អត្ថបទថ្មីបំផុត
ទំព័រដើម > វគ្គសិក្សា > រៀនបង្កើត​គំនិត​អាជីវកម្មថ្មីៗតាម​រយៈ «Business Model Canvas » ​ចុះ​ឈ្មោះ​ផុត​កំណត់​ល្ងាច​នេះ!

រៀនបង្កើត​គំនិត​អាជីវកម្មថ្មីៗតាម​រយៈ «Business Model Canvas » ​ចុះ​ឈ្មោះ​ផុត​កំណត់​ល្ងាច​នេះ!

​បង្កើត​គំនិត​អាជីវកម្មថ្មីតាម​រយៈ «Business Model Canvas» ​ជា​​វគ្គ​​សិក្សា​ពិសេស​មិន​ធ្លាប់​មាន​ពី​មុន​មក​សម្រាប់​ BizKhmer​​ ​ដែល​​​នឹង​ត្រូវ​​រៀប​ចំ​ឡើង​​នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ​ ​ឆ្នាំ​២០១៨ ​ខាង​​មុុខ ​​​​​​ពេញ​មួយ​ថ្ងៃ​តែ​ម្ដង ​ដោយ​មាន​ការ​អនុវត្តន៍​ដោយ​ផ្ទាល់​​អំពី​ការ​បង្កើត​ទម្រង់​អាជីវកម្ម​ថ្មីៗ ក្នុង​បរិបទ​ទីផ្សារ​កម្ពុជា​តែ​ម្ដង។

ក្នុង​វគ្គ​សិក្សា​នេះ ​​​​លោក​អ្នក​នឹង​ទទួល​បាន​ការ​​ផ្ដល់​ជូន​ជា​ពិសេស​ ​​មាន​ឯកសារ​​សិក្សា​ ឯកសារ​ជា​ Soft Copy​ ​សៀវភៅ​​អេឡិចត្រូនិក​ ​និង​ការ​​បញ្ចូល​​ក្នុង​ Group Facebook ​ដែល​មាន​សមាជិក​​ជា​ម្ចាស់​អាជីវកម្ម​ជាង​ ​៣០០​នាក់​ អាហារ​សម្រន់ និង​បង្កើត​បណ្ដាញ​ទំនាក់ទំនង​សម្រាប់​អាជីវកម្ម​ឱ្យ​បាន​កាន់​តែ​ទូលំទូលាយ។

Business Model ​Canvas ជា​​​វិធីសាស្ត្រ​​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ Osterwalder និង​លោក​ Pigneur នៅ​ឆ្នាំ​២០០៨ ដើម្បី​ធ្វើ​ការ​បរិយាយ វិភាគ​ និង​បង្កើត​ម៉ូដែល​អាជីវកម្ម​ផ្សេងៗ។ ​វិធីសាស្ត្រ​នេះ​នឹង​ផ្សារ​ភ្ជាប់​យ៉ាង​លម្អិត​ជា​មួយ​នឹង​ ទស្សនទាន​ថ្មីៗ តិកនិក​ផ្សេងៗ និង​​ឧបករណ៍​ជា​ច្រើន​ទៀត​សម្រាប់​​បង្កើត​ម៉ូដែល​អាជីវកម្ម​ដែល​គេហៅ​ថា Business Model។

ក្រៅ​ពី​ការ​ផ្ដោត​សំខាន់​ទៅ​លើវិធី​មួយ​​នេះ​ យើង​នឹង​​ប្រើ​នូវ​វិធី​ផ្សេង​ទៀត​ដើម្បី​បំផុស​​ ក៏​ដូច​ជា​បង្កើត​ម៉ូដែល​អាជីវកម្ម​មួយ​ដែល​មាន​លក្ខណៈ​រឹងមាំ និង​អាច​យក​មក​បង្កើត​ជា​អាជីវកម្ម​ពិត​ប្រាកដ​បាន និង​​របៀប​ប្រើ​ Business Model Canvas ដើម្បី​វិភាគ​អាជីវកម្ម​ដែល​​​មាន​​ស្រាប់​​ក្នុង​គោលបំណង​រក​វិធី​​អភិវឌ្ឍន៍​ឱ្យ​កាន់​តែ​រឹងមាំ​បន្ថែម​ទៀត។

សម្រាប់​ការ​លក់​សំបុត្រ​​ គឺ​មាន​ចំនួន​ ៤០​ប៉ុណ្ណោះ ​​នៃ​វគ្គ​សិក្សា​​នីមួយៗ​​ ហើយ​បង​ប្អូន​ដែល​មិន​បាន​​ចុះ​ឈ្មោះ​ទុក​ជា​មុន​​​ហើយ​អញ្ជើញ​​ទៅ​ចូលរួម​តែ​ម្ដង​ គឺ​​អនុញ្ញាត​ឱ្យ​មាន​តែ ១០​នាក់​ប៉ុណ្ណោះ។

​ព័ត៌មាន​ផ្សេងៗ​ ​អំពី​ការ​ទិញ​សំបុត្រ​សូម​ទាក់ទង​​ក្រុម​ការងារ​ BizKhmer ដែល​មាន​លេខ​ទូរស័ព្ទ​ 017 49 59 60 | 0969 49 59 60 | 010 24 33 44 | 015 22 42 99 | 012 666 104 ឬ​ email to events.bizkhmer@gmail.com or md.bizkhmer@gmail.com៕​​​​​​​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

​​ទម្លាប់​​ធ្វើការ​​អាក្រក់​៤​យ៉ាង​ ដែល​​កំពុង​បំផ្លាញ​សុខភាព​របស់​អ្នក​ ​ដោយ​មិន​ដឹង​ខ្លួន​

​គួរ​សាកល្បង​ចំណុច​ទាំង ​៥​នេះ ​ដើម្បី​កាន់​តែ​មាន​​គំនិត​ច្នៃប្រឌិត​ក្នុង​ការ​រកស៊ី​

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031