អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > តើអ្វីទៅជា Fintech? តើ​វា​កំពុងផ្លាស់ប្តូរពិភពលោក និងកម្ពុជាដោយរបៀបណា?

តើអ្វីទៅជា Fintech? តើ​វា​កំពុងផ្លាស់ប្តូរពិភពលោក និងកម្ពុជាដោយរបៀបណា?

ពិភពលោកយើងពេលនេះ កំពុងតែ​បោះ​ជំហ៊ាន​​ទៅមុខ​ទៅកាន់ពិភពលោកមួយដែលពោរពេញទៅដោយបច្ចេកវិទ្យាដែលមានវត្តមាននៅជុំវិញខ្លួន និងចូលរួមស្ទើរតែគ្រប់សកម្មភាពរបស់មនុស្សហើយ។ វិស័យផ្សេងៗនៅក្នុងពិភពលោកដែលធ្លាប់ដើរ និងដំណើរការប្រើប្រាស់កម្លាំងមនុស្ស ក៏​កំពុង​ត្រូវ​បាន​ជំនួស​ឱ្យ​ដោយ​​​ប្រព័ន្ធអ៊ីនធឺណែត និងរបកគំហើញថ្មីៗផងដែរ។ តួយ៉ាងដូចជាអ្វីដែលពិភពលោក កំពុងតែយកចិត្តទុកដាក់មួយនេះជាដើម។ ក្រុមហ៊ុនសារព័ត៌មាន និងអ្នកសិក្សាជាច្រើនបានងាកមកចាប់អារម្មណ៍ទៅលើបច្ចេកវិទ្យានេះ។

តើអ្វីទៅជា Fintech? ហេតុអ្វីបានជាគេចាប់អារម្មណ៍ជាមួយនឹង​បច្ចេកវិទ្យា​នេះ​ខ្លាំងណាស់? Fintech គឺជាពាក្យកាត់មួយនៃភាសាអង់គ្លេស ដែលមានពាក្យពេញថា Financial Technology ឬបកប្រែមកថា បច្ចេកវិទ្យាហិរញ្ញាវត្ថុ។ បើនិយាយ​ឱ្យ​ស្រួលស្តាប់ទៅ​គឺ​ថា​ ពាក្យថា Fintech នេះចង់សម្តៅទៅលើការ​រួម​បញ្ចូល​នូវ​បច្ចេកវិទ្យាទៅក្នុងវិស័យហិរញ្ញវត្ថុ។ សព្វថ្ងៃ ​ធនាគារ​ឬអាជីវកម្មជាច្រើនដែលបានសាកល្បង ឬកំពុងដំណើរការជាមួយនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech)​នេះ​ មិន​ថា​តែ​នៅ​ប្រទេស​អភិវឌ្ឍន៍​ខ្លាំង​ និង​ប្រទេស​កម្ពុជា​យើងទេ ក្រោមរូបភាពជាការបង់ថ្លៃទំនិញ សេវាកម្ម ឬការប្រើប្រាស់សេវាកម្មធនាគារតាមប្រព័ន្ធទូរស័ព្ទជាដើម។

​បច្ចេកវិទ្យា​ Fintech កំពុង​តែ​ទទួល​បាន​​ការ​ពេញ​និយម​ក្នុង​ការ​ប្រើប្រាស់​ច្រើន​ ដោយសារតែវាមានភាពងាយស្រួល សន្សំពេលវេលា ផ្តល់សុវត្ថិភាពសាច់ប្រាក់ និងអាចប្រើប្រាស់បានមិនថាយប់ ឬថ្ងៃ ឬ​ទីកន្លែង​ណានោះទេ។ ​

Fintech ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ជាច្រើន​ដូចជា​៖ ការធានារ៉ាប់រង (Insurance) ការទូទាត់​ថ្លៃទំនិញ និង សេវា (Payments of Goods and Services) ការដាក់​ប្រាក់​បញ្ញើ និង ការផ្តល់​កម្ចី (Deposit & Lending) ការផ្តល់សេវា​ធនាគារ​ចល័ត និង ការ​បូ​ប​អេ​ឡិច​ត្រូ​និ​ច (Mobile Banking & e-Wallets) ជាអាទិ៍​។

ក្នុងប្រទេសកម្ពុជាយើងវិញ ​បច្ចេកវិទ្យា​ Fintech បាន​និង​កំពុង​​ក្លាយជាប្រធានបទមួយដែលអាជីវកម្មជាច្រើនកំពុងតែយកចិត្តទុកដាក់ និងព្យាយាមប្រែខ្លួន​ឱ្យ​​រួមបញ្ចូលជាមួយបច្ចេកវិទ្យា​ ជា​ពិសេស​ក្នុង​វិស័យ​ធនាគារ​តែម្ដង។ តួយ៉ាងដូចជាធនាគារ ABA ​​ធនាគារអេស៊ីលីដា ​និង​ក្រុមហ៊ុន​ផ្នែក​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​ដូច​ជា​ Wing, Truemoney, AEON…ជា​ដើម ​កំពុង​​ពង្រឹងខ្លួនដោយយកចិត្តទុកដាក់ទៅលើ សេវាកម្មធនាគារ ឌីជីថល ឬសេវាកម្មធនាគារតាមទូរស័ព្ធរបស់ខ្លួន ដោយក្នុងនោះបានអនុញ្ញាតឱ្យអតិថិជនអាចធ្វើការបង់ប្រាក់ បង់ថ្លៃទឹកភ្លើង ទិញកាតទូរស័ព្ទ ឬផ្ទេរ និងទទួលប្រាក់ពីគ្នាបានដោយមិនចាំបាច់ទៅដល់កន្លែងមួយៗផ្ទាល់ៗនោះទេ។ អ្វីដែលពួកគេត្រូវការ គឺមានតែទូរស័ព្ទនិងអ៊ិនធឺណែតទៅជាការស្រេច ដោយមិនចាំបាច់កាន់ក្រដាសប្រាក់សុទ្ធក្នុងដៃ ក៏អាចទិញទំនិញបានដោយងាយ។​

ក្រៅពីធនាគារ នេះក៏មាននៅក្នុងអាជីវកម្មផ្សេងៗទៀតដែរ ដូចជាការបញ្ជាទិញ និងបង់ថ្លៃសម្លៀកបំពាក់ ចំណីអាហារ សំបុត្រឡាន ឬហៅតាក់ស៊ី តាមទូរស័ព្ទទៀតផង។

ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នូវ​ការប្រើប្រាស់ Fintech នៅ​កម្ពុជា គឺ​ដោយសារតែ​ភាព ពេញនិយម​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​យុវវ័យ ក៏ដូចជា​ពាណិជ្ជករ​ផងដែរ​។

ប៉ុន្តែទន្ទឹមនឹងភាពងាយស្រួលដែល ផ្តល់ឱ្យដល់មនុស្សសម័យថ្មីនេះមានច្រើនបែបនេះក៏ពិតមែន នៅមានការបារម្ភមួយចំនួនផ្សេងទៀតដែលគួរឱ្យយកចិត្តទុកដាក់ផងដែរ ព្រោះនៅក្នុងពេលបច្ចុប្បន្នមានក្រុមឆ្លៀតឱកាសជាច្រើនបានព្យាយាមលួចលុយ ឬលួចព័ត៌មានផ្ទាល់ខ្លួនជាច្រើនតាមរយៈ​ប្រព័ន្ធអ៊ិនធឺណែត ដែលបញ្ហានេះអាចជារឿងឈឺក្បាលមួយរបស់អ្នកដែលចូលចិត្តប្រើប្រាស់ការគិតគូរសាច់ប្រាក់តាមទូរស័ព្ទដៃ។

ឬ​ឯមតិរបស់មួយចំនួនទៀតបានលើកឡើងថា អាជីវកម្មដែលប្រើប្រាស់នេះ ខ្លះមិនបានឆ្លងកាត់ការត្រួតពិនិត្យ ឬប្រកាន់​ខ្ជាប់​នូវ​​គោលការណ៍ប្រទេសត្រឹមត្រូវ​ ដែលហេតុនេះហើយទើប​ជាពេល​អាចនឹងធ្វើឱ្យអាជីវកម្មទាំងនោះអាចធ្វើអ្វីតាមតែអំពើចិត្ត និងអាចឈានទៅដល់ការធ្វើរឿងខុសច្បាស់ ដូចជាការកាត់លុយអ្នកប្រើប្រាស់ជាដើម។

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញជាច្រើនបានប្រមើលមើលថា ការធ្វើបដិវត្តន៍វិស័យហិរញ្ញវត្ថុរួមបញ្ចូលជាមួយនឹងបច្ចេកវិទ្យានេះគឺជារឿងជៀសមិនផុតនោះទេ ដូច្នេះហើយដើម្បីសុវត្ថិភាពសាច់ប្រាក់ និងបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់ឱ្យកាន់តែច្រើន រដ្ឋាភិបាលមានទំនួលខុសត្រូវយ៉ាងខ្ពស់បំផុតនៅក្នុងការសម្រេចលើចំនុចមួយនេះ៕

ដោយ៖ សុខា វត្តី

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031