អត្ថបទថ្មីបំផុត
ទំព័រដើម > វគ្គសិក្សា > ​បើ​អ្នក​យល់​ពី​របៀប​សរសេរ​អត្ថបទ​ PR ច្បាស់​ អ្នក​អាច​សន្សំសំចៃ​ថវិកា​បាន​ច្រើន​លើ​ការ​ផ្សព្វផ្សាយ

​បើ​អ្នក​យល់​ពី​របៀប​សរសេរ​អត្ថបទ​ PR ច្បាស់​ អ្នក​អាច​សន្សំសំចៃ​ថវិកា​បាន​ច្រើន​លើ​ការ​ផ្សព្វផ្សាយ

​​ការ​ធ្វើ​​អាជីវកម្ម​ កាន់​តែ​មាន​លក្ខណៈ​ប្រកួត​ប្រជែង​​ខ្លាំង​ឡើង​ៗ ហើយ​​ស្រប​ពេល​ដែល​ការ​ធ្វើ​ទីផ្សារ​កាន់​តែ​មាន​លក្ខណៈ​ច្នៃ​ប្រឌិត​ឡើងៗ។ វិធី​មួយ​ក្នុង​ចំណោម​វិធី​ជា​ច្រើន​ដែល​គេ​ បាន​និង​កំពុង​តែ​អនុវត្តន៍​នោះ​គឺ​ ការ​សរសេរ​អត្ថបទ​​ PR (Press Release) ដែល​មាន​លក្ខណៈ​ច្នៃ​ប្រឌិត​អាច​ជួយ​ជំរុញ​ការ​លក់​របស់​លោក​អ្នក​បាន​ច្រើន។

ដោយ​មើល​ឃើញ​ពី​សារសំខាន់​បែប​នេះ​ហើយ​ ទើប​ BizKhmer គ្រោង​រៀប​ចំ​វគ្គ​សិក្សា​មួយ​ដែល​ផ្ដោត​ទៅ​លើ​សិល្បៈ​នៃ​ការ​សរសេរ​អត្ថបទ​​សេចក្ដី​ប្រកាស​ព័ត៌មាន​​ និង​អត្ថបទ​សម្រាប់​ផ្សាយ​ពាណិជ្ជកម្ម​​ផលិតផល​របស់​លោក​អ្នកដែល​នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី១២ ខែ​ឧសភា ចាប់​ពី​ម៉ោង ១​ដល់ ៥​ល្ងាច​នៅ ​ការិយាល័យ​ ក្បែរ​អង់តែន​ទួលគោក ។

វគ្គ​សិក្សា​នេះ​ នឹង​បង្ហាញ​ពី​គ្រោង ​ឆ្អឹង ​ធាតុ​ផ្សំ​ និង​រូបមន្ត ​ជា​​លក្ខណៈ​សារព័ត៌មាន​ បូក​ផ្សំ​ជា​មួយ​គំរូ​ដែល​ផ្សារភ្ជាប់​ជា​មួយ​នឹង​​ការ​ឆ្លុះ​បញ្ចាំង​ពី​តិចនិក​ដែល​ធ្វើ​ឱ្យ​ទាក់ទាញ​ និង​មាន​លក្ខណៈ​ប្រកប​ទៅ​ដោយ​វិជ្ជាជីវៈ​​សារព័ត៌មាន។

​​សិក្ខាកាម​​ នឹង​បាន​យល់​​កាន់​តែ​ច្បាស់​ពី​ទស្សនាទាន​ និង​តិចនិក​ទាំង​អស់​នៅ​ក្នុង​មេរៀន​​ ជា​ពិសេស​​មាតិកា ឬ​ខ្លឹមសារ​​​​ដែល​​ត្រូវ​បាន​ផលិត​ និង​ប្រើ​ប្រាស់​ក្នុង​ប្រព័ន្ធ​ឌីជីថល ​ដូច​ជា ​បណ្ដាញ​សង្គម​ Facebook និង​​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណិត​ជា​ដើម។

​​​​សូម​បញ្ជាក់​តម្លៃ​សិក្សា​គឺ៖ ២៥​​ដុល្លារ​ក្នុង​មួយ​វគ្គ​ប្រសិន​បើ​ចុះឈ្មោះ​ និង​បង់​ថវិកា​មុន​ថ្ងៃ​​កម្មវិធី និង​​ ៣០ដុល្លារ​ក្នុង​មួយ​វគ្គ​ប្រសិន​បើ​ចុះ​ឈ្មោះ​ និង​បង់​ថវិកា​នៅ​ថ្ងៃ​កម្មវិធី។

ពាក់ព័ន្ធ​នឹង​ការ​បង់​ថវិការ​ សូម​ផ្ញើរ​ទៅ​កាន់៖
Wing Account: #012666104
ឬ​តាម ABA Bank: 000341307​​​​​​​​​​
ឬ​បង់​តាម​រយៈ​ភ្នាក់​ងារ​វេរ​លុយ​ផ្សេងៗ​ទៀត​ដោយ​វេរ​ទៅ​កាន់​លេខ 010 24 33 44 តែ​មួយ​គត់ (BizKhmer ជា​អ្នក​ចេញ​ថ្លៃ​សេវាកម្ម)
ឬ​ក្រុម​ការងារ​ចែក​សំបុត្រ​ជូន​ដោយ​ផ្ទាល់​

សូមបញ្ជាក់​ថា វគ្គ​សិក្សា​នេះ​នឹង​បង្រៀន​ដោយ​លោកគ្រូ យ៉ន សុភារិទ្ធ (Sophearith YORN)

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មាន​មិត្ត​ស្រី​​អាយុ​​បង​​ខ្លួន​ក៏​ល្អ​ម៉្យាង​ដែរ​ ទាំង​នេះ​ជា​ចំណុច​ល្អ!

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

ហេតុ​អ្វី​គេ​ផ្ដល់​តម្លៃ​ លើ​​ការ​បន្ត​ការ​សិក្សា​​​ថ្នាក់​​បរិញ្ញាបត្រ​ឬ​អនុ​បណ្ឌិត​​នៅ​បរទេស​ដល់​ម្ល៉ឹង?

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930