អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > កាន់​តែ​ទំនើប! កសិករ​អាច​រៀន​បច្ចេក​ទេស​កសិកម្ម​និង​ទទួល​ព័ត៌មាន​ទីផ្សារ​ពី​កម្មវិធី​ទូរស័ព្ទ​ដៃ”ទន្លេសាប”

កាន់​តែ​ទំនើប! កសិករ​អាច​រៀន​បច្ចេក​ទេស​កសិកម្ម​និង​ទទួល​ព័ត៌មាន​ទីផ្សារ​ពី​កម្មវិធី​ទូរស័ព្ទ​ដៃ”ទន្លេសាប”

“ទន្លេសាប” ជា​កម្មវិធី​ទូរស័ព្ទដៃ​ដ៏​ពិសេស​មួយ​ដែល​បង្កើត​ឡើង​សម្រាប់​ប្រជាកសិករ​ខ្មែរ ដើម្បី​ស្វែង​យល់​ពី​បច្ចេក​ទេស​ និង​គន្លឹះ​សំខាន់ៗ​ក្នុង​ការ​ដាំដំណាំ ចិញ្ចឹម​សត្វ ព័ត៌មាន​ពី​ទីផ្សារ​កសិកម្ម ព្រម​ទាំង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​សម្ភារៈ​សម្រាប់​ធ្វើ​កសិកម្ម​។ លើស​ពី​នេះ​ទៀត​ តាម​រយៈ​កម្មវិធី​ទូរស័ព្ទ​ដៃ​”ទន្លេសាប”​ ប្រជាកសិករ​អាច​ប្រឹក្សា​យោបល់​លើ​បញ្ហា​នានា​ពី​សំណាក់​អ្នក​ជំនាញ​កសិកម្ម​ផងដែរ។

លោក គា បូរាណ នាយក​ប្រតិបតិ្ត​នៃ​ អេ អឹម ខេ បាន​លើក​ឡើង​ថា គោល​បំណង​ចម្ប​នៃ​ការ​បង្កើត​កម្មវិធីទូរស័ព្ទ​នេះ​គឺ​ដោយ​សារ​តែ​មើល​ឃើញ​ថា​កសិករ​ខ្វះ​ខាត​នៅ​ការ​ទទួល​ព័ត៌មាន​ច្រើន​ពី​ទីផ្សារ ព្រម​ទាំង​ការ​ធ្វើ​កសិកម្ម​បែប​ទំនើប​កម្ម​ដូច្នេះ​ហើយ​ទើប​ អេ អឹម ខេ សម្រេច​បង្កើត​កម្មវិធី​ទូរស័ព្ទ​នេះ​ឡើង។ លោក​បូរាណ រំពឹង​ថា​នឹង​មាន​ការ​ទាញ​យក​កម្មវិធី​ទូរស័ព្ទ​ដៃ​នេះ​មក​ប្រើប្រាស់​កាន់​តែ​ច្រើន ប្រជាកសិករ​នឹង​យល់​ដឹង​បន្ថែម និង​មួយ​វិញ​ទៀត​លោក​រំពឹង​ថា​នឹង​អាច​បង្កើត​នូវ​បណ្ដុំ​ទីផ្សារ​អេឡិច​ត្រូនិច​ដែល​ពួក​គាត់​ក្នុង​ការ​ទិញ​លក់​ផលិតផល​កសិកម្ម។

ក្នុង​នោះ​ផង​ដែរ​ លោក ស្រ៊ុន សុខុម អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មាន​ប្រសាសន៍​ថា​ ការ​ចូល​រួម​របស់​វិស័យ​ឯកជន​ក្នុង​ការ​ផ្សព្វផ្សាយ​ទាក់​ទង​​និង​វិធីសាស្រ្ត​ធ្វើ​កសិកម្ម​នេះ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ ជា​ពិសេស​គឺ​ការ​បង្កើត​នូវ​ទីផ្សារ​លើ​ប្រព័ន្ធ​ទូរស័ព្ទ​នេះ​ ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ទៅ​លើ​ឈ្មួញ​កណ្ដាល។

គួរ​បញ្ជាក់​ផងដែរ​ថា កម្មវិធីទូរស័ព្ទ​ដៃ”ទន្លេសាប”​ត្រូវ​បាន​បង្កើត​ដោយ​ គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងការ​គាំ​ទ្រ​សហការ​មូលនិធិដោយ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គម្រោង​មូល​និធិការ​បង្កើត​ថ្មី​សម្រាប់​កាត់​បន្ថយ​ភាព​ក្រីក្រ​ (IAP) ដែល​សហការអនុវត្ត​រួម​គ្នា​ដោយ SIDA, SNV, IB Sweden, និង BoP Inc. និង​គម្រោង​ហាវែសII របស់ទីភ្នាក់​ងារ​ជំនួយ​អាមេរិកUSAID៕

ទាញយកកម្មវិធី ទន្លេសាប សម្រាប់ទូរស័ព្ទអែនដ្រយតាមរយៈតំណនេះ៖ https://play.google.com
ទាញយកកម្មវិធី ទន្លេសាប សម្រាប់ទូរស័ព្ទអាយហ្វូនតាមរយៈតំណនេះ៖ https://itunes.apple.com

អត្ថបទដោយ៖ ជួប ស្រីរ័ត្ន

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

គ្រាន់​តែ​ចេះ​ភាសា​បរទេស​ទាំង​៤​នេះ​ អ្នក​នឹង​អាច​រក​លុយ​បាន​កាន់​តែ​ច្រើន​

​​កម្រង​គំនិត​សំខាន់ៗ​ ដែល​អ្នក​គួរ​រៀន​សូត្រ​ពី​ ​សូក្រាត​ (Socrates) អ្នក​ប្រាជ្ញ​របស់​ក្រិក​

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728