អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > សញ្ញាណ​ប្រាកដមួយ​ថា ​iPhone 7 Plus ​​នឹង​​មាន​កាមេរ៉ា​ភ្លោះ Dual Lens មែន!

សញ្ញាណ​ប្រាកដមួយ​ថា ​iPhone 7 Plus ​​នឹង​​មាន​កាមេរ៉ា​ភ្លោះ Dual Lens មែន!

ប្រ​ភព៖​​ 9to5mac.com

បើ​ដូច​ទៅ​នឹង​ពាក្យ​ចចាមអារ៉ាម​មែន​នោះ កំពូល​ទូរស័ព្ទ iPhone 7 ​ដែល​ចេញ​ឆ្នាំ​នេះ​នឹង​ពិសេស ប្ដូរ​ប្រវត្តិសាស្ត្រ​ក្នុង​ត្រកូល iPhone ​របស់ Apple មិន​ខាន។ តាម​របាយការណ៍​ថ្មី​មួយ​ឱ្យ​ដឹង​ថា Apple ពេល​នេះ អាច​កំពុង​ទាក់ទង​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​កាមេរ៉ា ដើម្បី​នាំ​យក​កាមេរ៉ា dual lens ទៅ​បំពាក់​នៅ​លើ iPhone 7 Plus។ ដៃគូ​ផ្គត់ផ្គង់​ទាំង​នោះ ត្រូវ​គេ​រាយការណ៍​ថា ជា​ក្រុមហ៊ុន​ចិន និង​ជប៉ុន ហើយ​ក្រុមហ៊ុន Largan Technology ​របស់​តៃវ៉ាន់​ក៏​បាន​ផ្ញើ​គំរូ​កាមេរ៉ា​ទៅ​ដល់ Apple សម្រាប់​ធ្វើតេស្ត​ហើយ​ដែរ។

ois

នៅ​ខណៈពេល​នេះ Largan គឺ​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​កាមេរ៉ា​ធំ​មួយ​របស់ Apple ​ដែល​បាន​ផ្គត់ផ្គង់​ប្រមាណ ៦០% ​នៃ​កាមេរ៉ា​ដែល​ប្រើ​នៅ​លើ​ទូរស័ព្ទ iPhone និង iPad។ បើ​តាម​របាយការណ៍​នេះ មាន​ន័យ​ថា ក្រុមហ៊ុន Apple ​នឹង​បន្ត​ស្វែងរក​ដៃគូ​បន្ថែម​សម្រាប់​ការ​ផ្គត់ផ្គង់​ចំនួន​ច្រើន និង​ប្រភេទ​កាមេរ៉ា dual lens សម្រាប់​បំពាក់​នៅ​លើ iPhone ជំនាន់​ទី១០។

Main-Image-1

មូលហេតុ​ដែល Apple ​នឹង​ស្វែងរក​ដៃគូ​ផ្គត់ផ្គង់​ច្រើន​ក្រុមហ៊ុន​ដើម្បី​នាំ​យក​កាមេរ៉ា​ប្រភេទ dual lens ទៅ​បំពាក់​លើ​ទូរស័ព្ទ iPhone 7 Plus ​គឺ​ដើម្បី​បន្ថយ​ហានិភ័យ​ឱ្យ​នៅ​ត្រឹម​កម្រិត​ទាប​ជា​អប្បបរមា ទាំង​គុណភាព និង​បរិមាណ​ផ្គត់ផ្គង់។

ទូរស័ព្ទ iPhone ​ជំនាន់​ថ្មី​របស់ Apple ត្រូវ​គេ​រំពឹង​ថា នឹង​ទទួល​បច្ចុប្បន្នភាព​ថ្មី ដោយ​បន្ថែម​ទំហំ RAM, អង្គ​ប្រតិបត្តិ​ល្បឿន​លឿន​ជាង​មុន ដែល​អាច​ប្រើ​ឈីប Apple A10។ យើង​អាច​រំពឹង​ថា Apple ក៏​នឹង​ធ្វើ​បច្ចុប្បន្នភាព​ទៅ​លើ​អេក្រង់​សម្រាប់ iPhone ចេញ​ឆ្នាំ​នេះ​ផង​ដែរ។ iPhone 7 ​នឹង​មាន​កម្រិត resolution យ៉ាង​ហោច 1080p ចំណែក 7 Plus ​មាន​កម្រិត​ដល់ Quad HD។

Apple ក៏​នឹង​ធ្វើ​បច្ចុប្បន្ន​លើ​សូហ្វ៊ែរ​ដោយ​ដាក់​ឱ្យ​ដំណើរការ​ជាមួយ iOS 10 ថែមទៀត។ iPhone 7 និង 7 Plus ត្រូវ​គេ​រំពឹង​ថា នឹង​ត្រូវ​ក្រុមហ៊ុន​វែក​មុខ​នៅ​ខែ​កញ្ញា​ខាង​មុខ ខណៈ​បច្ចុប្បន្ន​មាន​របាយការណ៍​មក​ថា នឹង​មាន iPhone 5SE អេក្រង់ ៤អ៊ីញ​ចេញ​មុន ដែល​នឹង​ឃើញ​ពន្លឺ​ថ្ងៃ​នៅ​ខែ​មីនា​ក្រោយ​នេះ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

បើ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​(CEO)​ក្រុមហ៊ុន​ធំ​ៗ ​​អ្នក​ត្រូវ​ត្រៀមជំនាញ​ទាំង​នេះ

នេះជាហេតុផលដែលមហាសេដ្ឋីមានលក្ខណៈខុសពីអ្នកក្រ

សៀវភៅ​​ ៥​​ក្បាល​ដែល​មហា​សេដ្ឋី​​ហាម​មិន​ឱ្យ​​អ្នក​​អាន​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ JCI Cambodia មកដល់ឆាប់ៗនេះហើយ !!!

ស្រាបៀរ ABC Extra Stout, Heineken, Tiger ចាប់រង្វាន់ផ្តាច់ព្រ័ត្រជូន គូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930