អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Microsoft នឹងឈប់ធ្វើបច្ចុប្បន្នភាពលើ Window 7 ជំរុញឲ្យប្រើប្រាស់ Window 10 វិញ

Microsoft នឹងឈប់ធ្វើបច្ចុប្បន្នភាពលើ Window 7 ជំរុញឲ្យប្រើប្រាស់ Window 10 វិញ

ក្រុមហ៊ុន Microsoft នឹងឈប់ធ្វើបច្ចុប្បន្នភាពលើផ្នែកសុវត្តិភាព (Security Update) ដល់ម៉ាស៊ីនកុំព្យូទ័រណាដែលប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការណ៍ Window 7 ក្នុងខែមករា ឆ្នាំ ២០២០ ប៉ុន្តែក្រុមហ៊ុននឹងចាប់ផ្ដើមផ្ដល់ដំណឹងឲ្យធ្វើការផ្លាស់ប្ដូរទៅប្រព័ន្ធប្រតិបត្តិការណ៍ Window 10 វិញដែលនឹងចាប់ផ្ដើមក្នុងខែមេសា ឆ្នាំ ២០១៩ នេះហើយ ។

យោងទៅតាមគេហទំព័រមួយដែលបានបង្ហោះកាលពីថ្ងៃអង្គារ កន្លងទៅ បានឲ្យដឹងថា ដោយនឹងចាប់ផ្ដើមអនុវត្តក្នុងខែក្រោយនេះក្រុមហ៊ុន Microsoft នឹងធ្វើការផ្ដល់ដំណឹងដល់អ្នកដែលកំពុងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការណ៍ Window 7 ទាំងអស់ ។

បើទោះណាជាមានការផ្ដល់ដំណឹងយ៉ាងនេះក៏ដោយ ក៏អ្នកប្រើប្រាស់នឹងនៅតែទទួលបានការធ្វើបច្ចុប្បន្នភាពលើផ្នែកសុវត្តិភាពដដែលរហូតដល់ខែមករា ឆ្នាំ ២០២០ ប៉ុន្តែបន្ទាប់ពីកាលកំណត់នេះ អ្នកប្រើប្រាស់ Window 7 ទាំងអស់អាចនឹងទទួលរងនូវបញ្ហាផ្សេងៗ ហើយក្រុមហ៊ុននឹងមិនទទួលខុសត្រូវលើបញ្ហាទាំងអស់នោះទេ។

អ្នកប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការណ៏ Window 7 អាចធ្វើការកំណត់មិនឲ្យមាននូវសារផ្ដល់ដំណឹងបានផងដែរ ។
ការផ្លាស់ប្ដូរពីប្រព័ន្ធប្រតិបត្តិការណ៍ Window 7 ទៅ Window 10 វាជារឿងល្អប្រសើរដើម្បីបញ្ចៀសពីបញ្ហាដែលអាចមានឡើង ប៉ុន្តែចាំបាច់ត្រូវធ្វើការរក្សាទុក (Back up) នូវរាល់ឯកសារ និងទិន្នន័យទាំងអស់ក្នុងឧបករណ៍ជំនួយសំរាប់ផ្ទុកទិន្នន័យ និងឯកសារ ឬអាចរក្សាទុកក្នុង OneDrive Cloud ដែលជាកម្មវិធីរក្សាទុកទិន្នន័យលើអ៊ីនធឺណេតរបស់ក្រុមហ៊ុន Microsoft និងមានអង់ចងចាំសំរាប់រក្សាទុកដោយឥតគិតថ្លៃរហូតដល់ 1 TG (1000 GB)៕

ដោយ៖ វឌ្ឍនា

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កម្រង​គំនិត​សំខាន់ៗ​របស់​ ឡៅ សឺ (​Lao Tzu)​​​ទស្សនវិទូ​របស់​ចិន​

មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​

គន្លឹះ​សម្ងាត់​ទាំង ៦​ ដែល​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ដូច​មហា​សេដ្ឋី

គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត

អត្ថបទពាណិជ្ជកម្ម​

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ បង្ហាញពីទិដ្ឋភាពផ្នែកឌីជីថលនៅអាស៊ីអាគ្នេយ៍ នាថ្ងៃអនាគត

អានអត្ថបទតាមខែ

March 2019
M T W T F S S
« Feb    
 123
45678910
11121314151617
18192021222324
25262728293031