អត្ថបទថ្មីបំផុត
ទំព័រដើម > វគ្គសិក្សា > វគ្គ​សិក្សា «​សរសេរ​ផែនការ​អាជីវកម្ម និង​ Facebook Marketing for Non-Manager» នៅ​បាត់ដំបង

វគ្គ​សិក្សា «​សរសេរ​ផែនការ​អាជីវកម្ម និង​ Facebook Marketing for Non-Manager» នៅ​បាត់ដំបង

​វគ្គសិក្សា​​ខ្លីៗ​ពិសេស​​ចំនួន​ ពីរ​នឹង​ត្រូវ​​រៀប​ចំ​ឡើង​នៅ​ទឹកដី ​ខេត្ត​ដំបង​​ នៅ​ថ្ងៃ​ទី​១៧​ និង​ ១៨ ខែ​មិថុនា​ ចាប់​ពី​ម៉ោង ៨​ដល់​ម៉ោង ៤ ​រសៀល​នៅ​សណ្ឋាគារ​ Spring Park Hotel។ វគ្គសិក្សា​ខ្លី​ទាំង​ពីរ​នោះ​គឺ​​ «សរសេរ​ផែនការ​​អាជីវកម្ម​សម្រាប់​អាជីវកម្ម​ខ្នាត​តូច» ​និង​​ «​ធ្វើ​ទីផ្សារ​តាម​ Facebook ​សម្រាប់​ម្ចាស់​អាជីវកម្ម​ ឬ​អ្នក​ធ្វើ​ការ​ផ្នែក​ធ្វើ​ទីផ្សារ​ដែល​មិន​ចេះ​សោះ​ ឬ​ចេះ​បន្តិច​បន្តួច»​។

​លោក យ៉ន សុភារិទ្ធិ​ ​​គ្រូ​បណ្ដុះបណ្ដាល​វគ្គ​សិក្សា​ខាង​​​​លើ​ ​បាន​លើក​ឡើង​ថា​ ដោយ​សង្កេត​​ឃើញ​ថា​​ ការ​ធ្វើ​ផែនការ​អាជីវកម្ម​ និង​ការ​ធ្វើ​ទីផ្សារ​តាម​ហ្វេសប៊ុក​ បាន​និង​កំពុង​ដើរ​តួនាទី​សំខាន់​ដល់​ការ​បង្កើត​ និង​​អភិវឌ្ឍន៍​អាជីវកម្ម​​ប្រកប​ដោយ​ផែនការ​​ ស្រប​គ្នា​នឹង​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ហ្វេសប៊ុក​ជំរុញ​អាជីវកម្ម។ លោក​បាន​លើក​ឡើង​ដូច្នេះ​ថា ៖«យើង​បាន​ធ្វើ​ការ​បណ្ដុះបណ្ដាល​ជា​ច្រើន​លើក​ច្រើន​សារ​រួច​មក​ហើយ​នៅ​រាជធានីភ្នំពេញ​ សៀមរាប កំពង់ចាម និង​ប៉ោយប៉ែត ហើ​យ​លើក​នេះ​ យើង​នឹង​រៀប​ចំ​នៅ​ខេត្ត​បាត់ដំបង​ម្ដង​ ដោយ​មេរៀន​សិក្សា​សម្រាប់​វគ្គ​ខ្លីទាំង​ពីរ​​នឹង​ធ្វើ​បច្ចុប្បន្នភាព​ជា​ច្រើនផ្នែក អម​មក​ជា​មួយ​នឹង​ឧទាហរណ៍​មួយចំនួន​ផងដែរ»។

វគ្គ​ខ្លី​ខាង​លើ​នេះ​ នឹង​រៀប​ចំ​ជា​ភាសាខ្មែរ (ទាំង​ឯកសារ​ និង​ការ​ពន្យល់) ដោយ​រៀប​ចំ​ឡើង​ ៧​ម៉ោង​ពេញ​សម្រាប់​មួយ​វគ្គៗ។ ក្រោយ​ពី​សិក្សា​ចប់​ ​សិក្ខាកាម​អាច​សាកសួរ​សំណួរ និង​ប្រឹក្សាយោបល់​ជា​មួយ​គ្រូ​បណ្ដុះបណ្ដាល​បានតាម​កាលទេសជាក់ស្ដែង។ ការ​បណ្ដុះបណ្ដាល​ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​ពីរ​វគ្គ ពោល​គឺ​វគ្គសិក្សា​ដោយ​ផ្ដោត​ទៅ​លើ​​ធាតុ​ផ្សំ និង​វគ្គ​ផ្ដោត​ទៅ​លើ​ហិរញ្ញវត្ថុ (ផ្ដោត​ទៅ​លើ​ការ​គណនា​ផែនការ​ហិរញ្ញវត្ថុ) សម្រាប់​វគ្គ​ផែនការ​អាជីវកម្ម ដោយ​ឡែកវគ្គ​សិក្សា​ផ្នែក​ខាង​ធ្វើ​ទីផ្សារ​តាម​ហ្វេសប៊ុក​ គឺ​មាន​វគ្គ​ដូច​គ្នា​គឺ​ពេល​ព្រឹក​នឹង​សិក្សា​លម្អិត​នឹង​កម្រិត​ដំបូងគិត​ចាប់​ពី​ការ​បង្កើត​រហូត​ដល់​ការ​រៀប​ចំ​យុទ្ធសាស្ត្រ​​ធ្វើ​ទីផ្សារ​ និង​យុទ្ធសាស្ត្រ​ជំរុញ​ការ​លក់។

លោក យ៉ន សុភារិទ្ធិ បាន​លើក​ឡើង​ពាក់ព័ន្ធ​នឹង​វគ្គ​សិក្សា​សរសេរ​ផែនការ​អាជីវកម្ម​ថា​ ការ​សរសេរ​ផែនការ​អាជីវកម្ម​ ​មាន​ពីរ​ដំណាក់​កាល​ធំៗ គឺ​ដំណាក់កាល​ប្រមូលព័ត៌មាន​ ស្រាវជ្រាវ​​និង​ធ្វើ​ផែនការ​ (strategic research and planning) និង​ដំណាក់​កាល​សរសេរ​ជាក់ស្ដែង (writing)។ ការ​ធ្វើ​ផែនការ​ច្បាស់​លាស់​មិន​ត្រឹម​តែ​អាច​ជួួ​យ​​ម្ចាស់​អាជីវកម្ម​ដឹង​ពី​ផ្លូវ​ដែល​ត្រូវ​ដើរប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាច​ក្លាយ​ជា​ប្រភព​ឯកសារ​ដើម្បី​​កៀរគរ​រក​ដើម្បី​ទុន​ដើម្បី​ពង្រីក​អាជីវកម្ម​បន្ថែម​ទៀត​ផង។

​បើ​តាម​ការ​អះអាង​របស់​គ្រូ​បណ្ដុះបណ្ដាល​ វគ្គ​សិក្សា​នឹង​ផ្ដោត​សំខាន់​ទៅ​លើ​ របៀប​នៃ​ការ​សរសេរ​ផែនការ​អាជីវកម្ម​លម្អិត​ដោយ​រាប់​ចាប់​តាំង​ពី​ដំណាក់​កាល​ដំបូង​រហូត​ដល់​ដំណាក់​កាល​ចុង​ក្រោយ​ ហើយ​ថែម​ទាំង​មែន​​ឧទាហរណ៍​ និង​មាន​គំរូ​បង្ហាញ​​ជូន​ដល់​អ្នក​សិក្សា​ថែម​ទៀត​ផង។

មាតិកា​សំខាន់ៗ៖
1. Executive Summary (ព័ត៌មានសង្ខេបអំពី ក្រុមហ៊ុន)
2. The Business (ព័ត៌មានទូទៅ​របស់​ក្រុមហ៊ុន)
3. Market Demand (តម្រូវ​ការ​ទីផ្សារ)
4. Competition (ការ​ប្រកួត​ប្រជែង)
5. Strategy (យុទ្ធសាស្ត្រ)
6. Resources (ធនធាន)
7. Financial & Forecasts (ហិរញ្ញវត្ថុ និង​ការ​ព្យាករណ៍)
8. Risk, Opportunity and Sensitivity (ហានិភ័យ ឱកាស…)
9. Appendices (ឧបសម្ព័ន្ធ)

វគ្គសិក្សា​នេះ​នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី១៦ ខែ​មិថុនា​ ម៉ោង ៧និង៣០​នាទី ដល់​ម៉ោង ៤​រសៀលនៅ​សណ្ឋាគារ​ Spring Park Hotel។

​សម្រាប់​វគ្គ​ Facebook Marketing សម្រាប់​អ្នក​មិន​ទាន់​ចេះ​សោះ ឬ​ចេះ​បន្តិចបន្តួច​ នឹង​ផ្ដោត​ទៅ​លើ​​ខ្លឹមសារ​សំខាន់ៗដូច​ខាង​ក្រោម៖
​​​1. Why Facebook this time? (ស្ថិតិអំពី​ការ​ប្រើ​ប្រាស់​ហ្វេសប៊ុក និង​អ៊ីនធឺណិត​នៅ​កម្ពុជា)
2. How to Create a Facebook Page for Your Business? (របៀប​បង្កើត និង​ tools សំខាន់ៗ)
3. Key Terms to Manage Facebook Page (ពាក្យ​បច្ចេកទេសសំខាន់ៗ)
4. Basic and Advanced Tools and Insights to analyze your Facebook Page (Tools សាមញ្ញ​ និង​ស្មុគស្មាញ​មួយ​ចំនួនដែល​ត្រូវ​ដឹង)
5. Should you boost? Why you should boost contents and how? (អំពី​ការ​ boost និង​របៀប​នៃ​ការ​ boost)
6. Monitoring your competitors (តាម​ដាន​គូ​ប្រកួត​របស់​អ្នក)
7. ​Art of Creating Good Content (ខ្លឹមសារ​សម្រាប់​ផ្សព្វផ្សាយ និង​សិល្បៈ​ផលិត)
8. Exercise (reflecting with your business or work) (អនុវត្តន៍​ងាយៗ)
9. Feedback & Recommendations (មតិ​កែលម្អ)
10. Beneficial Tips for Creating Good Content & Social Media Marketing for SME (គន្លឹះដើម្បី​បង្កើត​ខ្លឹមសារ​ផ្សព្វផ្សាយ​ឱ្យ​ទាក់ទាញ និង​របៀប​រៀប​ចំ​យុទ្ធសាស្ត្រ​ធ្វើ​ទីផ្សារ​តាម​ Facebook)

សម្រាប់​វគ្គសិក្សា​នេះ ​នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​​អាទិត្យ​ ទី១៧​ ខែ​មិថុនា​ ម៉ោង ៧និង៣០​នាទី ដល់​ម៉ោង ៤​រសៀលនៅ​សណ្ឋាគារ​ Spring Park Hotel ដដែល។

ដោយ​ឡែក​ ​នៅ​ក្នុង​វគ្គ​សិក្សា​នេះ​ដែរ​ ​នឹង​មាន​ការ​ផ្ដល់​ជូន​នូវ​​​ ​លិខិត​បញ្ជាក់​ការ​ចូលរួម​ និង​​មាន​ការ​ចែក​រំលែក​សៀវភៅ​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​មួយ​ចំនួន​ បញ្ចូល​ទៅ​ក្នុង​​ Group Facebook ដែល​មាន​សមាជិក​ជា​ម្ចាស់អាជីវកម្ម​ និង​ថ្នាក់ដឹកនាំ​នៅ​ក្នុង​ក្រុមហ៊ុន និង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត។

សូមបញ្ជាក់ថា​ ​តម្លៃ​សិក្សា​គឺ​ ៤៥​ដុល្លារ​​ ​ប្រសិន​បើ​ចុះឈ្មោះ​ និង​បង់​ថវិកា​មុន​ថ្ងៃ​​កម្មវិធី និង​ ៥០ដុល្លារ​ក្នុង​មួយ​វគ្គ​ប្រសិន​បើ​ចុះ​ឈ្មោះ​ និង​បង់​ថវិកា​នៅ​ថ្ងៃ​កម្មវិធី។ ចុះ​ឈ្មោះ​ចូល​រៀន​សូម​ចុច​ត្រង់​នេះ……………………………

ពាក់ព័ន្ធ​នឹង​ការ​បង់​ថវិការ​ សូម​ផ្ញើរ​ទៅ​កាន់៖
Wing Account: #01747262​
ឬ​តាម ABA Bank: 000341307​​​​​​​​​​
ឬ​បង់​តាម​រយៈ​ភ្នាក់​ងារ​វេរលុយ​ផ្សេងៗ​ទៀតដោយ​វេរ​ទៅ​កាន់​លេខ 015 224 299 តែ​មួយ​គត់ (BizKhmer ជា​អ្នក​ចេញ​ថ្លៃ​សេវាកម្ម)

​សូម​បញ្ជាក់៖ ព័ត៌មាន​ផ្សេងៗ​ និង​អំពី​ការ​ទិញ​សំបុត្រ​សូម​ទាក់ទង​​ក្រុម​ការងារ​នៅ​រាជធានី​ភ្នំពេញ​តាម​រយៈ​លេខ​ទូរស័ព្ទ​ 017 49 59 60 | 0969 49 59 60 | 010 24 33 44 | ឬ​ email to ​md.bizkhmer@gmail.com៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចំណុច​ខុស​គ្នា​សំខាន់ៗ​​​រវាង​គំនិត​​អ្នក​មាន​ ​និង ​គំនិត​អ្នក​ក្រ​ ​នំា​ឲ្យ​មាន​វាសនា​ផ្សេង​គ្នា​

​​គន្លឹះ​សំខាន់ៗ​ដែល​អ្នក​ត្រូវ​ចាំ​​​​ដាច់ខាត​ ​ដើម្បី​​ធ្វើ​ជំនួញ​​​ដោយ​ជោគជ័យ​ ​ទោះបីជា​​មាន​ដើមទុន​តិចតួច​ក្តី​!

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

អត្ថបទពាណិជ្ជកម្ម​

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី“AFTERLIFE: DAY OF THE DEAD”

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031