អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > តើបញ្ញា​សិប្បនិមិ្មត​ Artificial Intelligence (AI) គឺជាអ្វី?

តើបញ្ញា​សិប្បនិមិ្មត​ Artificial Intelligence (AI) គឺជាអ្វី?

ប្រ​ភព៖​​ pixabay.com

មនុស្សមានសុបិនចង់ឲ្យមានគំនិតមួយ ដែលម៉ាស៊ីនអាចមានភាពឆ្លាតវៃនិងមានសមត្ថភាពដូចទៅនឹងមនុស្ស។ ភាពឆ្លាតវៃសប្បនិម្មិត (Artificial Intelligence=AI)) គឺជាផ្នែកមួយនៃវិទ្យាសាស្រ្តកុំព្យូទ័រដែលផ្ដោតទៅលើការបង្កើតនូវម៉ាស៊ីនវ័យឆ្លាតវៃដែលអាចធ្វើការនិងឆ្លើយតបដូចទៅនឹងមនុស្ស។ ឬក៏អាចថាម្យ៉ាងទៀតបានថា ភាពឆ្លាតវៃសប្បនិម្មិតគឺជាការធ្វើឲ្យកុំព្យូទ័រ មនុស្សយន្ត ឬកម្មវិធីសូហ្វែអាចគិតដោយភាពឆ្លាតវៃ ដូចទៅនឹងការគិតរបស់មនុស្ស។

វាត្រូវបានបង្កើតឡើងដោយការសិក្សាទៅលើរបៀបដែលមនុស្ស គិត រៀន សម្រេចចិត្ត ធ្វើការដោះស្រាយបញ្ហា ហើយយកលទ្ធផលទាំងនេះទៅសិក្សាលើការអភិវឌ្ឍកម្មវិធីឆ្លាតវៃ។ បញ្ញាសប្បនិម្មិត បានក្លាយជាផ្នែកមួយដ៏សំខាន់នៃឧស្សាហកម្មបច្ចេកវិទ្យា។ ចំណុចសំខាន់នៃភាពឆ្លាតវៃសម្បនិមិត្ត (IA) រួមចញ្ចូលដោយការសរសេរកូដកុំព្យូរទ័រដើម្បីដោះស្រាយនូវលក្ខណៈមួយចំនួនដូចជា ចំណេះដឹង ការស្វែងរកហេតុផល ការដោះស្រាយបញ្ហា សមត្ថភាពយល់ដឹង ការសិក្សា ការរៀបចំគម្រោង និងសមត្ថភាពគ្រប់គ្រង និងផ្លាស់ប្ដូររបស់របរផ្សេងៗ

វិស្វកម្មចំណេះដឹង គឺជាផ្នែកមួយដ៏សំខាន់នៃការសិក្សាស្រាវជ្រាវ AI។ ម៉ាស៊ីនអាចធ្វើការនិងឆ្លើយតបដូចទៅនឹងមនុស្សនៅពេលដែលមានព័ត៌មានជាច្រើនទាក់ទងទៅនឹងពិភពលោក។ បញ្ញាសម្បនិមិត្ត (AI) ត្រូវតែធ្វើការភ្ជាប់ទៅកាន់វត្ថុផ្សេងៗ ផ្នែកផ្សេងៗជាច្រើនដើម្បីបង្កើតជាវិស្វកម្មចំណេះដឹង។ បង្កើតការយល់ដឹង ការផ្ដល់ហេតុផល ការដោះស្រាយបញ្ហា នៅក្នុងម៉ាស៊ីនគឺជាកិច្ចការដ៏ពិបាក។

កម្មវីធីមួយចំនួនរបស់ភាពឆ្លាតវៃសប្បនិម្មិត ៖
១) ហ្គេម (Gaming)៖ ភាពឆ្លាតវៃសប្បនិម្មិតដើរតួនាទីយ៉ាងសំខាន់ក្នុងហ្គេមបែបយុទ្ធសាស្ត្រមួយចំនួនដូចជា ហ្គេមអុក ហ្គេមបៀជាដើម ដែលម៉ាស៊ីនអាចគិតអំពីភាពដែលអាចទៅរួចដោយផ្អែកលើចំណេះដឹងស្វ័យសិក្សា។
២) ដំណើរនៃការសិក្សា (Natural Language Processing)៖ វាអាចធ្វើការទំនាក់ទំនងជាមួយនឹងកុំព្យូទ័រដែលអាចយល់ដឹងអំពីភាសាដែលនិយាយដោយមនុស្ស។
៣) ប្រព័ន្ធជំនាញ (Expert System)៖ មានកម្មវិធីជាច្រើនដែលអាចភ្ជាប់ជាមួយនឹងម៉ាស៊ីន កម្មវិធីសូហ្វែ និងប្រព័ន្ធព័ត៌មានដើម្បីផ្ដល់នូវហេតុផលនិងការផ្ដល់មតិយោបល់ផ្សេងៗ។
៤) ប្រព័ន្ធដែលអាចមើលឃើញ (Vision Systems)៖ ប្រព័ន្ធទាំងនេះអាចស្វែងយល់ បកស្រាយ និងដឹងនូវការបញ្ចូលទៅក្នុងកុំព្យូទ័រ ដូចជា វេជ្ជបណ្ឌិតប្រើប្រាស់ប្រព័ន្ធជំនាញក្នុងមន្ទីពេទ្យដើម្បីកំណត់រោគសញ្ញារបស់អ្នកជំងឺ។
៥) ការសម្គាល់សម្លេង (Speech Recognition)៖ ប្រព័ន្ធឆ្លាតវៃមួយចំនួនអាចស្ដាប់ និងយល់ដឹងនូវភាសាដែលមនុស្សនិយាយ ដោយវាអាចយល់នូវការលើកដាក់សម្លេងផ្សេងៗគ្នា ពាក្យគ្រាមភាសា ជាដើម។
៦) ការសម្គាល់ការសរសេរ (Handwriting Recognition)៖ កម្មវិធីសូហ្វែសម្គាល់ការសរសេរ អាចអាចអានអក្សរដែលសរសេរលើក្រដាសដោយប៊ិក ឬស្គ្រីនជាដើម។ វាអាចសម្គាល់រូបរាងអក្សរផ្សេងៗបាន។
៧) មនុស្សយន្តឆ្លាតវៃ (Intelligence Robot)៖ មនុស្សយន្តអាចធ្វើកិច្ចការដែលមនុស្សដាក់ឲ្យធ្វើ។ ពួកវាមានឧបករណ៍តាមដានបម្រែបម្រួល (Sensor) ដែលអាចកំណត់អំពីពន្លឺ កម្ដៅ សីតុណ្ហភាព បម្លាស់ប្ដូរ សម្លេង ជាដើម។ មនុស្សយន្តអាចរៀនពីកំហុសនិងអាចសម្របខ្លួនទៅតាមបរិស្ថានផ្សេងៗ៕

ដោយ៖ លង់ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31