អត្ថបទថ្មីបំផុត
ទំព័រដើម > វគ្គសិក្សា > តិចនិក​ជ្រើស​រើស​បុគ្គលិក​​ពូកែ​សម្រាប់​ក្រុមហ៊ុន​ខ្នាត​តូច​រសៀលនេះ! ​បញ្ចុះ​តម្លៃ ១០ដុល្លារ

តិចនិក​ជ្រើស​រើស​បុគ្គលិក​​ពូកែ​សម្រាប់​ក្រុមហ៊ុន​ខ្នាត​តូច​រសៀលនេះ! ​បញ្ចុះ​តម្លៃ ១០ដុល្លារ

នៅ​រសៀល​ថ្ងៃ​សៅរ៍​ ទី​​២៧ ខែ​​​​មករា​ ខាង​មុខ​​នេះ​ នឹង​មាន​ការ​របៀប​ចំ​វគ្គសិក្សា​ពិសេស​មួយ​ដែល​ផ្ដោត​សំខាន់​ទៅ​លើ​ « តិចនិក​ជ្រើស​រើស​បុគ្គលិក​ដែល​​ល្អ​ និង​ពូកែ​សម្រាប់​ក្រុមហ៊ុន​ខ្នាត​តូច» ដែល​គ្រោង​រៀប​ចំ​នៅ​​ផាក​កាហ្វេ​ ទល់​មុខ​ពេទ្យ​កាល់ម៉ែត្រ។

​​​​​ដូច​អ្វី​ដែល​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​ប្រឈម​ស្រាប់​ គឺ​ថា​ ​​ក្រុមហ៊ុន​ខ្នាត​តូច​មាន​ទុន​តិច​ ឬ​ទើប​នឹង​ចាប់​ផ្ដើម​​ដែល​ពុំ​ទាន់​មាន​ប្រព័ន្ធ​​គ្រប់គ្រង​​​ធនធាន​មនុស្ស​ និង​ប្រព័ន្ធ​គ្រប់គ្រង​ក្រុមហ៊ុន​ទាំង​មូល​ត្រឹម​ត្រូវ​ ឬ​រឹងមាំ​ដែល​ជា​ហេតុ​ពិបាក​​ក្នុង​ការ​ជ្រើស​រើស​បុគ្គលិក​ដែល​មាន​សមត្ថភាព​ និង​ពូកែ​ឱ្យ​មក​បំពេញ​ការងារ​បាន។

​​នេះ​​ជា​មូលហេតុ​ចម្បង​ដែល​ BizKhmer សម្រេច​រៀប​ចំ​វគ្គសិក្សា​ដ៏​ពិសេស​នេះ​​ឡើង​​ ដោយ​សហការ​ជា​មួយ​គ្រូ​បណ្ដុះបណ្ដាល​​ធ្វើ​ការ​ក្នុង​ជំនាញ​ធនធាន​មនុស្ស​ និង​វិស័យ​ធុរកិច្ច​ ​ជា​យូរ​ឆ្នាំ​ទាំង​​នៅ​ទីផ្សារ​កម្ពុជា​ និង​អន្តរជាតិ​ គឺ​អ្នក​នាង Aliaksandra Iuchyk។ អ្នក​នាង Aliaksandra Iuchyk​ បច្ចុប្បន្ន​ជា​​នាយក​គ្រប់គ្រង​ផ្នែក​ប្រតិបត្តិការ​ (Operations Manager) នៅ​ Click Cambodia។ អ្នក​នាង​ធ្លាប់​បាន​បំពេញ​ការងារ​ជា​ច្រើន​នៅ​​កម្ពុជា​ដូច​ជា​ ក្រុមហ៊ុន​ Realestate.com.kh, Rocket Internet SE (Everjobs Cambodia ដែល​ផ្ដោត​លើ​​ HR) និង​ក្រុមហ៊ុន​ជា​ច្រើន​ទៀត។ ​មុន​នឹង​មក​ធ្វើ​ការ​នៅ​កម្ពុជា​ អ្នក​នាង​ធ្លាប់​បាន​បំពេញ​ការងារ​នៅ​ប្រទេស​ជា​ច្រើន​រួម​មាន​ អ៊ីតាលី ​អង់គ្លេស​ ម៉ាល់ឌីវ​ ​អៀរឡង់​ ឥណ្ឌា​ ​និង​ស្រីលង្កា​​ជា​ដើម។ តាម​ដាន​ប្រវត្តិ​សង្ខេប​របស់​អ្នក​នាង  LinkedIn

នេះ​ជា​មាតិកា​ខ្លីៗ​នៃ​វគ្គសិក្សា​នៅ​ថ្ងៃ​សៅរ៍ ទី២៧ មករា (ម៉ោង ១​ ដល់​ ៥​រសៀល)

សូម​បញ្ជាក់៖ វគ្គសិក្សា​នេះ ​មាន​លក់​សំបុត្រ​សម្រាប់​ចូលរួម​ជា​មុន​ ដែល​មាន​តម្លៃ​ ៤០​​​ដុល្លារ​សម្រាប់​មនុស្ស​ម្នាក់​​។ ​ព័ត៌មាន​ផ្សេងៗ​ និង​អំពី​ការ​ទិញ​សំបុត្រ​សូម​ទាក់ទង​ ​លេខ​ទូរស័ព្ទ​ 017/0969 49 59 60 | 010 24 33 44 | 015 22 42 99 | 012 666 104 ឬ​ email to ​ md.bizkhmer@gmail.com៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អ្វីទៅជា គំនិតធុរកិច្ច (Business Ideas)? ចង់​ដឹង ​នាំគ្នា​ចូលរួម​សិក្ខាសាលាអំពីប្រធាន​នេះ!

AMK ផ្អាកដំណើរការប្រតិបត្ដិការហិរញ្ញវត្ថុ​​​បណ្ដោះ​អាសន្ន ៤ថ្ងៃ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31