អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ក្រុមហ៊ុន Apple អាចនឹងធ្វើការបង្ហាញនូវទូរស័ព្ទដៃស្មាតហ្វូនថ្មីចំនួន ៣ ម៉ូឌែល ក្នុងឆ្នាំនេះ

ក្រុមហ៊ុន Apple អាចនឹងធ្វើការបង្ហាញនូវទូរស័ព្ទដៃស្មាតហ្វូនថ្មីចំនួន ៣ ម៉ូឌែល ក្នុងឆ្នាំនេះ

ជាធម្មតាក្រុមហ៊ុន Apple បញ្ចេញលក់នូវស្មាតហ្វូតថ្មីៗរបស់ខ្លួនក្នុងកំឡុងខែកញ្ញា ដូចនេះក្នុងឆ្នាំ ២០១៩ នេះ វាក៏ប្រហែលជាមិនខុសអ្វីពីឆ្នាំមុនៗដែរ ហើយអ្វីដែលប្រហែលមានការផ្លាស់ប្ដូរជាពិសេសនោះ គឺប្រព័ន្ធភ្លើងលែនជំនួយកាម៉ារ៉ាដែលមានចំនួន ៣ គ្រាប់ ។

ការប្រកាស់ចេញនូវស្មាតហ្វូន iPhone ថ្មីរបស់ក្រុមហ៊ុន Apple នេះ គឺទទួលបានការចាប់អារម្មណ៏ខ្លាំងតាមបណ្ដាសារព័ត៌មាន អ្នកប្រើប្រាស់ និងភ្នាក់ងារសារព័តមាន Wall Street ហើយការប្រកាស់ចេញនូវ iPhone ថ្មីៗទាំងនេះ គឺជាដំណឹងល្អមួយដែលក្រុមហ៊ុន Apple ចាំបាច់ត្រូវធ្វើជាងអ្វីៗទាំងអស់ដើម្បីប្រកួតប្រជែង និងបង្កើនការលក់ចេញរបស់ខ្លួន ដែលកំពុងមានការធ្លាក់ចុះ ។

ក្រុមហ៊ុន Apple បានបង្ហាញពីរបាយការណ៍ប្រាក់ចំណេញក្នុងខែមករាថា ការលក់ប្រចាំត្រីមាសមានការធ្លាក់ចុះចំនួន ១៥ ភាគរយ បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ការលក់ផលិតផលនៅតំបន់ផ្សេងៗទៀតមានការកើនឡើងដែរ ដូចជាការផ្ដល់នូវសេវាកម្មរបស់ក្រុមហ៊ុន ដែលមានប្រាក់ចំណូលកើនឡើងរហូតដល់ ១០.៩ ពាន់លានដុល្លារ ( ​ប៊ីលាន ) ហើយទូរស័ព្ទដៃម៉ាក iPhone នៅតែជាផលិតផលចំបងដែលរកប្រាក់ចំណូលបានច្រើនឲ្យក្រុមហ៊ុន Apple ។

ថ្មីៗនេះមានក្រុមហ៊ុនជាច្រើនមានដូចជា Samsung និង Huawei បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើទូរស័ព្ទស្មាតហ្វូនអាចបត់បានរបស់ខ្លួន ដូចនេះក្រសែភ្នែកជាច្រើនកំពុងមានការចាប់អារម្មណ៍ខ្លាំងទៅលើក្រុមហ៊ុន Apple ដែលនឹងប្រកាស់ចេញនូវស្មាតហ្វូនថ្មីរបស់ខ្លួនក្នុងខែកញ្ញានេះ។ តើក្រុមហ៊ុននេះនឹងធ្វើឲ្យមានការទាក់ទាញអ្វីខ្លះនៅលើ iPhone ថ្មីនេះ?

យោងទៅតាមរបាយការណ៍ និងពាក្យចចាមអារ៉ាម ខាងក្រោមនេះជាអ្វីដែលគេរំពឹងទុកមានលើ iPhone ថ្មីៗក្នុងឆ្នាំនេះ ៖

១) រូបរាងនិងលក្ខណៈ iPhone ថ្មីទាំងបី 

ក្រុមហ៊ុន Apple នឹងប្រកាសចេញ iPhone ថ្មីចំនួនបីម៉ូឌែលក្នុងខែកញ្ញានេះ គឺមានរូបរាងលក្ខណៈដូចគ្នានឹង iPhone 8, 8 plus, iPhone X, iPhone XR, XS និង iPhone XS Max ដែលបានប្រកាសចេញក្នុងឆ្នាំ ២០១៧ និង ២០១៨ ដែរ ។

២) ប្រព័ន្ធភ្លើងជំនួយកាម៉ារ៉ាមានចំនួនបីគ្រាប់

iPhone ថ្មីរបស់ក្រុមហ៊ុន Apple អាចនឹងមានភ្លើងជំនួយកាម៉េរ៉ាក្រោយចំនួនបីគ្រាប់ ដូចស្មាតហ្វូនថ្មីៗរបស់ក្រុមហ៊ុន Samsung និង Huawei ដែរ ។

៣) កាម៉េរ៉ាស្កែនមុខ មានសុវត្តិភាពកាន់តែល្អប្រសើរ

iPhone ថ្មី ក្នុងឆ្នាំនេះអាចមានប្រព័ន្ធស្កែនសំគាល់មុខដោះសោរកាន់តែប្រសើរជាងមុន ដោយធ្វើការស្កែនចាប់សំគាល់មុខបានច្បាស់ជាងមុន ។

៤) គ្មានដុំសាកថ្មទូរស័ព្ទបានលឿន

iPhone ថ្មីរបស់ក្រុមហ៊ុន Apple មានដុំសាកថ្មទួរស័ព្ទ ៥ វ៉ាត់ (5-watt) ភ្ជាប់មកជាមួយដដែល បើទោះណាជាបច្ចុប្បន្នជាទូទៅមានការប្រើប្រាស់ច្រើននូវដុំសាកថ្មទួរស័ព្ទបានលឿនលើទួរស័ព្ទប្រព័ន្ទប្រតិបត្តិការណ៏ Android យ៉ាងណាក៏ដោយ ។

៥) អាចសាកថ្មទៅកាន់ឧបករណ៍ដទៃផ្សេងទៀតបាន

iPhone ថ្មីទាំងបីម៉ូឌែលអាចប្រើជាឧបករណ៍ដុំសាកថ្មទៅកាន់ឧបករណ៍របស់ក្រុមហ៊ុនដទៃផ្សេងៗទៀតបាន ។

៦) អាចមានរន្ធសាកជាប្រភេទ USB-C

ជាធម្មតាក្រុមហ៊ុន Apple តំរូវឲ្យទូរស័ព្ទដៃ iPhone អាចប្រើសាកថ្មបានតែជាមួយដុំសាកថ្មដែលផលិតដោយក្រុមហ៊ុន Apple តែប៉ុននោះ ហើយឆ្នាំនេះមានការផ្លាស់ប្ដូរនូវរន្ធសាកថ្មជាប្រភេទ USB-C វិញ ដែលវាអាចសាកថ្មបានតែជាមួយដុំសាកដែលផលិតដោយក្រុមហ៊ុន Apple ដូចគ្នាតែប៉ុននោះ ។

៧) មានទួលខ្លួនស្រោបដោយកញ្ចក់ក្រើមស្រអាប់

រចនាប័ទ្មតួខ្លួនរបស់ iPhone ថ្មីពុំមានអ្វីខុសពី iPhone XR, XS, និង XS Max ដែលបានចេញកាលពីថ្មីៗនេះទេដែលមានទួលខ្លួនស្រោបដោយកញ្ចក់ក្រើមស្រអាប់ ។ លើសពីនេះទៅទៀតក្រុមហ៊ុន Apple មានគំរោងធ្វើបច្ចុប្បន្នភាព (Update) លើទូរស័ព្ទ iPhone អាចទ្រទ្រង់ប្រើជាមួយប្រព័ន្ធ 5G បានក្នុងឆ្នាំ ២០២០ ។

៨) អេក្រង់របស់ iPhone ថ្មីទាំងបីម៉ូឌែលមានទំហំដូចគ្នា

iPhone ថ្មីទាំងបីម៉ូឌែលក្នុងឆ្នាំ ២០១៩ នេះ អាចនឺងមានទំហំ និងអេក្រង់លក្ខណៈ OLED ដូចៗគ្នានឹង iPhone ដែលទើបនឹងបានចេញកាលពីពេលថ្មីៗកន្លងមក និងមានតំលៃថោកជាងបន្តិច ។ សំរាប់អេក្រង់ OLED នេះ គឺវាមានលក្ខណៈអេក្រង់ខ្មៅងងឹតជាង និងមានពណ៍លើផ្ទៃអេក្រង់ច្បាស់ជាងអេក្រង់ LCD ដែលមានលើទូរស័ព្ទ iPhone XR ។

៩) មានប្រព័ន្ធប្រតិបត្តិការណ៍ថ្មី បង្កើនថាមពលថ្ម និងកែប្រែផ្នែកផ្សេងៗជាច្រើនទៀត

iPhone ថ្មីទាំងបីម៉ូឌែលក្នុងឆ្នាំ ២០១៩ នេះ នឹងប្រើនូវប្រព័ន្ទប្រតិបត្តិការណ៍ថ្មី គឹប្រព័ន្ទប្រតិបត្តិការណ៍ A12 BIONIC រួមមានការបង្កើនថាមពលថ្ម និងបណ្ដុំនៃផ្នែកផ្សេងៗជាច្រើនទៀតដើម្បីឲ្យកាន់តែមានភាពងាយស្រួលដល់ការបញ្ចូលទិន្នន័យផ្សេងៗ ។ ក្រុមហ៊ុន Apple ផលិត iPhone ថ្មីទាំងបីម៉ូឌែល ដែលអាចនឹងយកលំនាំតាម iPhone XR ដែលមាន RAM 3 GB និង 4 GB ផងដែរ៕

ដោយ៖ វឌ្ឍនា

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កម្រង​គំនិត​សំខាន់ៗ​របស់​ ឡៅ សឺ (​Lao Tzu)​​​ទស្សនវិទូ​របស់​ចិន​

មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​

គន្លឹះ​សម្ងាត់​ទាំង ៦​ ដែល​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ដូច​មហា​សេដ្ឋី

គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត

អត្ថបទពាណិជ្ជកម្ម​

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ បង្ហាញពីទិដ្ឋភាពផ្នែកឌីជីថលនៅអាស៊ីអាគ្នេយ៍ នាថ្ងៃអនាគត

អានអត្ថបទតាមខែ

March 2019
M T W T F S S
« Feb    
 123
45678910
11121314151617
18192021222324
25262728293031