អត្ថបទថ្មីបំផុត
ទំព័រដើម > វគ្គសិក្សា > ​តិចនិក​សរសេរ​ផែនការ​អាជីវកម្ម​​ និង Facebook នៅ​ទឹកដី​ប៉ោយប៉ែត​ថ្ងៃ​ទី៧ មករា​ ខាង​មុខ

​តិចនិក​សរសេរ​ផែនការ​អាជីវកម្ម​​ និង Facebook នៅ​ទឹកដី​ប៉ោយប៉ែត​ថ្ងៃ​ទី៧ មករា​ ខាង​មុខ

វគ្គសិក្សា​សរសេរ​ផែនការ​អាជីវកម្ម​​ និង​វគ្គ​សិក្សា​អំពី​ការ​ប្រើ​ប្រាស់​ Facebook ដើម្បី​ជំរុញ​ការ​លក់​សម្រាប់​ឆ្នាំ ២០១៨ នឹង​ទៅ​ដល់​ទឹកដី​ប៉ោយប៉ែត​នៅ​ថ្ងៃ​ទី​៧ ខែ​មករា​ ខាង​មុខ​នេះ​ហើយ។ ​នេះ​ជា​​វគ្គ​​សិក្សា​​ ដែល​​នឹង​ត្រូវ​​រៀប​ចំ​យ៉ាង​ពិសេស​​​​ នៅ​ដើម​ឆ្នាំ​២០១៨ ដែល​​គ្រោង​រៀប​ចំ​ឡើង​នៅ​​​ពេញ​មួយ​ថ្ងៃ​តែ​ម្ដង ​កាហ្វេ​ Destiny Cafe ​ក្បែរ​សណ្ឋាគារ​  លីហេងឆាយ​ (តាមបណ្តោយផ្លូវជាតិលេខ ៥ ក្រុងប៉ោយប៉ែត) តែ​ម្ដង។ ក្នុង​វគ្គ​សិក្សា​នេះ ​​​​លោក​អ្នក​នឹង​ទទួល​បាន​ការ​​ផ្ដល់​ជូន​ជា​ពិសេស​ ​​មាន​ឯកសារ​​សិក្សា​ ឯកសារ​ជា​ Soft Copy​ ​សៀវភៅ​​អេឡិចត្រូនិក​ ​និង​ការ​​បញ្ចូល​​ក្នុង​ Group Facebook ​ដែល​មាន​សមាជិក​​ជា​ម្ចាស់​អាជីវកម្ម​ជាង​ ​៣០០​នាក់​ និង​ឱកាស​បង្កើត​បណ្ដាញ​អាជីវកម្ម​ជា​ច្រើន​ទៀត។

លោក​អ្នក​នឹង​ទទួល​បាន​ការ​សិក្សា​ដែល​ផ្ដោត​លើ​ការ​សរសេរ​​ផែនការ​អាជីវកម្ម​ឱ្យ​មាន​លក្ខណៈ​អាជីព​ដោយ​មាន​ការ​​​អនុវត្ត​ដោយ​ផ្ទាល់​តែ​ម្ដង​​។

ខ្លឹមសារ​សំខាន់​ៗ​ ​ដែល​ត្រូវ​សិក្សា​រួម​មាន​​ ហេតុផល​អ្វី​ទើប​​​គួរ​វិវត្តន៍​ខ្លួន​ទៅ​ជា​អ្នក​រក​ស៊ី​ និង​អ្នក​វិនិយោគ (វិភាគ​ទៅ​លើ​ទ្រឹស្ដី​របស់​លោក​ Robert Kiyosaki) ធាតុ​ផ្សំ​ទាំង​ ១១​ យ៉ាង​របស់​ផែនការ​អាជីវកម្ម​ ​និង​ទ្រឹស្ដី​អាជីវកម្ម​សំខាន់​ៗ​ជា​ច្រើន​ទៀត។

លម្អិត​និង​អនុវត្តន៍​ដោយ​ផ្ទាល់​ទៅ​នឹង​ធាតុ​ផ្សំ​ទាំង​ ១១​យ៉ាង​នៃ​ផែនការ​អាជីវកម្ម​ រួម​មាន៖ ​
១) តិចនិក​នៃ​ការ​សរសេរ Executive Summary អម​ជា​មួយ​ឧទាហរណ៍​មួយ​ចំនួន
២) ការ​សរសេរ​អំពី​ការ​បរិយាយ និង​ពិពណ៌នា​​ខ្លឹមសារ​រួម​​​អំពី​ក្រុមហ៊ុន​(General Company Description) អម​មក​ជាមួយ​ឧទាហរណ៍ខ្លីៗមួយ​ចំនួន
៣) ការ​សរសេរ​អំពី​ការ​ពិពណ៌នា​អំពី​ផលិតផល និង​សេវាកម្ម​ (Products & Services)
៤) ការ​ធ្វើ​ផែន​ការ​ធ្វើទីផ្សារ (Marketing Plan) ដែល​នឹង​ផ្ដោត​ទៅ​លើ​ ការស្រាវ​ជ្រាវទីផ្សារ ​(Market Research), របៀប​នៃ​ការស្រាវជ្រាវទីផ្សារ​ (Market Research-How), វិភាគ​និង​វិនិច្ឆ័យ​ទៅ​លើ​លក្ខខណ្ឌ​​សេដ្ឋកិច្ច (Economics), ផលិតផល (Products), អតិថិជន (Customers), ការប្រកួតប្រជែង (Competition), ទីផ្សារ​គោលដៅ (Niche Market), យុទ្ធសាស្ត្រ​​ផ្សព្វផ្សាយ​ និង​ការ​កំណត់​ថ្លៃ​ជា​ដើម (Pricing)
៥) ផែនការ​ប្រតិបត្តិការ ​(Operational) ដែល​នឹងផ្ដោត​សំខាន់ទៅលើ​ ផលិតផលកម្ម (Production) ​ការ​ជ្រើស​រើស​​ទីតាំង (Location), ឯកសារ​​ផ្លូវ​ច្បាប់​ដែល​តម្រូវ​​មួយ​ចំនួន​ (Legal environment) បុគ្គលិក (Personnel), ការគ្រប់​គ្រង​សន្និធិ (Inventory), អ្នកផ្គត់ផ្គង់ (Suppliers), គោល​ការណ៍​នៃ​ការបង់​ប្រាក់​ពី​សំណាក់​អតិថិថិជន​ (Credit policies) តិចនិក​គ្រប់គ្រង​គណនេយ្យ​អតិថិជន​ជំពាក់ (Account Receivable), តិចនិច​គ្រប់គ្រង​គណនេយ្យ​ដែល​យើង​ជំពាក់​គេ (Account Payable)
៦) ការគ្រប់គ្រង​ស្ថាប័ន​(Organization and Management)​៖ ការរៀប​ចំ​រចនា​សម្ព័ន្ធ​បុគ្គលិក និង​តួនាទី​ច្បាស់លាស់​ដើម្បី​ធានា​បាន​នូវប្រសិទ្ធភាព និង​ប្រសិទ្ធផល​ (Organizational Management)
៧) របាយការណ៍​ហិរញ្ញវត្ថុ​របស់​ម្ចាស់ភាគ​ (Personal Financial Statement)
៨) ផែនការ​នៃ​ការ​ចំណាយ​សំខាន់ៗ និង​ការ​ប្រមូលទុន ​(Startup Expenses & Capitalization)
៩) ផែនការ​ហិរញ្ញវត្ថុ​ (Financial Plan)
១០) ឧបសម្ពន្ធ (Appendices)
១១) ការកំណត់​ពី​គោល​បំណង​លម្អិត​ ការ​ធ្វើ​ផែនការ​អាជីវកម្ម​របស់​យើង​ (Refining the Plan)

ដោយ​ឡែក វគ្គ​សិក្សា​​​អំពី​ការ​ប្រើ​ប្រាស់​ Facebook ដើម្បី​ជំរុញ​ការ​លក់​វិញ​នឹង​​ផ្ដោត​ជា​សំខាន់​ទៅ​លើ​ចំណុច​៖
១)​ ហេតុ​អ្វី​បាន​ជា​​គួរ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ទាញ​យក​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ប្រាស់​ Facebook ដើម្បី​ជំរុញ​ការ​លក់?
២) ​មាន​អ្វី​ដែល​ថ្មី​ខ្លះ​គិត​ត្រឹម​ឆ្នាំ​២០១៨​ នេះ?
៣) ​មូលដ្ឋាន​គ្រឹះ​បន្ទាប់​បន្សំ​នៃ​ការ​​បង្កើត​ Facebook Page ​សិក្សា​​ពី​ Tools សំខាន់​ៗ​ទាំង​កម្រិត​បឋម​ និង​កម្រិត​ខ្ពស់​ របៀប​កំណត់​ទីផ្សារ​គោលដៅ ​របៀប​កំណត់​​ការ​ទិញ​ like ឬ​ boost post ​និង​ចំណុច​ជា​ច្រើន​ទៀត។
៤) យុទ្ធសាស្ត្រ​ រៀប​ចំ​ Facebook Page មួយ​​ឱ្យ​មាន​លក្ខណៈ​អាជីព​ និង​ស្តង់ដារ​ត្រឹមត្រូវ​
៥) ​ តិចនិក​មួយ​ចំនួន​ដើម្បី​​ប្រើ​ប្រាស់​ Facebook ​ជំរុញ​ការ​លក់
៦) របៀប​ធ្វើ​របាយការណ៍​ជូន​ដៃគូ​ចូលហ៊ុន​ ឬ​ប្រធាន​អំពី​​លទ្ធផល​នៅ​លើ​ Facebook Page។ ​
​ខាង​ក្រោម​នេះ​ គឺ​ជា​​ប្រវត្តិ​សង្ខេប​របស់​​គ្រូ​បណ្ដុះបណ្ដាល៖

សម្រាប់​តម្លៃ​សំបុត្រ​​​៖

— សម្រាប់​វគ្គសិក្សា«​គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​ ​សម្រាប់​សហគ្រាស​ធុន​តូច​ ​​និង ​មធ្យម» ​​មាន​តម្លៃ​​៣០​ដុល្លារ​​ ​​ក្នុង​មួយ​សំបុត្រ​ រៀប​ចំ​ឡើង​នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី៧ ខែ​មករា​ ឆ្នាំ​២០១៨ (ចាប់​ពី​ម៉ោង ៨ ដល់​ម៉ោង ១២​​ថ្ងៃ​ត្រង់)

— វគ្គសិក្សា​«ការ​សរសេរ​ផែនការ​​អាជីវកម្ម​​សម្រាប់​​​​​​សហគ្រាស​ធុន​តូច​ ​​និង ​មធ្យម» ​មាន​តម្លៃ​ ៣៥​​ដុល្លារ​​ក្នុង​មួយ​​សំបុត្រ​ រៀប​ចំ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ទី៧ ខែ​មករា ឆ្នាំ​២០១៨ (ចាប់​ពី​ម៉ោង ១​ ថ្ងៃ​ត្រង់​ដល់​ម៉ោង ៥​ល្ងាច)

* ក្នុង​ពេល​សិក្សា​នៃ​វគ្គ​​នីមួយៗ​ ​​យើង​ខ្ញុំ​នឹង​ផ្តល់​ជូន​ឯកសារ​ទាំង​ ​​​hard និង​ soft copy ​ អាហារសម្រន់ ​ឱកាស​បង្កើត​និង​ពង្រឹង​​បណ្ដាញ​​អាជីវកម្ម​ និង​ឱកាស​រៀន​សូត្រ​ពី​​​សហគ្រិន​មក​ពី​វិស័យ​ផ្សេងៗ។ សម្រាប់​ការ​លក់​សំបុត្រ​​ គឺ​មាន​ចំនួន​ ៤០​ប៉ុណ្ណោះ ​​នៃ​វគ្គ​សិក្សា​​នីមួយៗ​​ ហើយ​បង​ប្អូន​ដែល​មិន​បាន​​ចុះ​ឈ្មោះ​ទុក​ជា​មុន​​​ហើយ​អញ្ជើញ​​ទៅ​ចូលរួម​តែ​ម្ដង​ គឺ​​អនុញ្ញាត​ឱ្យ​មាន​តែ ១០​នាក់​ប៉ុណ្ណោះ។

​​​​​​​ ចុះ​ឈ្មោះ​ទាំង​ពីរ​វគ្គ​ នឹង​មាន​ការ​បញ្ចុះ​តម្លៃ​ជូន​ ១០​ដុល្លារ។ ​ព័ត៌មាន​ផ្សេងៗ​ និង​អំពី​ការ​ទិញ​សំបុត្រ​សូម​ទាក់ទង​ កញ្ញា​​ចាន់ថា​ ​មាន​លេខ​ទូរស័ព្ទ​ 017/0969 49 59 60 | 010 24 33 44 | 015 22 42 99 | 012 666 104 ឬ​ email to events.bizkhmer@gmail.com or md.bizkhmer@gmail.com៕​​​​​​​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អ្វីទៅជា គំនិតធុរកិច្ច (Business Ideas)? ចង់​ដឹង ​នាំគ្នា​ចូលរួម​សិក្ខាសាលាអំពីប្រធាន​នេះ!

AMK ផ្អាកដំណើរការប្រតិបត្ដិការហិរញ្ញវត្ថុ​​​បណ្ដោះ​អាសន្ន ៤ថ្ងៃ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31