អត្ថបទថ្មីបំផុត
ទំព័រដើម > វគ្គសិក្សា > ហេតុអ្វី​បាន​ជា​ចាំ​បាច់​ធ្វើ​​ផែនការ​អាជីវកម្ម​ (Business Plan)​ មុន​ចាប់​ផ្ដើម​អាជីវកម្ម?

ហេតុអ្វី​បាន​ជា​ចាំ​បាច់​ធ្វើ​​ផែនការ​អាជីវកម្ម​ (Business Plan)​ មុន​ចាប់​ផ្ដើម​អាជីវកម្ម?

«ការ​ធ្វើ​ផែនការ​អាជីវកម្ម​គឺ​ជា​រឿង​ដែល​ចាំបាច់​បំផុត​​មុន​នឹង​ចាប់​ផ្ដើម​អាជីវកម្ម​ ​ដើម្បី​ធានា​បាន​ថា​ អាជីវកម្ម​មាន​ផែនទី​​បង្ហាញ​​ផ្លូវ​ដែល​ត្រូវ​ដើរ​​ច្បាស់​លាស់។ មាន​ផែន​ការ​អាជីវកម្ម​​ជា​មុន ​មិន​មែន​ មាន​ន័យ​ថា​​អាជីវកម្ម​​ជោគជ័យ​១០០%​​​នោះ​ទេ​ ប៉ុន្តែ​ វា​អាច​ជួយ​កាត់​បន្ថយ​​អត្រា​នៃ​ការ​​បរាជ័យ​បាន​ខ្ពស់» នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ យ៉ន សុភារិទ្ធិ​ គ្រូ​បណ្ដុះបណ្ដាល​វគ្គ​សិក្សា​​ស្ដី​ពី​ ការ​សរសេរ​ផែនការ​អាជីវកម្ម​មុន​​​ចាប់​ផ្ដើម​អាជីវកម្ម។

​វគ្គ​សិក្សា​ស្ដីពី​របៀប​សរសេរ​ផែនការ​អាជីវកម្ម​នេះ​ នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី​១៨​​ ខែ​​មីនា ​​ខាង​មុខ​នេះ​ចាប់​ពី​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង ១២​ថ្ងៃ​ត្រង់​នៅ​ ផាក​កាហ្វេ​ ​​សាខា​ពេទ្យ​កាល់ម៉ែត។ ​

លោក សុភារិទ្ធ​ បាន​លើក​ឡើង​ថា ការ​សរសេរ​ផែនការ​អាជីវកម្ម​ ​មាន​ពីរ​ដំណាក់​កាល​ធំៗ គឺ​ដំណាក់កាល​ប្រមូលព័ត៌មាន​ ស្រាវជ្រាវ​​និង​ធ្វើ​ផែនការ​ (strategic research and planning) និង​ដំណាក់​កាល​សរសេរ​ជាក់ស្ដែង (writing)។ ការ​ធ្វើ​ផែនការ​ច្បាស់​លាស់​មិន​ត្រឹម​តែ​អាច​ជួួ​យ​​ម្ចាស់​អាជីវកម្ម​ដឹង​ពី​ផ្លូវ​ដែល​ត្រូវ​ដើរប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាច​ក្លាយ​ជា​ប្រភព​ឯកសារ​ដើម្បី​​កៀរគរ​រក​ដើម្បី​ទុន​ដើម្បី​ពង្រីក​អាជីវកម្ម​បន្ថែម​ទៀត​ផង។

​បើ​តាម​ការ​អះអាង​របស់​គ្រូ​បណ្ដុះបណ្ដាល​ វគ្គ​សិក្សា​នឹង​ផ្ដោត​សំខាន់​ទៅ​លើ​ របៀប​នៃ​ការ​សរសេរ​ផែនការ​អាជីវកម្ម​លម្អិត​ដោយ​រាប់​ចាប់​តាំង​ពី​ដំណាក់​កាល​ដំបូង​រហូត​ដល់​ដំណាក់​កាល​ចុង​ក្រោយ​ ហើយ​ថែម​ទាំង​មែន​​ឧទាហរណ៍​ និង​មាន​គំរូ​បង្ហាញ​​ជូន​ដល់​អ្នក​សិក្សា​ថែម​ទៀត​ផង។

បន្ថែមពី​លើ​​នេះ​ដែរ​ នា​ពេល​រសៀល​ថ្ងៃ​ដដែល​នឹង​មាន​រៀប​ចំ​វគ្គ​សិក្សា​ពិសេស​មួយ​ទៀត គឺ​ «តិចនិក​ប្រើ​ប្រាស់​ Facebook ដើម្បី​​ពង្រឹង​ម៉ាក យីហោ និង​ជំរុញ​ការ​លក់»​ ដែល​នឹង​រៀប​ចំ​ឡើង​នា​ពេល​រសៀល​ពី​ម៉ោង ១ ដល់​ម៉ោង ៥​ល្ងាច។ ​ លោក​បាន​បញ្ជាក់​បន្ត​ថា​ ៖«សម្រាប់​វគ្គ​សិក្សា​​ តិចនិក​ប្រើ​ប្រាស់​ Facebook ដើម្បី​​ពង្រឹង​ម៉ាក យីហោ និង​ជំរុញ​ការ​លក់ យើង​ផ្ដោត​ជា​ចាំបាច់​ទៅ​លើ​ ខ្លឹមសារ​នៃ​ការ​សិក្សា​អំពី​បរិបទ​នៃ​ការ​ផ្សព្វផ្សាយ​នៅ​ទីផ្សារ​កម្ពុជា​ដោយ​ផ្ដោត​ជា​​ពិសេស​លើ​​ Facebook ដោយ​បង្ហាត់​អំពី​តាំង​ពី​ការ​ចាប់​ផ្ដើម​បង្កើត​រហូត​ដល់​របៀប​រៀប​ចំ​យុទ្ធសាស្ត្រ​ ផ្សព្វផ្សាយ​ដែល​ចំណាយ​លុយ​អស់​តិច ​គូប​ផ្សំ​នឹង​របៀប​​រៀប​ចំ​យុទ្ធសាស្ត្រ​ទីផ្សារ​ឱ្យ​មាន​លក្ខណៈ​រឹងមាំ​ ដោយ​មាន​ការ​ផ្សារភ្ជាប់​ជា​មួយ​នឹង​ការ​ខ្លឹមសារ​​ និង​ឧទាហរណ៍​ជាក់​ស្ដែង​តែ​ម្ដង»។ ​​​​​

ដោយ​ឡែក​ ​នៅ​ក្នុង​វគ្គ​សិក្សា​នេះ​ដែរ​ ​នឹង​មាន​ការ​ផ្ដល់​ជូន​នូវ​អាហារ​សម្រន់​ ​លិខិត​បញ្ជាក់​ការ​ចូលរួម​ និង​​មាន​ការ​ចែក​រំលែក​សៀវភៅ​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​មួយ​ចំនួន​ បញ្ចូល​ទៅ​ក្នុង​​ Group Facebook ដែល​មាន​សមាជិក​ជា​ម្ចាស់អាជីវកម្ម​ និង​ថ្នាក់ដឹកនាំ​នៅ​ក្នុង​ក្រុមហ៊ុន និង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត។ ​ ​​​​

កាល​បរិច្ឆេទ៖ ​ថ្ងៃ​អាទិត្យ ទី១៨ ខែ​មីនា​
ចាប់​ពី​ម៉ោង ៨:០០​នាទី​ដល់​ម៉ោង ១២:០០​ថ្ងៃ​ត្រង់​​សម្រាប់​វគ្គសរសេរ​ផែនការ​អាជីវកម្ម និង​ម៉ោង ១​ដល់​ម៉ោង​ ៥​សម្រាប់​វគ្គ​ Facebook
រៀប​ចំ​ឡើង​ដោយ​​ BizKhmer

​ សូមបញ្ជាក់ថា​ ​តម្លៃ​សិក្សា​គឺ៖ ៣៥​ដុល្លារ​ក្នុង​មួយ​វគ្គ ​ប្រសិន​បើ​ចុះឈ្មោះ​ និង​បង់​ថវិកា​មុន​ថ្ងៃ​​កម្មវិធី និង​ ៤៥ដុល្លារ​ក្នុង​មួយ​វគ្គ​ប្រសិន​បើ​ចុះ​ឈ្មោះ​ និង​បង់​ថវិកា​នៅ​ថ្ងៃ​កម្មវិធី

ពាក់ព័ន្ធ​នឹង​ការ​បង់​ថវិការ​ សូម​ផ្ញើរ​ទៅ​កាន់៖
Wing Account: #01747262​
ឬ​តាម ABA Bank: 000341307​​​​​​​​​​
ឬ​បង់​តាម​រយៈ​ភ្នាក់​ងារ​វេរលុយ​ផ្សេងៗ​ទៀតដោយ​វេរ​ទៅ​កាន់​លេខ 015 224 299 តែ​មួយ​គត់ (BizKhmer ជា​អ្នក​ចេញ​ថ្លៃ​សេវាកម្ម)

​សូម​បញ្ជាក់៖ ព័ត៌មាន​ផ្សេងៗ​ និង​អំពី​ការ​ទិញ​សំបុត្រ​សូម​ទាក់ទង​​ក្រុម​ការងារ​នៅ​រាជធានី​ភ្នំពេញ​តាម​រយៈ​លេខ​ទូរស័ព្ទ​ 017 49 59 60 | 0969 49 59 60 | 010 24 33 44 | ឬ​ email to events.bizkhmer@gmail.com or md.bizkhmer@gmail.com។

ខាង​ក្រោម​នេះ ​ជា​ប្រវត្តិរូប​សង្ខេប​របស់​លោក​ យ៉ន សុភារិទ្ធ៖

បទ​សម្ភាសន៍​ពិសេសៗ ​នៅ​តាម​ស្ថានីយទូរទស្សន៍​មួយ​ចំនួន៖
ទូរទស្សន៍ BTV​ អំពី​ផែនការ​អាជីវកម្ម​

ទូរទស្សន៍ BTV អំពី​ការ​កសាង​ម៉ាក​យីហោ

ទូរទស្សន៍ PNN

កម្មវិធី Sabay Daily

បទសម្ភាសន៍​ជា​មួយ​វិទ្យុបារាំង RFI
http://km.rfi.fr/daily-guest-yorn-sophearith-21-10-2017

បទ​សម្ភាសន៍​ជា​មួយ​ទូរទស្សន៍ SEATV

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30