អត្ថបទថ្មីបំផុត
ទំព័រដើម > វគ្គសិក្សា > ​វិធីសាស្ត្រ​ក្នុង​ការ​​​ធ្វើ​​​«​​ឌីជីថលម៉ាឃីធីង​ ​ដោយ​​ផ្ដោត​លើ​​SEO»​

​វិធីសាស្ត្រ​ក្នុង​ការ​​​ធ្វើ​​​«​​ឌីជីថលម៉ាឃីធីង​ ​ដោយ​​ផ្ដោត​លើ​​SEO»​

​វគ្គសិក្សា​​​ដ៏​ពិសេស​ស្តី​​ពី​​ «​​ឌីជីថលម៉ាឃីធីង​ ​ផ្ដោត​លើ​​SEO» ​​​​នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី០៣​ ​ខែ​កុម្ភៈ ​​ខាង​មុខ​នេះ ​​​​​បង្រៀន​ដោយ​​​​​អ្នក​ជំនាញ​​ក្នុង​វិស័យ​​ព័ត៌មាន​​វិទ្យា ​និង ​ទីផ្សារ​​​បែប​ឌីជីថល​​ ​​​ដែល​មាន​បទពិសោធន៍​​រយៈពេល​២០​ឆ្នាំ​​។

​​​​​​​​​​ឌីជីថលម៉ាឃីធីង​ ​ឬ ​ការ​ធ្វើ​ទីផ្សារ​បែប​ទំនើប​(​ឬ​ឌីជីថល) ​​បាន​​នឹង​កំពុង​ដើរតួ​យ៉ាង​សំខាន់​​​​ ​ក្នុង​ការ​ជំរុញ​​​​ការ​លក់​ ​និង ​សាង​​ម៉ាក​សញ្ញា​​របស់​​ក្រុមហ៊ុន​ ​​ស្រប​ពេល​​ដែល​បច្ចេកវិទ្យា​កាន់​តែ​មាន​ការ​រីកចម្រើន ​ជា​ពិសេស​​នោះ ​​​មនុស្ស​កាន់​តែ​ច្រើន​ឡើងៗ​​ ​កំពុង​ប្រើប្រាស់​អ៊ីនធឺណិត​​ក្នុង​ប្រទេស​កម្ពុជា​។

​​​វគ្គសិក្សា​នេះ ​​​រៀប​ចំ​ឡើង​យ៉ាង​ពិសេស​សម្រាប់​៖

– ​វិស្វករ​ព័ត៌មាន​វិទ្យា ​ដែល​ចង់​ដឹង​កាន់​តែ​ច្បាស់​អំពី​SEO

​- អ្នក​ដែល​ចង់​ចេះ​វិភាគ SEO

– និស្សិត​ផ្នែក​​គ្រប់គ្រង​​ដែល​ចង់​ចាប់​យក​ជំនាញ​​​​ផ្នែក​ទីផ្សារ​បែប​ទំនើប​

​- សហគ្រិន​ ​ដែល​​ចង់​ចេះ​​ ​ចង់​ដឹង​ ​កាន់​តែ​ច្បាស់​អំពី​​​ផ្នែក​ទីផ្សារ​បែប​ទំនើប ​​​ដើម្បី​ប្រើ​វា​​​​​ឲ្យ​មាន​ប្រយោជន៍​សម្រាប់​ជំនួញ​របស់​ខ្លួន​

​​​​​លោក​អ្នក​នឹង​សិក្សា​ជាមួយ​នឹង​​​ ​លោក​ LY SATYA ​​​ដែល​មាន​បទពិសោធន៍​​​​​​​​ការងារ​​២០​ឆ្នាំ​ក្នុង​វិស័យ​នេះ​​​។ ​​​​បន្ទាប់​ពី​បញ្ចប់​ការ​​សិក្សា​ ​​លោក​អ្នក​នឹង​ទទួល​បាន​ចំណេះដឹង​សំខាន់ៗ​​ជា​​ច្រើន​ដូច​ជា​៖

– ពាក្យ​គន្លឹះ​សំខាន់ៗ ​ដែល​ប្រើប្រាស់​ក្នុង​វិស័យ​​​ឌីជីថលមាឃីធីង​

– ​ដឹង​ពី​វិធី​ក្នុង​ការ​បង្កើត​​SEO ​​​

– ​ដឹង​ពី​វិធី​ក្នុង​​ការ​វិភាគ​ទៅ​លើ​​ពាក្យ​​គន្លឹះ

​- យល់​ដឹង​ច្បាស់​ពី​សារសំខាន់​នៃ​ការ​សរសេរ​ Code ​ដើម្បី​​​​​ជំរុញ​​ឲ្យSEO​ ​ដំណើរការ​ល្អ​

​​​- មូលដ្ឋាន​គ្រឹះ​​នៃ​​​​​​​ការ​ប្រើប្រាស់​Facebook ​ ​និង​ ​ការ​ប្រើ Google Adwords ជា​ពិសេស​​ចំណុច​សំខាន់ៗ​​ដែល​​ជួយ​​​ឲ្យ​​​គេហទំព័រ​​​របស់​អ្នក​មាន​ចំណាត់ថ្នាក់​ល្អ​នៅ​លើ​Google

– ដឹង​​ពី​វិធីសាស្ត្រ​ក្នុង​ការ​ពិនិត្យ​មើល​​​​ស្ថានភាព​គេហទំព័រ​​ (​ល្អ​ឬ​​អាក្រក់​) ​និង ​​​​ជំហាន (យុទ្ធសាស្ត្រ)​​​បន្ទាប់។

​​​​​​​​​​
​​​​​​​«​​​​​​​​​​ឌីជីថលម៉ាឃីធីង​ ​ផ្ដោត​លើ​​SEO» ​នឹង​រៀប​ចំ​ឡើង​នៅ​​​ផាកកាហ្វេ ​(សាខា​កាល់​ម៉ែត្រ) ​ចាប់​ពី​ម៉ោង ​8:30 នាទី​ព្រឹក​ ​រហូត​ដល់​ម៉ោង 4:30 ​នាទី​​ល្ងាច​។ ​តម្លៃ​សំបុត្រ​ត្រឹមតែ​ ៦៥​ដុល្លារ​ក្នុង​ម្នាក់ប្រសិន​បើ​ចុះឈ្មោះ​ត្រឹម​ថ្ងៃ​ទី២៧ មករា និង៧០​ដុល្លារ​ប្រសិន​បើ​ចុះ​ឈ្មោះ​ចាប់​ពី​ថ្ងៃ​ទី២៨ មករា​ដល់ ២​កុម្ភៈ​​​​ ​​រួម​បញ្ចូល​ឯកសារ (ទាំង hard និង​ soft copy) អាហារសម្រន់ លិខិត​បញ្ជាក់​ការ​ចូលរួម ឱកាស​បង្កើត​និង​ពង្រឹង​បណ្ដាញ​អាជីវកម្ម​ និង​ឱកាស​រៀន​សូត្រ​ពី​​ម្ចាស់​អាជីវកម្ម និង​អ្នក​ធ្វើ​ការ​ជំនាញ​ផ្សេងៗ​ជា​ច្រើន​រូប។​​ ​​

​​​​​​សម្រាប់​ព័ត៌មាន​បន្ថែម​ ​​​សូម​ទាក់ទង៖ ០១៧/០៩៦៩ ៤៩ ៥៩ ៦០ | ០១២ ៦៦៦ ១០៤ | ០១៥ ២២៤ ២៩៩ | ០១០ ២៤ ៣៣ ៤៤ | md.bizkhmer@gmail.com៕​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​​និយម​ន័យ​សំខាន់ៗ​នៃ​ពាក្យ​ថា ​«​ភាព​ជា​អ្នក​ដឹកនាំ​»​ ដែល​កំណត់​ដោយ​បុគ្គល​ជោគជ័យ​ក្នុង​​លោក

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30