អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ហេតុអ្វី​មហាសេដ្ឋី Richard Branson ថា អនាគត​​ការងារ ៥​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​អាច​ថយចុះនៅប្រទេស​រីកចម្រើន? ​

ហេតុអ្វី​មហាសេដ្ឋី Richard Branson ថា អនាគត​​ការងារ ៥​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​អាច​ថយចុះនៅប្រទេស​រីកចម្រើន? ​

លោក Richard Branson

ប្រ​ភព៖​​ Go Billions

តើ​ការងារ​ពី ៩​ម៉ោង​ធ្លាក់​មក​ត្រឹម​៥ ម៉ោង និង ៥​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​នឹង​ត្រូវ​បញ្ចប់​ឬ​នៅ​ពេល​អនាគត? បើ​តាម​ការ​យល់​ឃើញ​របស់​លោក Richard Branson មហាសេដ្ឋី​អង់គ្លេស​បាន​ឲ្យ​ដឹង​ថា នេះ​គឺ​ជា​ការ​ពិត​ដែល​ថា ការងារ​ ៥​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ពី​ច័ន្ទ ដល់​សុក្រ​នឹង​ត្រូវ​​ស្លាប់​​នៅ​ពេល​អនាគត។

មហាសេដ្ឋី​​ប្រធាន​ក្រុមហ៊ុន  Virgin Group ​ដ៏​ល្បីល្បាញ​របស់​អង់គ្លេស​​រូប​នេះ​បាន​ថ្លែង​ដូច្នេះ​ថា៖« របៀប​ធ្វើ​ការ ៥ ថ្ងៃ ក្នុង​មួយ​សប្តាហ៍ ​សម្រាក​២​ថ្ងៃ​នៅ​ចុង​សប្តាហ៍​សៅរ៍-អាទិត្យ​ និង​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​​ឆ្នាំ ២​ ឬ ៣​សប្តាហ៍​នឹង​ត្រូវ​បញ្ចប់​នៅ​ពេល​អនាគត»។ លោក​ថា នេះ​​ក៏​ដោយសារតែ​ការ​ចូល​មក​ដល់​នៃ​បច្ចេកវិទ្យា​​ដែល​​នឹង​​ដណ្តើម​ការងារ​ពី​​មនុស្ស​។

ការ​លើក​ឡើង​របស់​លោក​គឺ​នៅ​ក្រោយ​​ពេល​ដែល​មហាសេដ្ឋី​ផ្សេងៗ​ទៀត​បាន​លើកឡើង​ដូច​លោក​ដែរ។ កន្លង​មក​មហាសេដ្ឋី​ក្រុមហ៊ុន​ ​Google លោក Larry Page ​ធ្លាប់​បាន​​និយាយ​ដែរ​ថា ការងារ​ជា​ច្រើន​ដែល​​ប្រើ​ពលកម្ម​មនុស្ស​នៅ​ពេល​បច្ចុប្បន្ន នឹង​ត្រូវ​ធ្លាក់​ចុះ​បន្តិច​ម្តងៗ​ដោយសារតែ​បច្ចេកវិទ្យា​កាន់តែ​រីកចម្រើន។ លោក​បន្ត​ថា ភាព​ច្នៃប្រឌិត​នៃ​បច្ចេកវិទ្យា​ថ្មីៗ នឹង​ជំរុញ​ឲ្យ​ឧស្សាហកម្ម​​ងាក​មក​ប្រើ​គ្រឿង​ម៉ាស៊ីន​ជំនួស​​ឲ្យ​មនុស្ស​កាន់តែ​ច្រើន​ឡើង។

លោក Larry Page បាន​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​​បច្ចេកវិទ្យា​កំពុង​ដើរ​តួនាទី​ជំនួស​​ឲ្យ​កម្លាំង​មនុស្ស​ជា​បណ្តើរៗ​ដូច​ជា ​រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិ យន្តហោះ​ Drone និង​ឧស្សាហកម្ម​ផលិត​រថយន្ត​ជា​ដើម។ លោក​ថា សូម្បី​តែ​​យន្តហោះ​ដឹក​អ្នកដំណើរ​គ្មាន​មនុស្ស​បើក​ក៏​នឹង​អាច​ក្លាយ​ជា​ការពិត​នៅ​​ពេល​អនាគត​ឆាប់ៗ​ខាងមុខ​នេះ​ផង​ដែរ។

ចំណែក​មហាសេដ្ឋី​ក្រុមហ៊ុន Tesla និងក្រុមហ៊ុន SpaceX លោក Elon Musk ក៏​ធ្លាប់​​បង្ហាញ​ពី​ការ​យល់​ឃើញ​របស់​លោក​ដូចគ្នា​នេះ​ដែរ​ដោយ​ព្រមាន​ថា បច្ចេកវិទ្យា​នឹង​​ធ្វើ​ឲ្យ​មាន​បដិវត្ត​ការងារ​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​មួយ​ដល់​មនុស្ស​ជាតិ។ លោក​លើក​ឡើង​ដូច្នេះ​ថា៖« ការ​​បាត់បង់​ការងារ​​ ពិត​ជា​នឹង​ផ្ទុះ​ឡើង​។ នេះ​ពី​ព្រោះ​តែ​រ៉ូបត (មនុស្ស​យន្ត) នឹង​អាច​ធ្វើ​ការងារ​សព្វគ្រប់​បែប​យ៉ាង​បាន​ល្អ​ជាង​មនុស្ស​យើង​…ខ្ញុំ​មានន័យ​ថា ធ្វើ​បាន​ល្អ​ជាង​យើង​ទាំងអស់​គ្នា​ហ្នឹង»

ងាក​មក​មើល​ទស្សនៈ​របស់​លោក Richard Branson វិញ វា​គឺ​ជា​ដំណឹង​អាក្រក់​មួយ​សម្រាប់​មនុស្ស​ជាតិ។ ប៉ុន្តែ​លោក​ថា អត្រា​គ្មាន​ការងារ​នៅ​ក្នុង​រយៈពេល ២០​ឆ្នាំ​ទៅ​មុខ​ទៀត​គឺ ស្ថិត​នៅ​ក្នុង​អត្រា​មួយ​ប្រហាក់ប្រហែល​នៅ​ពេល​បច្ចុប្បន្ន​នេះ​ទេ បើ​ទោះបី​ជា​ការងារ​មួយ​ចំនួន​ត្រូវ​បាន​ផ្លាស់ប្ដូរ​ក៏ដោយ​ហើយ​ថា ប្រសិន​បើ​រដ្ឋាភិបាល ឬ​​វិស័យ​ឯកជន​មាន​ភាព​ឆ្លាតវៃ បច្ចេកវិទ្យា​ទំនើបៗ​អាច​ផ្តល់​ផល​វិជ្ជមាន​សម្រាប់​មនុស្ស​នៅ​ទូទាំង​សាកលលោក។

សម្រាប់​លោក Bill Gates ប្រធាន​ក្រុមហ៊ុន Microsoft វិញ​ក៏​មាន​សុទិដ្ឋិនិយម​ដូច​លោក Richard Branson ដែរ។ លោក​​​លើកឡើង​ដូច្នេះ​ថា៖« ​ការ​ពិត​បច្ចេកវិទ្យា​នឹង​ដណ្តើម​ការងារ​របស់​មនុស្ស​មែន ប៉ុន្តែ​មនុស្ស​គ្រប់គ្នា​កំពុង​ទន្ទឹង​រង់ចាំ​ចង់​បាន​ពេលវេលា​សម្រាក​​ពី​ការងារ​នៅ​ក្នុង​រយៈពេល​យូរ​មួយ។ គោលបំណង​របស់​មនុស្ស​ម្នាក់ៗ គឺ​មិនមែន​ចង់​អង្គុយ​មុខ​កុំព្យូទ័រ ឬ​អង្គុយ​ធ្វើការ​​គ្មាន​ថ្ងៃ​សម្រាក​នោះ​ទេ។ បើ​ពួកគេ​មាន​ពេល​សម្រាក​កាន់តែ​ច្រើន នោះ​មិនមែន​ជា​រឿង​អាក្រក់​សម្រាប់​ពួកគេ​នោះ​ទេ»

ដោយ៖ សូរ៉ាណា

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031