អត្ថបទថ្មីបំផុត
ទំព័រដើម > វគ្គសិក្សា > ​របៀប​គ្រប់គ្រង​ Facebook Page ឱ្យ​ឆាប់​ល្បី​ សម្រាប់​សណ្ឋាគារ ​អាជីវកម្ម​លក់​វត្ថុ​អនុស្សាវរីយ៍ ​អាហារដ្ឋាន នៅ​សៀមរាប​

​របៀប​គ្រប់គ្រង​ Facebook Page ឱ្យ​ឆាប់​ល្បី​ សម្រាប់​សណ្ឋាគារ ​អាជីវកម្ម​លក់​វត្ថុ​អនុស្សាវរីយ៍ ​អាហារដ្ឋាន នៅ​សៀមរាប​

​​នេះ​ជា​លើក​ទី​បី (៣) ​ដែល​ BizKhmer នឹង​រៀបចំ​វគ្គ​សិក្សា​ពិសេស​ចំនួន​​បី​នៅ​ទឹកដី​អង្គរ​​នៅ​ថ្ងៃ​សៅរ៍ និង​អាទិត្យ​ ចុង​សប្ដាហ៍​នេះ​ ហើយ​ក្នុង​នោះ​មាន​វគ្គ​សិក្សា​ពិសេស​មួយ​អំពី​ យុទ្ធសាស្ត្រ​គ្រប់គ្រង​ Facebook Page ដើម្បី​ឱ្យ​ឆាប់​ល្បី​សម្រាប់​សណ្ឋាគារ​​ ​ផ្ទះ​សំណាក់​ ​អាជីវកម្ម​លក់​អនុស្សាវរីយ៍ ​ ​អាហារដ្ឋាន​​ ​ដី​ធ្លី​ និង​អចលនទ្រព្យ​ និង​អាជីវកម្ម​ផ្សេង​​​ៗ​​ទៀត​ដែល​មាន​ច្រើន​នៅ​លើ​ទឹកដី​អង្គរ។ ​នេះ​បើ​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​លោក យ៉ន សុភារិទ្ធិ​ ​សហ​ស្ថាបនិក​ និង​ជា​នាយក​គ្រប់គ្រង​​ BizKhmer ​និង​​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ Ly&Partners SME Consulting ហើយ​ជា​គ្រូ​បណ្ដុះបណ្ដាល​វគ្គសិក្សា​ទាំង​បី​ខាង​លើ។

​​លោក យ៉ន សុភារិទ្ធិ​ បាន​ថ្លែង​ដូច្នេះ​ថា​ ៖ «សម្រាប់​វគ្គ​គ្រប់គ្រង Facebook Page ​លើក​នេះ គឺ​ពិសេស​បំផុត​​​ មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ​ទេ​ ព្រោះ​ថា​ យើង​នឹង​ផ្ដោត​ទៅ​លើ​ការ​អនុវត្តន៍​យុទ្ធសាស្ត្រ​ដោយ​ផ្ទាល់​លើ​​ប្រភេទ​អាជីវកម្ម​ដែល​បង​ប្អូន​រស់​នៅ​សៀមរាប​​​បាន​និង​កំពុង​តែ​​​ធ្វើ​ភាគ​ច្រើន​ ជា​ពិសេស​វិស័យ​បដិសណ្ឋារកិច្ច​ ​អាហារដ្ឋាន​ ដី​ធ្លី​ និង​លក់​វត្ថុ​អនុស្សាវរីយ៍​ជា​ដើម»។

នេះ​ជា​ឱកាស​សម្រាប់​បង​ប្អូន​នៅ​ទឹកដី​សៀមរាប​អង្គរ​របស់​យើង​ ដោយ​សារ​តែ​វគ្គ​បណ្ដុះ​បណ្ដាល​លើក​​នេះ​ នឹង​រំលេច​ឧទាហរណ៍​ជាក់​ស្ដែង​ចំ​ៗ​វិស័យ​ដែល​កំពុង​ពេញ​និយម​នៅ​ទឹកដី​សៀមរាប​តែ​ម្ដង។ ​នេះ​បើ​តាម​ការ​បន្ថែម​របស់​លោក យ៉ន សុភារិទ្ធិ។ ​វគ្គ​សិក្សា​​​​​នេះ​ ​នឹង​រៀប​ចំ​នៅ​ថ្ងៃ​សៅរ៍ ទី​២៤ ​​ម៉ោង ៨ ដល់ ​៣ថ្ងៃ​ត្រង់​​។ ព័ត៌មាន​លម្អិត​សូមអាន៖ វគ្គសិក្សា​ពិសេសៗ ៣​ សម្រាប់​សហគ្រិន​ពី BizKhmer ទៅ​ដល់​ទឹកដី​អង្គរ​ជា​លើក​ទី ៣

ខ្លឹមសារសំខាន់ៗមាន៖
១) ហេតុអ្វីបានជាយើងប្រើប្រាស់បណ្ដាញសង្គម Facebook នាពេលបច្ចុប្បន្ន?
២) បង្កើត Facebook Page ដោយរបៀបណា?
៣) យល់ពីឧបករណ៍សំខាន់ៗដើម្បីវិភាគ Facebook Page របស់លោកអ្នក (Facebook Tools & Insight)
៤) ប្រើប្រាស់ខ្លឹមសារ ឬមាតិការបែបណាដើម្បីឱ្យ Facebook Page របស់អ្នកងាយល្បី? (Type of Content) ដោយ​លើក​ឧទាហរណ៍​ជាក់​ស្ដែង​មក​អនុវត្តន៍​ទៅ​តាម​វិស័យ​ដែល​កំពុង​តែ​ពេញ​និយម​នៅ​ទឹកដី​សៀមរាប​អង្គរ។
៥) ធ្វើម៉េចទើបបង្កើតខ្លឹមសារបានល្អ? (Art of Creating Good Content)
៦) គួរទិញ Like ដែរ ឬអត់? ហេតុអ្វី? (Should you buy Like from Facebook? Why?)
៧) របៀប boost ខ្លឹមសារ ឬមាតិការ នៅលើបណ្ដាញសង្គម? (How to Boost Posts/Content?)
៨) ធ្វើម៉េចអាចតាមដានគូប្រកួតរបស់អ្នកបាន? (How to Monitor Your Competitors?)
៩) តិចនិកប្រើប្រាស់ Facebook Page ដើម្បីជំរុញការលក់?​
១០) ​ចំណុចសំខាន់ៗ​​ផ្សេង​ៗ​ទៀត​​​

ដោយ​ឡែក ក្រៅ​ពី​វគ្គសិក្សា​​មួយ​​នេះ​ នៅ​មាន​វគ្គ​សិក្សា​ពីរ​ផ្សេង​ទៀតគឺ វគ្គគ្រប់គ្រង​អាជីវកម្ម​ខ្នាត​តូច​ឱ្យ​មាន​ប្រសិទ្ធភាព​​ ដែល​រៀប​ចំ​ឡើង​នៅ​រសៀល​ថ្ងៃ​សៅរ៍ ពី​ម៉ោង ១​ ដល់​ម៉ោង ៥​ល្ងាច និង​មួយ​វគ្គ​ទៀត​ គឺ​សរសេរ​ផែនការ​អាជីវកម្ម​ដោយ​មាន​ការ​អនុវត្តន៍​ និង​ឡើង​ធ្វើ​បទ​បង្ហាញ​ដោយ​ផ្ទាល់ ​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ពី​ម៉ោង ​៨​ព្រឹក​ដល់​ ​៣​ល្ងាច។

សូមបញ្ជាក់​តម្លៃ​សិក្សា​គឺ៖ ៣៥​ដុល្លារ​ក្នុង​មួយ​វគ្គ​ប្រសិន​បើ​ចុះឈ្មោះ​ និង​បង់​ថវិកា​មុន​ថ្ងៃ​​កម្មវិធី និង​ ៤៥ដុល្លារ​ក្នុង​មួយ​វគ្គ​ប្រសិន​បើ​ចុះ​ឈ្មោះ​ និង​បង់​ថវិកា​នៅ​ថ្ងៃ​កម្មវិធី

ពាក់ព័ន្ធ​នឹង​ការ​បង់​ថវិការ​ សូម​ផ្ញើរ​ទៅ​កាន់៖
Wing Account: #012666104
ឬ​តាម ABA Bank: 000341307​​​​​​​​​​
ឬ​បង់​តាម​រយៈ​ភ្នាក់​ងារ​វេរលុយ​ផ្សេងៗ​ទៀតដោយ​វេរ​ទៅ​កាន់​លេខ 015 224 299 តែ​មួយ​គត់ (BizKhmer ជា​អ្នក​ចេញ​ថ្លៃ​សេវាកម្ម)

ខាង​ក្រោម​នេះ ​ជា​ប្រវត្តិរូប​សង្ខេប​របស់​លោក​ យ៉ន សុភារិទ្ធ៖

សូម​បញ្ជាក់៖ ព័ត៌មាន​ផ្សេងៗ​ និង​អំពី​ការ​ទិញ​សំបុត្រ​សូម​ទាក់ទង​​ក្រុម​ការងារ​នៅ​រាជធានី​ភ្នំពេញ​តាម​រយៈ​លេខ​ទូរស័ព្ទ​ 017 49 59 60 | 0969 49 59 60 | 010 24 33 44 | ឬ​ email to events.bizkhmer@gmail.com or md.bizkhmer@gmail.com។

បទ​សម្ភាសន៍​ពិសេស ​នៅ​តាម​ស្ថានីយទូរទស្សន៍​មួយ​ចំនួន៖
ទូរទស្សន៍ BTV

ទូរទស្សន៍ PNN

កម្មវិធី Sabay Daily

បទសម្ភាសន៍​ជា​មួយ​វិទ្យុបារាំង RFI
http://km.rfi.fr/daily-guest-yorn-sophearith-21-10-2017

បទ​សម្ភាសន៍​ជា​មួយ​ទូរទស្សន៍ SEATV

​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930