អត្ថបទថ្មីបំផុត
ទំព័រដើម > វគ្គសិក្សា > បច្ចុប្បន្នភាព​នៃ​​និន្នាការ​អនឡាញ​នៅ​កម្ពុជា​ ឆ្នាំ​២០១៨ ​ទី​៥ ឧសភា​ ចូលរួម​ដោយ​សេរី​

បច្ចុប្បន្នភាព​នៃ​​និន្នាការ​អនឡាញ​នៅ​កម្ពុជា​ ឆ្នាំ​២០១៨ ​ទី​៥ ឧសភា​ ចូលរួម​ដោយ​សេរី​

ដោយ​មាន​កិច្ច​សហការ​ជា​មួយ​ Coworking Today (សាខា​អាង​ទឹក​អូឡាំពិក) ​BizKhmer ​នឹង​រៀប​ចំ​បទ​បង្ហាញ​មួយ​ លើ​ប្រធាន​បទ «​បច្ចុប្បន្នភាព​នៃ​ទីផ្សារ​អនឡាញ​នៅ​កម្ពុជា​​ក្នុង​ឆ្នាំ​២០១៨» ​ដែល​លោក​អ្នក​អាច​ចូលរួម​បាន​ដោយ​ឥត​គិត​ថ្លៃ។

​​បទ​បង្ហាញ​នេះ​ ត្រូវ​បាន​បង្កើត​ឡើង ​ដោយ​សង្កេត​ឃើញ​ថា​ វិស័យ​ឌីជីថល ​បាន​និង​កំពុង​តែ​រួម​ចំណែក​​​នៅ​ក្នុង​សេដ្ឋកិច្ច​របស់​បណ្ដា​ប្រទេស​​ជា​​ច្រើន​​នៅ​ក្នុង​ពិភពលោក​​​រហូត​ដល់​អ្នក​ជំនាញ​បង្កើត​ពាក្យ​មួយ​​ថា​ សេដ្ឋកិច្ច​ឌីជីថល ឬ​ Digital Economy។ របាយការណ៍​ចេញ​​ចុង​ក្រោយ​គេ​បំផុត​ដែល​រៀប​ចំ​ឡើង​ដោយ​ក្រុមហ៊ុន​ Hootsuite និង​ We Are Social ​​នឹង​ត្រូវ​យក​មក​ធ្វើ​បទ​បង្ហាញ​​​នៅ​ថ្ងៃ​ទី​៥ ឧសភា​ ដោយ​ផ្សារភ្ជាប់​ជា​មួយ​នឹង​និន្នាការ​ថ្នាក់​តំបន់​ផង​ដែរ។

ការ​ចំណាយ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ឌីជីថល​ សម្រាប់​អាជីវកម្ម​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​​ និង​មាន​ប្រសិទ្ធភាព​ព្រោះ​ថា​​ ​អតិថិជន​គោលដៅ​នៅ​ជា​មួយ​នឹង​ទូរស័ព្ទ​ដែល​អាច​ប្រើ​ប្រាស់​អ៊ីនធឺណិត ឬ​បណ្ដាញ​សង្គម​​ស្រាប់​ទៅ​ហើយ។

បទ​​បង្ហាញ​ខាង​លើ​​ នឹង​បង្ហាញ ​ពី​​​វិធី​សាស្ត្រ​មួយ​ចំនួន​ដែល​អាជីវកម្ម​ខ្នាត​តូច​អាច​ទាញ​យក​ផល​ចំណេញ​បាន​ដោយ​មិន​ចាំ​បាច់​ចំណាយ​​ថវិកា​ច្រើន។ ​

សូម​បញ្ជាក់​ថា​ បទ​បង្ហាញ​ខាង​លើ​ ​ចូលរួម​បាន​ដោយ​​ឥត​គិត​ថ្លៃ​ ក្រោម​កិច្ច​សហការ​ឧបត្ថម្ភ​ទីតាំង​ដោយ​ Coworking Today (អាង​ទឹក​អូឡាំពិក)។ ព័ត៌មាន​ផ្សេង​ៗ​សូម​ទាក់ទង ០១២ ៦៦៦ ១០៤ ឬ​ ០១០ ២៤ ៣៣ ៤៤​ ឬ​ផ្ញើ​អ៊ីម៉ែល​ទៅ​កាន់ md.bizkhmer@gmail.com។

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចំណុច​ខុស​គ្នា​សំខាន់ៗ​​​រវាង​គំនិត​​អ្នក​មាន​ ​និង ​គំនិត​អ្នក​ក្រ​ ​នំា​ឲ្យ​មាន​វាសនា​ផ្សេង​គ្នា​

​​គន្លឹះ​សំខាន់ៗ​ដែល​អ្នក​ត្រូវ​ចាំ​​​​ដាច់ខាត​ ​ដើម្បី​​ធ្វើ​ជំនួញ​​​ដោយ​ជោគជ័យ​ ​ទោះបីជា​​មាន​ដើមទុន​តិចតួច​ក្តី​!

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកចុងក្រោយសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ​ ២០១៧-២០១៨ និងបើករដូវកាលថ្មីជូនគូស្វាមីភរិយាថ្មីឆ្នាំ​២០១៨-២០១៩

Cambodia Green Will Festival បានវិលមកជួបលោកអ្នកសារជាថ្មី តើមានអ្វីប្លែក? តោះអាន!!!

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031