អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ទូរស័ព្ទ Galaxy S7 និង S7 edge ​ទទួល​បាន​ការ​កុម្ម៉ង់​ទិញ​ច្រើន​លើស​ពី​ការ​រំពឹងទុក​របស់ Samsung

ទូរស័ព្ទ Galaxy S7 និង S7 edge ​ទទួល​បាន​ការ​កុម្ម៉ង់​ទិញ​ច្រើន​លើស​ពី​ការ​រំពឹងទុក​របស់ Samsung

ប្រ​ភព៖​​ phonearena

​យោង​តាម​ការ​បញ្ជាក់​របស់​លោក Dong-jin ​ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​របស់ Samsung ​បាន​ឱ្យ​ដឹង​ថា តួលេខ​បញ្ជា​ទិញ​ទូរស័ព្ទ Galaxy S7 និង S7 edge ​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​មាន​ការ​ភ្ញាក់ផ្អើល​ព្រោះ​ច្រើន​លើស​ការ​រំពឹង​ទុក​ទៅ​ទៀត។ ទូរស័ព្ទ​កំពូល​ស៊េរី​ថ្មី​ចុងក្រោយ​ទាំងពីរ​នេះ ចាប់​ផ្ដើម​មាន​លក់​នៅ​តាម​បណ្ដា​ទីផ្សារ​មួយ​ចំនួន​នៅ​ថ្ងៃ​នេះ​ហើយ ខណៈ​ដែល​អតិថិជន​បាន​បាន​កុម្ម៉ង់​ទិញ​មុន ព្រោះ​ទន្ទឹង​រង់ចាំ​ដើម្បី​ទទួល​យក​បទពិសោធន៍​ថ្មី​ជាមួយ​ស្មាតហ្វូន​ទំនើប​នេះ។

ថ្នាក់​ដឹកនាំ​របស់ Samsung ​រូប​នេះ​បាន​លើកឡើង​ថា ​ស្មាតហ្វូន Galaxy S7 ថ្មី​ទាំងពីរ​នេះ នឹង​ជួយ​ដល់​ការ​ច្បាម​យក​ចំណែកទីផ្សារ​ទូរស័ព្ទ​នៅ​ប្រទេស​ចិន​បាន​ខ្លះ​ឡើង​វិញ បន្ទាប់ពី​ថមថយ​ការ​លក់​កន្លង​ទៅ​ដោយសារ​បណ្ដា​ក្រុមហ៊ុន​ក្នុង​ស្រុក​វាយលុក​ចំ​គោលដៅ​អ្នក​ប្រើប្រាស់​ជាមួយ​តម្លៃ ព្រមទាំង​សមត្ថភាព។

តាម​ការ​បញ្ជាក់​ពី Samsung ឱ្យ​ដឹង​ថា តួលេខ​បញ្ជា​ទិញ​ពិត​ជា​ច្រើន​ក្រាស់ក្រែល​លើ​ចំនួន​ដែល​ខ្លួន​បាន​រំពឹងទុក​ទៅ​ទៀត។ របាយការណ៍​ចេញ​ផ្សាយ​កាលពី​ដើម​សប្ដាហ៍​នេះ ឱ្យ​ដឹង​ថា តួលេខ​បញ្ជា​ទិញ Galaxy S7 ទាំងពីរ​នៅ​លើ​ទីផ្សារ​កូរ៉េ​ខាងត្បូង​គឺ​មាន​សភាព​ល្អ​ប្រសើរ​ជាង Galaxy S6 កាលពី​ឆ្នាំ​ទៅ។

អ្នក​វិភាគ​ជឿ​ថា ចំពោះ​ទីផ្សារ​ចិន​វិញ Galaxy S7 និង S7 edge ​នឹង​មិន​ទាន់​មាន​សន្ទុះ​ខ្លាំងក្លា​អាច​វាយលុក​ទីផ្សារ​នៅ​ចិន​ខ្លាំង​ជាង Galaxy S6 នោះ​នៅ​ឡើយ​ទេ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31