អត្ថបទថ្មីបំផុត
ទំព័រដើម > វគ្គសិក្សា > ៤ចំណុច​សំខាន់ៗ​ដែល​អ្នក​ទីផ្សារ​និង​សហគ្រិន​គួរ​ស្វែង​យល់​ពី​ការ​ធ្វើ​ទី​ផ្សារ​ Content Marketing

៤ចំណុច​សំខាន់ៗ​ដែល​អ្នក​ទីផ្សារ​និង​សហគ្រិន​គួរ​ស្វែង​យល់​ពី​ការ​ធ្វើ​ទី​ផ្សារ​ Content Marketing

បច្ចុប្បន្ន​នេះ​ការ​ធ្វើ​ទី​ផ្សារ​បែប​ទំនើប  Content Marketing គឺ​ជា​យុទ្ធសាស្រ្ត​មួយ​ដែល​អ្នក​ទី​ផ្សារ​និង​សហគ្រិន​នា​សម័យ​ទំនើប​កំពុង​តែ​អនុវត្ត​នូវ​ក្នុង​ការ​ធ្វើ​មុខ​ជំនួញ​និង​អាជីវកម្ម​ ជា​ពិសេស​សម្រាប់​បណ្ដា​បស្ចឹមប្រទេស។ នៅ​កម្ពុជា​​បើ​យើង​និយាយ​អំពី​ Content Marketing ហាក់​បី​ដូច​ជា​ថ្មី​​បន្តិច​ហើយ​មាន​មនុស្ស​ជាច្រើន​មិន​ដែល​ទាំង​ធ្លាប់ឮ​ទៀត​ផង ប៉ុន្តែ​ក៏​មាន​អ្នក​​បាន​និង​កំពុង​អនុវត្តន៍​ច្រើន​ហើយ​ដែរ។ ដូច្នេះ​តើ​សហគ្រិន ​និង​អ្នក​ទីផ្សារ​ នឹង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​អ្វី​ខ្លះ​ពី​ការ​សិក្សា​ទៅ​លើ Content Marketing? ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច ​៣​សំខាន់ៗ​ដែល​អ្នក​គួរ​ដឹង​ពី Content Marketing។

យោង​តាម​លោក យ៉ន សុភារិទ្ធិ​ អ្នក​ជំនាញ​និង​ជា​អ្នក​បណ្ដុះ​បណ្ដាល​វគ្គសិក្សា​ការ​ធ្វើ​ទីផ្សារ​តាម​បែប​ទំនើប​ ឬ​ Content Marketing​ បាន​លើក​ឡើង​ថា ​ចំណុច​សំខាន់​ទី​មួយ​នៃ​ការ​សិក្សា Content Marketing ​គឺ​ផ្ដោត​ទៅ​លើ​ការ​បង្កើន ការ​ពង្រឹង និង​ការ​ជួយ​កែ​លម្អ​នូវ​ម៉ាក​យីហោ​ ដើម្បី​​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ច្រើន​ពី​អតិថិជន​និង​កសាង​នូវ​ទំនុក​ចិត្ត​​។ នៅ​ពេល​អតិថិ​ជន​មាន​ទំនុក​ចិត្ត ពួកគាត់​នឹង​សាកសួរ​នូវ​ព័ត៍មាន​បន្ថែម​កាន់​តែ​ច្រើន​ដូច្នេះ​ក្រុមហ៊ុន​នឹង​ទទួល​បាន​​អ្នក​ចាប់​អារម្មណ៍​កាន់​តែ​ច្រើន​ជាង​មុន ឬ​ Lead ដូច្នេះ​នៅ​ពេល​ដែល​ក្រុមហ៊ុន​មាន Content ដែល​ល្អ​ គឺ​មាន​លក្ខណៈ​បែប​សំណួរ​ចម្លើយ មាន​លក្ខណៈ​អប់រំ​ និង​មាន​គុណ​តម្លៃ​សម្រាប់​អតិថិជន​នោះ​និង​ធ្វើ​ឲ្យ​ពួកគាត់​គិត​អំពី​ក្រុមហ៊ុន ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​កាន់​តែ​អាច​កសាង​នូវ​ទំនុក​ចិត្ត​និង​បង្កើត​នូវ​អតិថិជន​ថ្មីៗ​បាន​​កាន់​តែ​ច្រើន។

ចំណុច​ទី​២​គឺ មាន Content​ Strategy ល្អ​នឹង​ជួយ​ជំរុញ​ការ​ឲ្យ​មាន​ការ​ទិញ​កាន់​តែ​ច្រើន​(Great content helps influence conversions) នៅ​ពេល​ដែល​ការ​ធ្វើ​ទីផ្សារ​តាម​បែប​ Content Marketing កាន់​តែ​សំខាន់​ក្រុមហ៊ុន​អាច​យក​មក​គណនា​ពី​កម្រិត​ដែល​ទទួល​បាន​ពី​ការ​ទិញ មាន​ន័យ​ថា​ Content​  ផ្សារភ្ជាប់​រវាង​ក្រុមហ៊ុន​និង​អតិថិជន​ដោយ​ផ្ដល់​នូវ​ការ​អប់រំ​និង​អាច​ឲ្យ​ពួកគាត់​សួរ​ ​ពី​ផលិតផល​បាន​កាន់​តែ​ច្រើន​ដែល​ធ្វើ​ឲ្យ​កម្រិត​នៃ​ការ​ទិញ​ផលិតផល​ក៏​កាន់​តែ​ច្រើន​ផង​ដែរ។ ទាំង​នេះ​ក៏​ដោយ​សារ​តែ​បច្ចុប្បន្ន​​នេះ​អតិថិជន​មាន​ការ​យល់ដឹង​ច្រើន ការ​ធ្វើ​នូវ Content Marketing គឺ​អាច​ផ្ដល់​នូវ​ព័ត៍មាន​ដែល​គ្រប់​គ្រាន់​ដល់​ពួកគាត់​ ដែល​ជួយ​ឲ្យ​ពួកគាត់​ងាយ​ស្រួល​ក្នុង​ការ​សម្រេច​ចិត្ត​ទិញ​នូវ​ផលិតផល​ពី​ក្រុមហ៊ុន។

ចំណុច​ទី៣ គឺ ការ​ជួយ​ជំរុញ​ឲ្យ​ SEO (Search Engine Optimization) កាន់​តែ​ប្រសើរ​ឡើង។ ច្បាស់ណាស់​ប្រសិន​បើ អាជីវកម្ម​របស់​បង​ប្អូន​ប្រើ​ប្រាស់​យុុទ្ធសាស្ត្រឌីជីថល​មេឌៀរ​នោះ​ ការ​ប្រើ​ប្រាស់​ SEO ជា​ផ្នែក​មួយ​យ៉ាង​សំខាន់។ តាម​រយៈ​ Content Marketing បង​ប្អូន​នឹង​អាច​​បង្កើត​ និង​កែ​លម្អ​  SEO និង​ការ​ Search បាន​កាន់​តែ​ប្រសើរ​ឡើង ដែល​នោះ​ជា​លទ្ធផល​នឹង​​​ធ្វើ​ឱ្យ​ម៉ាក​យីហោ កាន់​តែ​ល្បី មាន​អ្នក​សាកសួរ​ព័ត៌មាន​ច្រើន (Lead) ហើយ​ជួយបង្កើន​ជំនួន​ដែល​ចូល​មក​កាន់​គេហទំព័រ​ក្រុមហ៊ុន​របស់​អ្នក​បាន​កាន់​តែ​ច្រើន​ផង​ដែរ។

ចំណុច​ទី៤ តាម​រយៈ​ Content Marketing នឹង​អាច​ធ្វើ​ឱ្យ​អ្នក​មើល​ទៅ​​ខុស​ពី​គូ​ប្រកួត។ ​តាម​រយៈ​យុទ្ធសាស្ត្រ​ និង​ការ​រៀប​ចំ​ផែនការ​នៃ​ Content Marketing ​នឹង​ជួយ​ឱ្យ​ក្រុមហ៊ុន​មើល​ទៅ​មាន​លក្ខណៈ​ខុស​ពី​គូ​ប្រកួត​តែ​ម្ដង​ព្រោះ​ថា​អ្វី​ដែល​អ្នក​ផ្ដល់​ទៅ​ឱ្យ​អតិថិជិន​គឺ​មាន​លក្ខណៈ​ពិសេស​ច្រើនជាង​គូ​ប្រកួត។

ចំណាំ៖ អត្ថន័យ​ និង​និយម​ខ្លី​របស់​ Content Marketing គឺ​ជា​​មធ្យោបាយ​នៃ​ការ​ធ្វើ​​ទីផ្សារ​តាម​បែប​យុទ្ធសាស្ត្រ​​ដែល​ផ្ដោត​ជា​សំខាន់​ទៅ​លើ​ ការ​បង្កើត​ (creation)​ និង​​ចែក​ចាយ​ (distributing) នូវ​ខ្លឹមសារ​​​ដែល​មាន​គុណ​តម្លៃ​ (valuable) ​ពាក់ព័ន្ធ​គ្នា​ (relevant) និង​​មាន​ជាប់​លាប់​ (consistently) ​ដើម្បី​ទាក់ទាញ​​ និង​រក្សា​ឱ្យ​បាន​នូវ​ ​អតិថិជន​គោលដៅ​ដែល​បាន​កំណត់​យ៉ាង​ច្បាស់​ និង​គោលដៅ​ចុង​ក្រោយ​ដើម្បី​​​​បង្កើត​ប្រាក់​ចំណេញ។

សូម​បញ្ជាក់​ថា​ BizKhmer នឹង​រៀប​ចំ​វគ្គសិក្សា​ Content Marketing ​​នៅ​ថ្ងៃ​ទី២៧ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​​ផាក​កាហ្វេកាល់ម៉ែត្រ​ពី​ម៉ោង ៨ ដល់​ម៉ោង ១២​ថ្ងៃ​ត្រង់។

អត្ថប្រយោជន៍​បី​ដែល​លោក​អ្នក​នឹង​ទទួល​បានពី​វគ្គសិក្សា​នេះ​គឺ​អាច​៖
១) បង្កើន​ការ​លក់ (increased sales)
២) សន្សំសំចៃ​ថ្លៃដើម (cost saving)
៣) ទទួល​បាន​អតិថិជន​កាន់​តែ​​ស្មោះស្ម័គ្រ​​ (Better customers have more loyalty)

ព័ត៌មាន​ផ្សេងៗ​ និង​អំពី​ការ​ទិញ​សំបុត្រ​សូម​ទាក់ទង​​​តាម​រយៈ​លេខ​ទូរស័ព្ទ​ 017 49 59 60 | 0969 49 59 60 | 010 24 33 44 | ឬ​ email to​md.bizkhmer@gmail.com។

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មាន​មិត្ត​ស្រី​​អាយុ​​បង​​ខ្លួន​ក៏​ល្អ​ម៉្យាង​ដែរ​ ទាំង​នេះ​ជា​ចំណុច​ល្អ!

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

ហេតុ​អ្វី​គេ​ផ្ដល់​តម្លៃ​ លើ​​ការ​បន្ត​ការ​សិក្សា​​​ថ្នាក់​​បរិញ្ញាបត្រ​ឬ​អនុ​បណ្ឌិត​​នៅ​បរទេស​ដល់​ម្ល៉ឹង?

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930