧទាហរណ៍ អ្នកកំពុងជិះរថយន្តទៅចូលរួមការប្រជុំ ហើយឡានរបស់អ្នកមានភ្ជាប់ទៅនឹងប្រតិទិននិងផែនទីបង្ហាញផ្លូវ។ ប្រសិនបើចរាចរណ៍មានការកកស្ទះ ឡានរបស់អ្នកនឹងបញ្ចូនសារទៅកាន់អង្គប្រជុំរបស់អ្នកឲ្យដឹងថា អ្នកនឹងមានការយឺតយ៉ាវក្នុងការចូលរួមប្រជុំ។

ចុះប្រសិនបើនាឡិការោទ៍ដាស់អ្នកឲ្យងើបនូវម៉ោង៦ព្រឹក និងប្រាប់ទៅដល់ម៉ាស៊ីនឆុងកាហ្វេឲ្យចាប់ផ្ដើមឆុងកាហ្វេសម្រាប់អ្នក។ ចុះប្រសិនបើសម្ភារៈការិយាល័យរបស់អ្នកដឹងថាពេលណានឹងអស់ហើយធ្វើការកម្មង់បន្ថែម? ចុះបើសិនឧបករណ៍ដែលអ្នកប្រើប្រាស់លើខ្លួនដែលអ្នកប្រើប្រាស់ក្នុងកន្លែងធ្វើការអាចប្រាប់អ្នកនៅពេលណាឬកន្លែងណាអ្នកធ្វើការមានភាពសកម្ម និងប្រសិទ្ធភាពការងារ ហើយចែករំលែកនូវព័ត៌មានជាមួយឧបករណ៍ផ្សេងៗដែលអ្នកប្រើប្រាស់ពេលកំពុងធ្វើការ?

Internet of Things (IoT) អាចយកទៅអនុវត្តទៅលើអ្វីផ្សេងៗដូចជា ប្រព័ន្ធដឹកជញ្ចូន ក្នុងទីក្រុងតូច ដែលអាចជួយអ្នកកាត់បន្ថយនិងបង្កើនប្រសិទ្ធភាពទៅលើការប្រើប្រាស់ថាមពល។ វាជួយបង្កើននូវរបៀបដែលអ្នកធ្វើការនិងរស់នៅ។
ប្រភព៖ forbes.com

សុវត្តិភាពគឺជាបញ្ហាដ៏ធំចម្បង។ ជាមួយនឹងឧបករណ៍ភ្ជាប់ទំនាក់ទំនងជាច្រើនលានគ្រឿង បញ្ហានោះគឺ មនុស្សត្រូវធ្វើយ៉ាងម៉េចដើម្បីធានាថាព័ត៌មានរបស់ពួកគេមានសុវត្តិភាព។

IOT ជាផងដែរអាចធ្វើឲ្យក្រុមហ៊ុនជាច្រើនជុំវិញពិភពលោកមានសុវត្តិភាពពីការកំរាមកំហែងពីការលួចយកទិន្នន័យ។ ការពិភាក្សាគ្នាអំពី Internet of Things អស់រយៈពេលជាច្រើនឆ្នាំមកនេះ ខណៈពេលដែលមនុស្សជាច្រើនចង់ស្វែងយល់អំពីឥទ្ធិពលលើការរស់នៅរបស់អ្នក។ យើងកំពុងតែព្យាយាមស្វែងយល់អំពីឱកាសនិងបញ្ហាប្រឈមនៅពេលដែលឧបករណ៍ជាច្រើនត្រូវភ្ជាប់ទៅ Internet of Things។ ឥឡូវនេះ រឿងដែលយើងត្រូវធ្វើគឺស្វែងយល់បន្ថែមអំពីអ្វីទៅ Internet of Things និងឥទ្ធិពលទៅលើការធ្វើការងារនិងការរស់នៅរបស់អ្នក៕

ដោយ៖ លង់ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

បើ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​(CEO)​ក្រុមហ៊ុន​ធំ​ៗ ​​អ្នក​ត្រូវ​ត្រៀមជំនាញ​ទាំង​នេះ

នេះជាហេតុផលដែលមហាសេដ្ឋីមានលក្ខណៈខុសពីអ្នកក្រ

សៀវភៅ​​ ៥​​ក្បាល​ដែល​មហា​សេដ្ឋី​​ហាម​មិន​ឱ្យ​​អ្នក​​អាន​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ JCI Cambodia មកដល់ឆាប់ៗនេះហើយ !!!

ស្រាបៀរ ABC Extra Stout, Heineken, Tiger ចាប់រង្វាន់ផ្តាច់ព្រ័ត្រជូន គូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930