អត្ថបទថ្មីបំផុត
ទំព័រដើម > វគ្គសិក្សា > ​ហេតុ​ផល​ធំៗ​ ៣​យ៉ាង​ដែល​ម្ចាស់​អាជីវកម្ម​និង​អ្នក​ជំនាញ​ទីផ្សារ​​គួរ​ផ្ដោត​លើ​​យុទ្ធសាស្ត្រធ្វើ​​ទីផ្សារ​បែប​ទំនើប​ (Digital Marketing)? ​​​

​ហេតុ​ផល​ធំៗ​ ៣​យ៉ាង​ដែល​ម្ចាស់​អាជីវកម្ម​និង​អ្នក​ជំនាញ​ទីផ្សារ​​គួរ​ផ្ដោត​លើ​​យុទ្ធសាស្ត្រធ្វើ​​ទីផ្សារ​បែប​ទំនើប​ (Digital Marketing)? ​​​

​ដើម្បី​​​ឲ្យ​ផលិតផល​ ឬ​សេវាកម្ម​របស់​អ្នក​​​​​ខ្លួន​ទទួល​បាន​ជោគជ័យ​ក្នុង​ទីផ្សារ​​ ការ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ទីផ្សារ​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​។ ​​​បច្ចុប្បន្ន​​នេះ ដោយសារតែ​បច្ចេកវិទ្យា​កាន់​តែ​​​​រីកចម្រើន​ឥត​ឈប់​ឈរ​​ មាន​​ក្រុមហ៊ុន​ជាច្រើន​ ​បាន​ងាក​មក​ប្រើប្រាស់​ទីផ្សារ​បែប​ទំនើប ឬ​ឌីជីថល (Digital Marketing) ​កាន់​តែ​ច្រើន​ឡើង។ ​​​​​​​​​​​ទីផ្សារ​បែប​ទំនើប ឬ ឌីជីថល (Digital Marketing) ​​​សំដៅ​លើ​ការ​ធ្វើ​ទីផ្សារ​ដោយ​ប្រើ​បច្ចេកវិទ្យា​សម័យថ្មី ជាពិសេស​គឺ​ផ្ដោត​សំខាន់​លើ​ប្រព័ន្ធ​អនឡាញ​ ដូចជា លើ​បណ្ដាញ​សង្គម ​ គេហទំព័រ តាមGoogle ​អ៊ីម៉ែល​ និង​ផ្សេងៗ​ទៀត។

​​ហេតុ​អ្វី​បាន​ជា​​ ​​ក្រុមហ៊ុន​របស់​អ្នក​គួរ​​ប្រើប្រាស់​​ការ​ធ្វើ​ទីផ្សារ​​ទំនើប ឬ​ឌីជីថល (Digital Marketing)? ​​​​
ទី១ ​​​​​​​ការ​ធ្វើ​​ទីផ្សារ​ទំនើប ឬ​ឌីជីថល​ ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​​​ ព្រោះ​មាន​មនុស្ស​កាន់​តែ​ច្រើន​ឡើង​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​​លក់​ដូរ​ផលិតផល​ ការស្រាវជ្រាវ ឬ ការ​កម្សាន្ត​ផ្សេងៗ។ ​បើ​យោង​តាម​​របាយការណ៍​​ថ្មី​របស់​ក្រុមហ៊ុន​ Hootsuite និង​ We Are Social ​បាន​​ឱ្យ​ដឹង​ថា​ នៅ​កម្ពុជា​មាន​ ​​​​​មាន​​អ្នក​ប្រើ​ប្រាស់​​ប្រមាណ ​​​​៨​លាន​​នាក់​អាច​ប្រើប្រាស់​អ៊ីនធឺណិត​បាន​​ពោល​គឺ​ស្មើ​ ៥០%​ ហើយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មាន​ប្រមាណ​ដល់​ទៅ​​ 43%​ឬ​ស្មើ​នឹង​ជាង​ ៧​លាន​នាក់​ ​ដូច្នេះ​ហើយ​ ​​​​​ចំនួន​មនុស្ស​​អាច​ប្រើប្រាស់​​​​អ៊ីនធឺណិតកាន់​តែ​ច្រើន​​​បែប​នេះ ​​វា​ធ្វើ​​​ឲ្យ​​​​​​ការ​បញ្ជូន​សារ​​នៃ​​ផលិតផល​ ឬ សេវាកម្ម​ ឬ ​ម៉ាក​សញ្ញា​​របស់​ខ្លួន​​​កាន់​តែ​ងាយស្រួល និង មាន​ប្រសិទ្ធភាព​​​។
​ទី២ ​​​​ការ​ធ្វើ​ទីផ្សារ​​ទំនើប ឬ​ឌីជីថល (Digital Marketing)​ ​ងាយ​ស្រួល​ក្នុង​ការ​​គ្រប់គ្រង​ និង វាយតម្លៃ​​លើ​​​​លទ្ធផល​​​។ ​​ក្នុង​ការ​ធ្វើ​ទីផ្សារ​​បែប​សម័យ​ទំនើប​នេះ គឺ​​​​តម្រូវ​​​ឲ្យ​មាន​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​មួយ​ចំនួន​ ដើម្បី​​វាស់​អំពី​​ចំនួន​​មនុស្ស​ដែល​មើល​ឃើញ​​ពី​​​ផលិតផល​ ​​​​សួរនាំ​​ព័ត៌មាន ​​​​និង ឈាន​ទៅ​ដល់​ការ​​​ទំនាក់ទំនង​ទិញ​​ ឬ​ប្រើប្រាស់​សេវាកម្ម​ និង​ផលិតផល​របស់​​​​ក្រុមហ៊ុន​។​ ​
ទី៣ ​ ​​វា​ក៏​ងាយ​ស្រួល​ក្នុង​ការ​​កំណត់​អតិថិជន​គោលដៅ​​ ​​ដើម្បី​​ងាយស្រួល​ក្នុង​ការ​​ផ្សព្វផ្សាយ​ទៅ​​​ឲ្យ​​ចំ​គោលដៅ​ដែល​ចង់​បាន​​ (មាន​​ន័យ​ថា ​មាន​តែ​មនុស្ស​ដែល​ត្រូវ​ការ​ទិញ​ផលិតផល​ប៉ុណ្ណោះ​ ដែល​មើល​ឃើញ​​)។
​មួយ​វិញទៀត​ ​ការ​ចំណាយ​​ គឺ មាន​ប្រសិទ្ធភាព ​ព្រោះ​ដោយសារតែ​​​​មុន​នឹង​សម្រេច​ចិត្ត​ជ្រើសរើស​យក​​វិធីសាស្ត្រ​ណា​មួយ​ដើម្បី​ធ្វើ​ទីផ្សារ​នោះ ​​យើង​បាន​ដឹង​ជា​ស្រេច​ហើយ​ថា ​​តើ​មួយ​ណា​​ ត្រូវ​នឹង​អតិថិជន​គោលដៅ​របស់​អ្នក ​ដូច្នេះ​​ហើយ​នៅ​ពេល​ដែល​ចេញ​យុទ្ធនាការ​ទៅ​ គឺ​​ចំ​គោលដៅ​​ ​ហើយ​មាន​ប្រសិទ្ធភាព​​ខ្ពស់​ នាំ​​ឲ្យ​ការ​ចំណាយ​វិញ គឺ​​មិន​​អស់​ច្រើន​​។ ពោល​គឺ​ចំណាយ​តិច​​តែ​ចំ​គោលដៅ​ ហើយ​មាន​ប្រសិទ្ធភាព​ខ្ពស់​។

តើ​​ការ​ធ្វើ​ទីផ្សារ​​ទំនើប ឬ​ឌីជីថល (Digital Marketing)​ ​មាន​ចំណុច​សំខាន់ៗ​អ្វី​ខ្លះ​? ​​បើ​និយាយ​អំពី​​​​ការ​ធ្វើ​ទីផ្សារ​​ទំនើប ឬ​ឌីជីថល (Digital Marketing)​​ មាន​ច្រើន​បែប​​ដូច​ជា​៖
១) ​​​SEO៖ ​វា​វិធីសាស្ត្រ​ក្នុង​ការ​ធ្វើ​​​ឲ្យ​​ពាក្យ​គន្លឹះ​ (Keywords) ​ដែល​និយាយ​អំពី​ផលិតផល​ ឬ សេវាកម្ម​របស់​អ្នក អាច​​ផុស​ឡើង​មុន​គេ​​រាល់​ពេល​ដែល​​​អតិថិជន​គោលដៅ​របស់​អ្នក​សរសេរ​ពាក្យ​នោះ នៅ​ក្នុង​ប្រអប់​ស្រាវជ្រាវ​ ​ឬ​ Search Box ​របស់​​​Google។​​ ​មាន​​ន័យ​ថា​ ​ ​រាល់​ពេល​ដែល​​​​មនុស្ស​ណា​ម្នាក់​​​​ចង់​បាន​អ្វី​មួយ​ គេ​តែងតែ​ចូល​ទៅ​កាន់​​ប្រអប់​ស្រាវជ្រាវ​ ​ឬ​ Search Box ​របស់​​​Google ដើម្បី​សរសេរ​​ពាក្យ​​នោះ ​​​​ដូច្នេះ​ហើយ​ពួកគេ​នឹង​ទទួល​បាន​ព័ត៌មាន​​​​ដែល​ខ្លួន​ចង់​បាន​។ ដូច្នេះ​ហើយ​ វិធីសាស្ត្រ​ប្រើប្រាស់​​ពាក្យ​គន្លឹះ​ (Keywords) ​​នេះ​គឺ​ពិត​ជា​សំខាន់ ដើម្បី​​​ឲ្យ​​អតិថិជន​គោលដៅ​របស់​អ្នក​ អាច​ចូល​ទៅ​កាន់​​​​ព័ត៌មាន​សំខាន់ៗ ឬ ​ការ​ផ្សព្វផ្សាយ​ពិសេស​របស់​អ្នក​​​។
២) ​ការ​ផ្សាយ​ពាណិជ្ជកម្ម​​​លើ​គេហទំព័រ​៖ ​​ដោយសារតែ​មនុស្ស​​ជាច្រើន​​ប្រើប្រាស់​អ៊ីនធឺណិត​ ដូច្នេះ​ហើយ​ ​ការ​អាន​ព័ត៌មាន​តាម​កាសែត​ ឬ ទស្សនាវដ្ដី​​ហាក់​ដូច​ជា​លែង​​ពេញ​និយម​។ ​​​មាន​មនុស្ស​កាន់​តែ​តិច​ទៅ​អាន​​កាសែត​ ឬ ទស្សនាវដ្ដី ​មាន​ន័យ​ថា ​ការ​ផ្សព្វផ្សាយ​ផលិតផល​របស់​អ្នក​ នៅ​លើ​វា​​គឺ​កាន់​តែ​ទទួល​បាន​ប្រសិទ្ធភាព​តិច ​ហើយ​​​ចំណាយ​ច្រើន​ទៀត​។ ប៉ុន្តែ​បើ​​ផ្សព្វផ្សាយ​នៅ​តាម​គេហទំព័រ​វិញ គឺ ​ចំណាយ​តិច​ ​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ព្រោះ​មនុស្ស​ភាគច្រើន​ប្រើប្រាស់​អ៊ីនធឺណិត​ដើម្បី​អាន​ព័ត៌មាន​តាម​គេហទំព័រ​។
​​​​​​​​​​​​​​​​​​​​​៣) ​អត្ថបទ​​ផ្សព្វផ្សាយ​​៖ ​អត្ថបទ​ប្រភេទ​នេះ​ ត្រូវ​បាន​សរសេរ​ និង រៀបរាប់​យ៉ាង​លម្អិត​អំពី​​​​អំពី​ផលិតផល​ ឬ សេវាកម្ម​​នោះ ​បន្ទាប់​មក​​ក៏​បញ្ជូន​ទៅ​​កាន់​ស្ថាប័ន​ព័ត៌មាន​​ដើម្បី​​​ចេញ​ផ្សាយ​ ជា​ពិសេស​គេ​រើស​​យក​​​ប្រភេទ​​​ស្ថាប័ន​ព័ត៌មាន​​ដែល​ផ្ដោត​លើ​​​អនឡាញ​ ហើយ​ត្រូវ​នឹង​ប្រភេទ​ផលិតផល​ឬ សេវាកម្ម​របស់​ខ្លួន​។​​
​៤) ​​​ការ​ផ្សព្វផ្សាយ​តាម​​​​ក្រុមហ៊ុន​​Google​ (Google Ad-words) ៖ ​ផ្សព្វផ្សាយ តាម​​​​ក្រុមហ៊ុន​​Google​​នេះ​ជា​ទូទៅ​បែប​ចែក​ជា​ពីរ​​ ទី១​ គឺ​​Google Search ​ដោយ​ពាក្យ​គន្លឹះ​​​​ (Key words) ​​​ស្រដៀង​គ្នា​​ទៅ​ហ្នឹង​SEO ដែរ​គ្រាន់​តែ​ថា វា​ត្រូវ​ចំណាយ​លុយ​​។ ​ទី២ គឺ Google Display ដែល​ជា​ទូទៅ​ផ្ទាំង​ពាណិជ្ជកម្ម​ ឬ ការ​ផ្សព្វផ្សាយ​របស់​អ្នក​នឹង​ត្រូវ​បង្ហាញ​នៅ​លើ​គេហទំព័រ​ជាច្រើន​​ ​និង នៅ​តាម​វីដេអូ​មួយ​ចំនួន​ផង​​ដែរ​។​
៥) ​ការ​ធ្វើ​ផ្សារ​ដោយ​ប្រើប្រាស់​​សារ​ (Email)៖ ​​ការ​ប្រើប្រាស់​​សារ​ (Email)​នេះ ​គឺ ​ភាគច្រើន​គេ​បញ្ជូន​ទៅ​កាន់​​​អតិថិជន​គោលដៅ​របស់​ក្រុមហ៊ុន​​​ជាច្រើន​ពាន់​នាក់​​ក្នុង​ពេល​តែ​ម្ដង​ (ឬ​មួយ​លើក​) ​​តាមរយៈ​​ឈ្មោះ​​សារ​ (Email)​ដែល​ពួកគេ​មាន​​ក្នុង​ដៃ​។ បច្ចុប្បន្ន​ គេ​សង្កេត​ឃើញ​ថា​ MailChimp ​បាន​និង​កំពុង​ទទួល​បាន​ការ​ពេញ​និយម​ដែល​ត្រឹម​តែ​គណនី​ហ្វ្រ៊ី​យើង​អាច​ផ្ញើ​អ៊ីម៉ែល​ម្ដង​ទៅ​កាន់​មនុស្ស​ ២​ពាន់​នាក់។
៦) ​ការ​ធ្វើ​ទីផ្សារ​តាម​រយៈ​បណ្ដាញ​សង្គម (Facebook Marketing) ​៖ ​បណ្ដាញ​សង្គម​មាន​ច្រើន​ប្រភេទ​ណាស់​ ប៉ុន្តែ ​Facebook ​ជា​ប្រភេទ​បណ្ដាញ​សង្គម​ដែល​មាន​​មនុស្ស​​ប្រើប្រាស់​ច្រើន​ជាង​គេ​ជាពិសេស​ក្នុង​ប្រទេស​កម្ពុជា​ ដូច្នេះ ហើយ​ការ​ប្រើប្រាស់​វា​ដើម្បី​ផ្សព្វផ្សាយ​ផលិតផល ឬ សេវាកម្ម​ គឺ ជា​រឿង​ចាំបាច់​។
៧) ​ការ​ធ្វើ​ទីផ្សារ​តាមរយៈ​​ខ្លឹមសារ​ដើម្បី​ផ្សព្វផ្សាយ​ (Content Marketing) ​៖ ដោយ​ហេតុ​ថា មាន​​មនុស្ស​ជាច្រើន​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ ដូច្នេះ​ហើយ​ការ​បញ្ជូន​​ព័ត៌មាន ឬ ដំណឹង​សំខាន់ៗ​ស្តី​ពី​ផលិតផល​ឬ សេវាកម្ម​ គឺ​ជា​រឿង​ដែល​មិន​អាច​មើល​រំលង​។​

​​​នេះ​គ្រាន់​តែ​ត្រួសៗ​ប៉ុណ្ណោះ ​​​ព្រោះ​មាន​វិធី​ជាច្រើន​ទៀត​ ដែល​អ្នក​ជំនាញ​​​ផ្នែក​ទីផ្សារ​សម័យ​ទំនើប​​បាន​នឹង​កំពុង​ប្រើប្រាស់​។​ ដូច្នេះ​ហើយ​អ្នក​អាច​ជ្រើស​យក​វិធី​ណា​មួយ​ដែល​សក្ដិសម​ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង​នៃ​ផលិតផល​ ឬ សេវាកម្ម​របស់​អ្នក​បាន​​ ដើម្បី​​​ឲ្យ​អតិថិជន​កាន់​តែ​ច្រើន​ស្គាល់​ ​និង ​ចងចាំ​អំពី​ម៉ាក​សញ្ញា​របស់​អ្នក​។ បើ​លោក​អ្នក​ចង់​ជ្រាប​ច្បាស់​ សូម​ចូលរួម​វគ្គ​សិក្សា​ខ្លី ៨​ម៉ោង​អំពី​​ «ដំណោះស្រាយ​​ការ​ធ្វើ​ទីផ្សារ​តាម​ឌីជីថល ឬ​ Digital Media Solutions សម្រាប់​ប្រធាន​ទីផ្សារ​ និង​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​» ដែល​នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា​ ចាប់​ពី​ម៉ោង ៨​ដល់​ម៉ោង ៥​ល្ងាច​នៅ​ ផាក​កាហ្វេ​កាល់ម៉ែត្រ។ ​អ្នក​ជំនាញ​ពីរ​រូប​គឺ​លោក​ Robert អ្នក​ជំនាញ​មក​ពី​ប្រទេស​ថៃ​ដែល​ជា​​សហ​ស្ថាបនិក​ និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ PAPER & PAGE ​ដោយ​មាន​ការ​សម្រប​សម្រួល​ពី​​លោក​ យ៉ន សុភារិទ្ធិ នាយក​គ្រប់គ្រង Ly&Partners SME Consulting ​និង​ BizKhmer។

តម្លៃសំបុត្រ ៨០ដុល្លារបើទិញពីថ្ងៃទី៤ ដល់ទី២៣ ខែមិថុនា និង ១០០ដុល្លារបើទិញពីថ្ងៃទី ២៤ មិថុនា ដល់ថ្ងៃទី១ ខែកក្កដា។ ចុះ​ឈ្មោះ​ទិញ​សំបុត្រ​តាម​រយៈ https://goo.gl/forms/lKZFqJPdftFWFmxu1

មានរួមបញ្ចូល សៀវភៅសិក្សា Softcopies សៀវភៅអេឡិចត្រូនិក លិខិតបញ្ជាក់ការសិក្សា (certificate) អាហាសម្រន់ និងឯកសារសម្រាប់ការអនុវត្តន៍។ កម្មវិធីនេះ មានសម្របសម្រួលជាភាសាខ្មែរ ដោយលោក យ៉ន សុភារិទ្ធិ Sophearith Yorn។

ព័ត៌មានលម្អិត សូមទាក់ទងមក 010 24 33 44 ឬ 015 22 42 99 ឬ 0969 49 59 60 ឬ 017 49 59 60 ឬ 012 666 104 ឬអ៊ីម៉ែលមកកាន់ md.bizkhmer@gmail.com៕​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

​​ទម្លាប់​​ធ្វើការ​​អាក្រក់​៤​យ៉ាង​ ដែល​​កំពុង​បំផ្លាញ​សុខភាព​របស់​អ្នក​ ​ដោយ​មិន​ដឹង​ខ្លួន​

​គួរ​សាកល្បង​ចំណុច​ទាំង ​៥​នេះ ​ដើម្បី​កាន់​តែ​មាន​​គំនិត​ច្នៃប្រឌិត​ក្នុង​ការ​រកស៊ី​

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031