អត្ថបទថ្មីបំផុត
ទំព័រដើម > វគ្គសិក្សា > វគ្គ​សិក្សា «​សិល្បៈ​សរសេរ​​​អត្ថបទ​ផ្សព្វផ្សាយ» ចំណាយ​តិច​ ចំណេញ​ផ្នែក​ទីផ្សារ​ច្រើន

វគ្គ​សិក្សា «​សិល្បៈ​សរសេរ​​​អត្ថបទ​ផ្សព្វផ្សាយ» ចំណាយ​តិច​ ចំណេញ​ផ្នែក​ទីផ្សារ​ច្រើន

​​​ប្រសិន​បើ​លោក​អ្នក​បាន​សិក្សា​ច្បាស់​អំពី​ «សិល្បៈ​នៃ​ការ​សរសេរ​អត្ថបទ​ផ្សព្វផ្សាយ» ​លោក​​អ្នក​​មិន​ត្រឹម​តែ​​អាច​ផ្សព្វផ្សាយ​ផលិតផល​ ឬ​សេវាកម្ម​របស់​លោក​អ្នក​ប្រកប​ដោយ​ប្រសិទ្ធភាព​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​​ចំណាយ​អត់​តិច​ថែម​ទៀត​ផង។ មាន​ចំណុច​ជា​ច្រើន​ដែល​យើង​អាច​ធ្វើ​ទៅ​បាន​ ប៉ុន្តែ​ ​វា​ទាមទារ​ឱ្យ​មាន​យល់​ច្បាស់​ពី​គោលការណ៍​សារព័ត៌មាន​មួយ​ចំនួន។

«ក្រៅ​ពី​យល់​​​គោលការណ៍​​នៃ​សារព័ត៌មាន​ហើយ​ យើង​ត្រូវ​​មាន​សិល្បៈ​ និង​គំនិត​ច្នៃ​ប្រឌិត​ដើម្បី​បង្កើត​សាច់​រឿង​ដែល​មាន​លក្ខណៈ​ទាក់ទាញ​ និង​ពន្លិច​ឱ្យ​ឃើញ​នូវ​ចំណុច​ដែល​ជា​សារ​សំខាន់ៗ​នៃ​ផលិតផល​ ឬ​សេវាកម្ម​របស់​លោក​អ្នក»។ នេះ​បើ​តាម​​ការ​អះអាង​ពី​លោក យ៉ន សុភារិទ្ធិ​ គ្រូ​បណ្ដុះបណ្ដាល​វគ្គ​សិក្សា​ខាង​ លើ​ ដែល​បច្ចុប្បន្ន​ក៏​ជា​គ្រូ​បង្រៀន​ជំនាញ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សារ គមនាគមន៍​នៅ​សាកលវិទ្យាល័យ​កម្ពុជា។

លោក​បាន​លើក​ឡើង​បន្ត​ទៀត​ថា​ មនុស្ស​ចំណាយ​ពេល​អាន​អត្ថបទ​ ឬ​សៀវភៅ​កាន់​តែ​តិច​ជាង​មុន​ ដូច្នេះ​ ការ​សរសេរ​ផ្សព្វផ្សាយ​ពី​ក្រុមហ៊ុន​របស់​អ្នក​ ឬ​សេវាកម្ម​ឬ​ផលិតផល​របស់​អ្នក​ទាមទារ​នូវ​ខ្លឹមសារ​​ដែល​ទាក់ទាញ​។

ភាព​ទាក់ទាញ​ត្រូវ​បាន​ពន្លិច​ ប៉ុន្តែ​មិន​អាច​រំលង​ហួស​ពី​រូបមន្ត​​​ ឬ​គ្រោង​ឆ្អឹង​សារព័ត៌មាន។ យើង​ត្រូវ​បាន​ប្រកាន់​យក​នូវ​ក្រម​សីលធម៌​ និង​វិជ្ជាជីវៈ​មួយ​ដែល​អាច​ទទួល​យក​បាន​ ហើយ​ធានា​បាន​នូវ​ប្រសិទ្ធភាព​ និង​ប្រសិទ្ធផល​សម្រាប់​អាជីវកម្ម​របស់​លោក​អ្នក។

​​​​​​វគ្គ​សិក្សា​នេះ​ នឹង​បង្ហាញ​ពី​គ្រោង ​ឆ្អឹង ​ធាតុ​ផ្សំ​ និង​រូបមន្ត ​ជា​​លក្ខណៈ​សារព័ត៌មាន​ បូក​ផ្សំ​ជា​មួយ​គំរូ​ដែល​ផ្សារភ្ជាប់​ជា​មួយ​នឹង​​ការ​ឆ្លុះ​បញ្ចាំង​ពី​តិចនិក​ដែល​ធ្វើ​ឱ្យ​ទាក់ទាញ​។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ​សិក្ខាកាម​​ នឹង​បាន​យល់​​កាន់​តែ​ច្បាស់​ពី​ទស្សនាទាន​ និង​តិចនិក​ទាំង​អស់​នៅ​ក្នុង​មេរៀន​​ ជា​ពិសេស​​មាតិកា ឬ​ខ្លឹមសារ​​​​ដែល​​ត្រូវ​បាន​ផលិត​ និង​ប្រើ​ប្រាស់​ក្នុង​ប្រព័ន្ធ​ឌីជីថល ​ដូច​ជា ​បណ្ដាញ​សង្គម​ Facebook និង​​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណិត​ជា​ដើម។

​​​​សូម​បញ្ជាក់​តម្លៃ​សិក្សា​គឺ៖ ២៥​​ដុល្លារ​ក្នុង​មួយ​វគ្គ​ប្រសិន​បើ​ចុះឈ្មោះ​ និង​បង់​ថវិកា​មុន​ថ្ងៃ​​កម្មវិធី និង​​ ៣០ដុល្លារ​ក្នុង​មួយ​វគ្គ​ប្រសិន​បើ​ចុះ​ឈ្មោះ​ និង​បង់​ថវិកា​នៅ​ថ្ងៃ​កម្មវិធី។

ពាក់ព័ន្ធ​នឹង​ការ​បង់​ថវិការ​ សូម​ផ្ញើរ​ទៅ​កាន់៖
Wing Account: #012666104
ឬ​តាម ABA Bank: 000341307​​​​​​​​​​
ឬ​បង់​តាម​រយៈ​ភ្នាក់​ងារ​វេរ​លុយ​ផ្សេងៗ​ទៀត​ដោយ​វេរ​ទៅ​កាន់​លេខ 010 24 33 44 តែ​មួយ​គត់ (BizKhmer ជា​អ្នក​ចេញ​ថ្លៃ​សេវាកម្ម)
ឬ​ក្រុម​ការងារ​ចែក​សំបុត្រ​ជូន​ដោយ​ផ្ទាល់​

សូមបញ្ជាក់​ថា វគ្គ​សិក្សា​នេះ​នឹង​បង្រៀន​ដោយ​លោកគ្រូ យ៉ន សុភារិទ្ធ (Sophearith YORN)​ ហើយ​នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី១២ ខែ​ឧសភា ចាប់​ពី​ម៉ោង ១​ដល់ ៥​ល្ងាច​នៅ ​ការិយាល័យ​​របស់​ BizKhmer ​នៅ​សាលា​ ECE ​ក្បែរ​អង់តែន​ទួលគោក។

អំពី​ប្រវត្តិលោកគ្រូ យ៉ន សុភារិទ្ធិ (Sophearith YORN)៖

បទ​សម្ភាសន៍​ពិសេស ​នៅ​តាម​ស្ថានីយទូរទស្សន៍​មួយ​ចំនួន៖
ទូរទស្សន៍ BTV

ទូរទស្សន៍ PNN

កម្មវិធី Sabay Daily

បទសម្ភាសន៍​ជា​មួយ​វិទ្យុបារាំង RFI
http://km.rfi.fr/daily-guest-yorn-sophearith-21-10-2017

បទ​សម្ភាសន៍​ជា​មួយ​ទូរទស្សន៍ SEATV

បទ​សម្ភាសន៍​ជា​មួយ​ realestate.com.kh
https://www.realestate.com.kh/km/news/young-digital-entrepreneurs/ 
​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មាន​មិត្ត​ស្រី​​អាយុ​​បង​​ខ្លួន​ក៏​ល្អ​ម៉្យាង​ដែរ​ ទាំង​នេះ​ជា​ចំណុច​ល្អ!

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

ហេតុ​អ្វី​គេ​ផ្ដល់​តម្លៃ​ លើ​​ការ​បន្ត​ការ​សិក្សា​​​ថ្នាក់​​បរិញ្ញាបត្រ​ឬ​អនុ​បណ្ឌិត​​នៅ​បរទេស​ដល់​ម្ល៉ឹង?

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930