អត្ថបទថ្មីបំផុត
ទំព័រដើម > វគ្គសិក្សា > «គន្លឹះ​​សរសេរ​​ផែនការ​អាជីវកម្ម​» និង «តិចនិក​ប្រើ​ Facebook ពង្រឹង​ម៉ាកយីហោ + ជំរុញ​ការលក់» ទឹកដី​កំពង់ចាម

«គន្លឹះ​​សរសេរ​​ផែនការ​អាជីវកម្ម​» និង «តិចនិក​ប្រើ​ Facebook ពង្រឹង​ម៉ាកយីហោ + ជំរុញ​ការលក់» ទឹកដី​កំពង់ចាម

វគ្គសិក្សា​ «អនុវត្តន៍​សរសេរ​ផែនការ​អាជីវកម្ម​​  ដើម្បី​បង្កើត​ វិភាគ​ និង​ស្វែង​យល់​អំពី​ឱកាស​អាជីវកម្ម​ថ្មីៗ» និង​​វគ្គ​សិក្សា​ «គន្លឹះ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​អាជីវកម្ម​ខ្នាត​តូច»​ ​នឹង​ទៅ​ដល់​ទឹក​ដី​ ​កំពង់ចាម ​នៅ​ថ្ងៃ​ទី០៣  ខែ​មីនា​ ខាង​មុខ​នេះ​ហើយនៅ​សណ្ឋាគារ​ រស្មី​ជានិច្ច​។ ​នេះ​ជា​​វគ្គ​​សិក្សា​​ ដែល​​នឹង​ត្រូវ​​រៀប​ចំ​យ៉ាង​ពិសេស​​​​ ​ហើយ​ថែម​ទាំង​​មាន​បន្ថែម​ជូនបង្រៀន​តាម​​អ៊ីនធឺណិត​ ២​ម៉ោង​ថែម​ទៀត។ ​

ក្នុង​វគ្គ​សិក្សា​នេះ ​​​​លោក​អ្នក​នឹង​ទទួល​បាន​ការ​​ផ្ដល់​ជូន​ជា​ពិសេស​ ​​មាន​សៀវភៅ​សិក្សា​ ឯកសារ​ជា​ Soft Copy, លិខិត​បញ្ជាក់​ការ​ចូលរួម (Certificate) ​សៀវភៅ​​អេឡិចត្រូនិក​ អាហារ​សម្រន់​ ​​ ​បញ្ចូល​​ក្នុង​ Group Facebook ​ដែល​មាន​សមាជិក​​ជា​ម្ចាស់​អាជីវកម្ម​ជាង​ ​៤០០​នាក់​ និង​ឱកាស​បង្កើត​បណ្ដាញ​អាជីវកម្ម​ជា​ច្រើន​ទៀត។

សម្រាប់​វគ្គ​សិក្សា​សរសេរ​ផែនការ​អាជីវកម្ម​ នឹង​​សិក្សា​បណ្ដើរ​ អនុវត្តន៍​បណ្ដើរ​តែ​ម្ដង​ ហើយ​ធាតុ​ផ្សំ​សំខាន់​ដែល​ត្រូវ​ផ្ដោត​ជា​ចាំបាច់​មាន៖ ​ ហេតុផល​អ្វី​ទើប​​​គួរ​វិវត្តន៍​ខ្លួន​ទៅ​ជា​អ្នក​រក​ស៊ី​ និង​អ្នក​វិនិយោគ (វិភាគ​ទៅ​លើ​ទ្រឹស្ដី​របស់​លោក​ Robert Kiyosaki) ធាតុ​ផ្សំ​ទាំង​ ១១​ យ៉ាង​របស់​ផែនការ​អាជីវកម្ម​ ​និង​ធាតុ​ផ្សំ​លម្អិត​និង​អនុវត្តន៍​ដោយ​ផ្ទាល់​នៃ​គ្រោង​របស់​ផែនការ​អាជីវកម្ម​មាន៖ ​
១) តិចនិក​នៃ​ការ​សរសេរ Executive Summary អម​ជា​មួយ​ឧទាហរណ៍​មួយ​ចំនួន
២) ការ​សរសេរ​អំពី​ការ​បរិយាយ និង​ពិពណ៌នា​​ខ្លឹមសារ​រួម​​​អំពី​ក្រុមហ៊ុន​(General Company Description) អម​មក​ជាមួយ​ឧទាហរណ៍ខ្លីៗមួយ​ចំនួន
៣) ការ​សរសេរ​អំពី​ការ​ពិពណ៌នា​អំពី​ផលិតផល និង​សេវាកម្ម​ (Products & Services)
៤) ការ​ធ្វើ​ផែន​ការ​ធ្វើទីផ្សារ (Marketing Plan) ដែល​នឹង​ផ្ដោត​ទៅ​លើ​ ការស្រាវ​ជ្រាវទីផ្សារ ​(Market Research), របៀប​នៃ​ការស្រាវជ្រាវទីផ្សារ​ (Market Research-How), វិភាគ​និង​វិនិច្ឆ័យ​ទៅ​លើ​លក្ខខណ្ឌ​​សេដ្ឋកិច្ច (Economics), ផលិតផល (Products), អតិថិជន (Customers), ការប្រកួតប្រជែង (Competition), ទីផ្សារ​គោលដៅ (Niche Market), យុទ្ធសាស្ត្រ​​ផ្សព្វផ្សាយ​ និង​ការ​កំណត់​ថ្លៃ​ជា​ដើម (Pricing)
៥) ផែនការ​ប្រតិបត្តិការ ​(Operational) ដែល​នឹងផ្ដោត​សំខាន់ទៅលើ​ ផលិតផលកម្ម (Production) ​ការ​ជ្រើស​រើស​​ទីតាំង (Location), ឯកសារ​​ផ្លូវ​ច្បាប់​ដែល​តម្រូវ​​មួយ​ចំនួន​ (Legal environment) បុគ្គលិក (Personnel), ការគ្រប់​គ្រង​សន្និធិ (Inventory), អ្នកផ្គត់ផ្គង់ (Suppliers), គោល​ការណ៍​នៃ​ការបង់​ប្រាក់​ពី​សំណាក់​អតិថិថិជន​ (Credit policies) តិចនិក​គ្រប់គ្រង​គណនេយ្យ​អតិថិជន​ជំពាក់ (Account Receivable), តិចនិច​គ្រប់គ្រង​គណនេយ្យ​ដែល​យើង​ជំពាក់​គេ (Account Payable)
៦) ការគ្រប់គ្រង​ស្ថាប័ន​(Organization and Management)​៖ ការរៀប​ចំ​រចនា​សម្ព័ន្ធ​បុគ្គលិក និង​តួនាទី​ច្បាស់លាស់​ដើម្បី​ធានា​បាន​នូវប្រសិទ្ធភាព និង​ប្រសិទ្ធផល​ (Organizational Management)
៧) របាយការណ៍​ហិរញ្ញវត្ថុ​របស់​ម្ចាស់ភាគ​ (Financial Statement)
៨) ផែនការ​នៃ​ការ​ចំណាយ​សំខាន់ៗ និង​ការ​ប្រមូលទុន ​(Startup Expenses & Capitalization)
៩) ផែនការ​ហិរញ្ញវត្ថុ​ (Financial Plan)
១០) ឧបសម្ពន្ធ (Appendices)
១១) ការកំណត់​ពី​គោល​បំណង​លម្អិត​ ការ​ធ្វើ​ផែនការ​អាជីវកម្ម​របស់​យើង​ (Refining the Plan)

សម្រាប់​វគ្គ​ខាង​លើ​នេះ​ នឹង​រៀប​ចំ​ឡើង​ពេល​ព្រឹក​ (ម៉ោង ៨​ ដល់​ ១២​ថ្ងៃ​ត្រង់)។ ដោយ​ឡែក ​វគ្គ​សិក្សា​​​មួយ​ទៀត​ដែល​ផ្ដោត​សំខាន់​ទៅ​លើ​ការ ​«តិចនិក​ប្រើ​ប្រាស់​ Facebook ដើម្បី​​ពង្រឹង​ម៉ាក យីហោ និង​ជំរុញ​ការ​លក់» នឹង​រៀប​ចំ​ឡើង​នៅ​​ពេល​រសៀល (ម៉ោង ១​ ដល់​ម៉ោង ៥​រសៀល) តែ​ម្ដង។

ខ្លឹមសារសំខាន់ៗមាន៖
១) ហេតុអ្វីបានជាយើងប្រើប្រាស់បណ្ដាញសង្គម Facebook នាពេលបច្ចុប្បន្ន?
២) បង្កើត Facebook Page ដោយរបៀបណា?
៣) យល់ពីឧបករណ៍សំខាន់ៗដើម្បីវិភាគ Facebook Page របស់លោកអ្នក (Facebook Tools & Insight)
៤) ប្រើប្រាស់ខ្លឹមសារ ឬមាតិការបែបណាដើម្បីឱ្យ Facebook Page របស់អ្នកងាយល្បី? (Type of Content)
៥) ធ្វើម៉េចទើបបង្កើតខ្លឹមសារបានល្អ? (Art of Creating Good Content)
៦) គួរទិញ Like ដែរ ឬអត់? ហេតុអ្វី? (Should you buy Like from Facebook? Why?)
៧) របៀប boost ខ្លឹមសារ ឬមាតិការ នៅលើបណ្ដាញសង្គម? (How to Boost Posts/Content?)
៨) ធ្វើម៉េចអាចតាមដានគូប្រកួតរបស់អ្នកបាន? (How to Monitor Your Competitors?)
៩) រៀបចំរបាយការណ៍ Facebook Page របស់អ្នកដោយរបៀបណា?
១០) តិចនិកប្រើប្រាស់ Facebook Page ដើម្បីជំរុញការលក់?
១១) ចំណុចសំខាន់ៗផ្សេងៗទៀត ​

លោក​ យ៉ន សុភារិទ្ធ​ សហ​ស្ថាបនិក​ និង​ជា​នាយក​គ្រប់គ្រង​គេហទំព័រ​ BizKhmer ​និង​ជា​គ្រូ​បណ្ដុះបណ្ដាល​ផ្ទាល់​បាន​លើក​ឡើង​ថា ៖«វគ្គ​សិក្សា​ពីរ​ថ្ងៃ​នេះ​ គឺ​ជា​ការ​បណ្ដុះបណ្ដាល​ដោយ​ផ្ដោត​លើ​ការ​អនុវត្តន៍​ជាក់ស្ដែង​ជា​ជាង​ទ្រឹស្ដី​ ហើយ​អ្វី​ដែល​ចាំ​បាច់​បំផុត​នោះ​គឺ​ការ​សរសេរ​ផែនការ​អាជីវកម្ម​ដែល​ជា​ចំណុច​ពិសេស​បំផុត​មុន​ចាប់​ផ្ដើម​អាជីវកម្ម​ដើម្បី​ធានា​បាន​ថា​ យើង​មាន​ផែនទី​ច្បាស់​លាស់​សម្រាប់​ដើរ»

បន្ថែម​ពី​លើ​នេះ​ លោក​បាន​បញ្ជាក់​បន្ត​ថា​ ៖«សម្រាប់​វគ្គ​សិក្សា​​ តិចនិក​ប្រើ​ប្រាស់​ Facebook ដើម្បី​​ពង្រឹង​ម៉ាក យីហោ និង​ជំរុញ​ការ​លក់ យើង​ផ្ដោត​ជា​ចាំបាច់​ទៅ​លើ​ ខ្លឹមសារ​នៃ​ការ​សិក្សា​អំពី​បរិបទ​នៃ​ការ​ផ្សព្វផ្សាយ​នៅ​ទីផ្សារ​កម្ពុជា​ជា​​ពិសេស​ Facebook ដោយ​បង្ហាត់​អំពី​តាំង​ពី​ការ​ចាប់​ផ្ដើម​បង្កើត​រហូត​ដល់​របៀប​រៀប​ចំ​យុទ្ធសាស្ត្រ​ ផ្សព្វផ្សាយ​ដែល​ចំណាយ​លុយ​អស់​តិច ​គូប​ផ្សំ​នឹង​របៀប​​រៀប​ចំ​យុទ្ធសាស្ត្រ​ទីផ្សារ​ឱ្យ​មាន​លក្ខណៈ​រឹងមាំ​ ដោយ​មាន​ការ​ផ្សារភ្ជាប់​ជា​មួយ​នឹង​ការ​ខ្លឹមសារ​​ និង​ឧទាហរណ៍​ជាក់​ស្ដែង​តែ​ម្ដង»។ ​​​​​

សូមបញ្ជាក់​តម្លៃ​សិក្សា​គឺ៖ ៣៥​ដុល្លារ​ក្នុង​មួយ​វគ្គ​ប្រសិន​បើ​ចុះឈ្មោះ​និង​បង់​ថវិកា​មុន​ថ្ងៃ​​កម្មវិធី និង​ ៤៥ដុល្លារ​ក្នុង​មួយ​វគ្គ​ប្រសិន​បើ​ចុះ​ឈ្មោះ​ និង​បង់​ថវិកា​នៅ​ថ្ងៃ​កម្មវិធី

ពាក់ព័ន្ធ​នឹង​ការ​បង់​ថវិការ​ សូម​ផ្ញើរ​ទៅ​កាន់៖
Wing Account: #01747262​
ឬ​តាម ABA Bank: 000341307​​​​​​​​​​
ឬ​បង់​តាម​រយៈ​ភ្នាក់​ងារ​វេរលុយ​ផ្សេងៗ​ទៀតដោយ​វេរ​ទៅ​កាន់​លេខ 015 224 299 តែ​មួយ​គត់ (BizKhmer ជា​អ្នក​ចេញ​ថ្លៃ​សេវាកម្ម)

ខាង​ក្រោម​នេះ ​ជា​ប្រវត្តិរូប​សង្ខេប​របស់​លោក​ យ៉ន សុភារិទ្ធ៖

សូម​បញ្ជាក់៖ ព័ត៌មាន​ផ្សេងៗ​ និង​អំពី​ការ​ទិញ​សំបុត្រ​សូម​ទាក់ទង​​ក្រុម​ការងារ​នៅ​រាជធានី​ភ្នំពេញ​តាម​រយៈ​លេខ​ទូរស័ព្ទ​ 017 49 59 60 | 0969 49 59 60 | 010 24 33 44 | ឬ​ email to events.bizkhmer@gmail.com or md.bizkhmer@gmail.com។

បទ​សម្ភាសន៍​ពិសេស ​នៅ​តាម​ស្ថានីយទូរទស្សន៍​មួយ​ចំនួន៖
ទូរទស្សន៍ BTV

ទូរទស្សន៍ PNN

កម្មវិធី Sabay Daily

បទសម្ភាសន៍​ជា​មួយ​វិទ្យុបារាំង RFI
http://km.rfi.fr/daily-guest-yorn-sophearith-21-10-2017

បទ​សម្ភាសន៍​ជា​មួយ​ទូរទស្សន៍ SEATV

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

​​ទម្លាប់​​ធ្វើការ​​អាក្រក់​៤​យ៉ាង​ ដែល​​កំពុង​បំផ្លាញ​សុខភាព​របស់​អ្នក​ ​ដោយ​មិន​ដឹង​ខ្លួន​

​គួរ​សាកល្បង​ចំណុច​ទាំង ​៥​នេះ ​ដើម្បី​កាន់​តែ​មាន​​គំនិត​ច្នៃប្រឌិត​ក្នុង​ការ​រកស៊ី​

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031