វគ្គសិក្សា «អនុវត្តន៍សរសេរផែនការអាជីវកម្ម ដើម្បីបង្កើត វិភាគ និងស្វែងយល់អំពីឱកាសអាជីវកម្មថ្មីៗ» និងវគ្គសិក្សា «គន្លឹះផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់អាជីវកម្មខ្នាតតូច» នឹងទៅដល់ទឹកដីសៀមរាបនៅថ្ងៃទី២៤ ខែកុម្ភៈ ខាងមុខនេះហើយ។ នេះជាវគ្គសិក្សា ដែលនឹងត្រូវរៀបចំយ៉ាងពិសេស គឺពីរវគ្គសិក្សានេះ រៀបចំពេញមួយថ្ងៃតែម្ដង ហើយថែមទាំងមានបន្ថែមជូនបង្រៀនតាមអ៊ីនធឺណិត ២ម៉ោងថែមទៀត។
ក្នុងវគ្គសិក្សានេះ លោកអ្នកនឹងទទួលបានការផ្ដល់ជូនជាពិសេស មានសៀវភៅសិក្សា ឯកសារជា Soft Copy, លិខិតបញ្ជាក់ការចូលរួម (Certificate) សៀវភៅអេឡិចត្រូនិក អាហារសម្រន់ បញ្ចូលក្នុង Group Facebook ដែលមានសមាជិកជាម្ចាស់អាជីវកម្មជាង ៣០០នាក់ និងឱកាសបង្កើតបណ្ដាញអាជីវកម្មជាច្រើនទៀត។
សម្រាប់វគ្គសិក្សាសរសេរផែនការអាជីវកម្ម នឹងសិក្សាបណ្ដើរ អនុវត្តន៍បណ្ដើរតែម្ដង ហើយធាតុផ្សំសំខាន់ដែលត្រូវផ្ដោតជាចាំបាច់មាន៖ ហេតុផលអ្វីទើបគួរវិវត្តន៍ខ្លួនទៅជាអ្នករកស៊ី និងអ្នកវិនិយោគ (វិភាគទៅលើទ្រឹស្ដីរបស់លោក Robert Kiyosaki) ធាតុផ្សំទាំង ១១ យ៉ាងរបស់ផែនការអាជីវកម្ម និងធាតុផ្សំលម្អិតនិងអនុវត្តន៍ដោយផ្ទាល់នៃគ្រោងរបស់ផែនការអាជីវកម្មមាន៖
១) តិចនិកនៃការសរសេរ Executive Summary អមជាមួយឧទាហរណ៍មួយចំនួន
២) ការសរសេរអំពីការបរិយាយ និងពិពណ៌នាខ្លឹមសាររួមអំពីក្រុមហ៊ុន(General Company Description) អមមកជាមួយឧទាហរណ៍ខ្លីៗមួយចំនួន
៣) ការសរសេរអំពីការពិពណ៌នាអំពីផលិតផល និងសេវាកម្ម (Products & Services)
៤) ការធ្វើផែនការធ្វើទីផ្សារ (Marketing Plan) ដែលនឹងផ្ដោតទៅលើ ការស្រាវជ្រាវទីផ្សារ (Market Research), របៀបនៃការស្រាវជ្រាវទីផ្សារ (Market Research-How), វិភាគនិងវិនិច្ឆ័យទៅលើលក្ខខណ្ឌសេដ្ឋកិច្ច (Economics), ផលិតផល (Products), អតិថិជន (Customers), ការប្រកួតប្រជែង (Competition), ទីផ្សារគោលដៅ (Niche Market), យុទ្ធសាស្ត្រផ្សព្វផ្សាយ និងការកំណត់ថ្លៃជាដើម (Pricing)
៥) ផែនការប្រតិបត្តិការ (Operational) ដែលនឹងផ្ដោតសំខាន់ទៅលើ ផលិតផលកម្ម (Production) ការជ្រើសរើសទីតាំង (Location), ឯកសារផ្លូវច្បាប់ដែលតម្រូវមួយចំនួន (Legal environment) បុគ្គលិក (Personnel), ការគ្រប់គ្រងសន្និធិ (Inventory), អ្នកផ្គត់ផ្គង់ (Suppliers), គោលការណ៍នៃការបង់ប្រាក់ពីសំណាក់អតិថិថិជន (Credit policies) តិចនិកគ្រប់គ្រងគណនេយ្យអតិថិជនជំពាក់ (Account Receivable), តិចនិចគ្រប់គ្រងគណនេយ្យដែលយើងជំពាក់គេ (Account Payable)
៦) ការគ្រប់គ្រងស្ថាប័ន(Organization and Management)៖ ការរៀបចំរចនាសម្ព័ន្ធបុគ្គលិក និងតួនាទីច្បាស់លាស់ដើម្បីធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផល (Organizational Management)
៧) របាយការណ៍ហិរញ្ញវត្ថុរបស់ម្ចាស់ភាគ (Personal Financial Statement)
៨) ផែនការនៃការចំណាយសំខាន់ៗ និងការប្រមូលទុន (Startup Expenses & Capitalization)
៩) ផែនការហិរញ្ញវត្ថុ (Financial Plan)
១០) ឧបសម្ពន្ធ (Appendices)
១១) ការកំណត់ពីគោលបំណងលម្អិត ការធ្វើផែនការអាជីវកម្មរបស់យើង (Refining the Plan)
សម្រាប់វគ្គសិក្សាខាងលើនេះ នឹងរៀបចំឡើងនាពេលព្រឹក (ម៉ោង ៨ ដល់ម៉ោង ១២ថ្ងៃត្រង់) ដោយឡែកវគ្គសិក្សាមួយទៀតដែលផ្ដោតសំខាន់ទៅលើការ«យុទ្ធសាស្ត្រនៃការផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់អាជីវកម្មខ្នាតតូច ចំណាយតិច និងចំណាយច្រើន» នឹងរៀបចំឡើងនៅពេលរសៀល (ម៉ោង ១ ដល់ម៉ោង ៥ល្ងាច) តែម្ដង។
លោក យ៉ន សុភារិទ្ធ សហស្ថាបនិក និងជានាយកគ្រប់គ្រងគេហទំព័រ BizKhmer និងជាគ្រូបណ្ដុះបណ្ដាលផ្ទាល់បានលើកឡើងថា ៖«វគ្គសិក្សាពីរថ្ងៃនេះ គឺជាការបណ្ដុះបណ្ដាលដោយផ្ដោតលើការអនុវត្តន៍ជាក់ស្ដែងជាជាងទ្រឹស្ដី ហើយអ្វីដែលចាំបាច់បំផុតនោះគឺការសរសេរផែនការអាជីវកម្មដែលជាចំណុចពិសេសបំផុតមុនចាប់ផ្ដើមអាជីវកម្មដើម្បីធានាបានថា យើងមានផែនទីច្បាស់លាស់សម្រាប់ដើរ»។
បន្ថែមពីលើនេះ លោកបានបញ្ជាក់បន្តថា ៖«សម្រាប់វគ្គសិក្សា គន្លឹះផ្សព្វផ្សាយយើងផ្ដោតជាចាំបាច់ទៅលើ ខ្លឹមសារនៃការសិក្សាអំពីបរិបទនៃការផ្សព្វផ្សាយនៅទីផ្សារកម្ពុជា អំពីវិធីផ្សព្វផ្សាយដែលចំណាយលុយអស់តិច និងការរៀបចំយុទ្ធសាស្ត្រទីផ្សារឱ្យមានលក្ខណៈរឹងមាំ ដោយមានការផ្សារភ្ជាប់ជាមួយនឹងការខ្លឹមសារ និងឧទាហរណ៍ជាក់ស្ដែងតែម្ដង»។
សូមបញ្ជាក់តម្លៃសិក្សាគឺ៖ ៣៥ដុល្លារក្នុងមួយវគ្គប្រសិនបើចុះឈ្មោះនិងបង់ថវិកាមុនថ្ងៃកម្មវិធី និង ៤៥ដុល្លារក្នុងមួយវគ្គប្រសិនបើចុះឈ្មោះ និងបង់ថវិកានៅថ្ងៃកម្មវិធី
ទីតាំងនៅ Mday Thom Cafe
ខាងក្រោមនេះ ជាប្រវត្តិរូបសង្ខេបរបស់លោក យ៉ន សុភារិទ្ធ៖
សូមបញ្ជាក់៖ វគ្គសិក្សានេះ មានលក់សំបុត្រសម្រាប់ចូលរួមជាមុន ដែលមានតម្លៃ ៣៥ដុល្លារសម្រាប់មនុស្សម្នាក់ក្នុងមួយវគ្គសិក្សា។ ព័ត៌មានផ្សេងៗ និងអំពីការទិញសំបុត្រសូមទាក់ទង លេខទូរស័ព្ទ 017 49 59 60 | 0969 49 59 60 | 010 24 33 44 | ឬ email to events.bizkhmer@gmail.com or md.bizkhmer@gmail.com។
ពាក់ព័ន្ធនឹងការបង់ថវិការ សូមផ្ញើរទៅកាន់៖
Wing Account: #01747262
ឬតាម ABA Bank: 000341307
ឬបង់តាមរយៈភ្នាក់ងារវេរលុយផ្សេងៗទៀត (BizKhmer ជាអ្នកចេញថ្លៃសេវាកម្ម)
នេះជាគំរូ e-ticket៖
ប្រសិនជាអ្នកចូលចិត្តអត្ថបទនេះសូមជួយ Like & Shared