អត្ថបទថ្មីបំផុត
ទំព័រដើម > វគ្គសិក្សា > ​វគ្គ​ខ្លី៖ «ប្រើ​ប្រាស់​​ Facebook Page ដើម្បី​កសាង​ម៉ាក​យីហោ និង​ជំរុញ​ការលក់»​

​វគ្គ​ខ្លី៖ «ប្រើ​ប្រាស់​​ Facebook Page ដើម្បី​កសាង​ម៉ាក​យីហោ និង​ជំរុញ​ការលក់»​

ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ Facebook ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​បាន​និង​កំពុង​​តែ​ទទួល​បាន​ការ​ពេញ​និយម​ ខណៈ​ត្រឹម​តែ​ ១​ឆ្នាំ​ចុង​ក្រោយ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នៅ​កម្ពុជា​​ទទួល​បាន​កំណើន​ឡើង​ពីរ​លាន​នាក់។ នេះ​បើ​យោង​តាម​របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​ We Are Social និង​ Hootsuite ចេញ​ផ្សាយ​កាល​ពី​​ដើម​ឆ្នាំ​២០១៨។

​១) យើង​រៀប​ចំ​វគ្គ​ខ្លី​​៖ «​ប្រើ​ប្រាស់​​ Facebook Page ដើម្បី​កសាង​ម៉ាក​យីហោ និង​ជំរុញ​ការលក់»
២) ​រៀប​ចំ​​ឡើង​ពី​ម៉ោង​​ ៨ ដល់ ​ម៉ោង ១២​​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​១៤​ ខែ​តុលា​ ឆ្នាំ​២០១៨​ ​​​​
៣) ​ទីកន្លែង​​នៅ​ Coworking Today (អគារ​ Coffee Today អាង​ទឹក​អូឡាំពិក)
៤) មាន​ហ្វ្រ៊ី​កាហ្វេ​ ​ ​អាហារ​សម្រន់​  ឱកាស​ពង្រីកបណ្ដាញ​អាជីវកម្ម ទទួលបាន​សៀវភៅ​ហ្វ្រ៊ី១ក្បាល ​ លិខិត​បញ្ជាក់​ការ​ចូលរួម​សិក្សា និង​ឱកាស​​ប្រឹក្សាយោបល់​លើការ​​ធ្វើ​ទីផ្សារ​ជាក់ស្ដែង តម្លៃ​សំបុត្រ​ ៤៣​ដុល្លារ​​
៥) ចុះ​ឈ្មោះ​តាម​រយៈ តំណភ្ជាប់​នេះ
៦) ព័ត៌មាន​ផ្សេងៗ សូមទាក់ទងមក ០១០ ២៤ ៣៣ ៤៤ ឬ ០១៧ ៤៩ ៥៩ ៦០ ឬ ០១២ ៦៦៦ ១០៤

បើ​តាម​ប្រភព​ដដែល​ ​ចំនួន​អ្នក​ប្រើ​ប្រាស់​​ហ្វេសប៊ុក​នៅ​កម្ពុជា​​កើន​ឡើង​ជាង​ ៨​លាន​នាក់​ ឬ​អាច​និយាយ​បាន​ថា​ ​មាន​ចំនួន​ប្រហែល​ជា​ពាក់​កណ្ដាល​នៃ​ប្រជាជន​​សរុប​​កម្ពុជា។ បើ​យើង​​ក្រឡេក​ទៅ​មើល​ទិន្នន័យ​នៃ​តំបន់​អាស៊ាន​ទាំង​មូល​ ​​​អ្នក​ប្រើ​​ប្រាស់​ហ្វេសប៊ុក​ នៅ​កម្ពុជា​​មាន​ចំនួន​លើ​កម្រិត​មធ្យម​បន្តិច​ដែល​សរុប​​​​​ទូទាំង​ ១០​ប្រទេស​ មាន​អ្នក​ប្រើ​ប្រាស់​ប្រមាណ​ជាង ៤០%។

បើ​តាម​ការ​អះអាង​របស់​​លោក យ៉ន សុភារិទ្ធិ ​គ្រូ​បណ្ដុះបណ្ដាល​វគ្គ​សិក្សា​ខ្លី​ ​ខាង​​លើ​បាន​លើក​ឡើង​ថា​ ៖«ស្ថានភាព​អាជីវកម្ម​បច្ចុប្បន្ន​​មាន​លក្ខណៈ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​ឡើងៗ ​ហើយ​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ ដើម្បី​ជំរុញ​អាជីវកម្ម​កាន់​តែ​មាន​ប្រយោជន៍​ ​ខណៈ​តម្លៃ​សេវាកម្ម​ ឬ​ថ្លៃ​ដើម​ដើម្បី​ធ្វើ​ទីផ្សារ​តាម​ប្រព័ន្ធ​ទំនើប​មួយ​នេះ​ហាក់​អាច​ជួយ​សន្សំ​សំចៃ​បាន​ច្រើន​​​ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ទៅ​ទៀត»។

​​​​​​គ្រូ​បណ្ដុះបណ្ដាល​ខាង​លើ ​បាន​បន្ត​លើក​ឡើង​ថា​ ​យើង​ផ្ដោត​លើ​បណ្ដាញ​សង្គម​មិន​មែន​សម្រាប់​តែ​​ការ​ជំរុញ​ការ​លក់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​សម្រាប់​​កសាង​នូវ​ម៉ាក​យីហោ​មួយ​ដ៏​រឹងមាំ​ដើម្បី​​វឌ្ឍនភាព​ប្រកប​​​នៃ​អាជីវកម្ម​របស់​បង​ប្អូន​ប្រកប​ដោយ​ចីរភាព។


សូម​បញ្ជាក់​ថា​ វគ្គ​សិក្សា​នីមួយ​ៗ​ តម្លៃ​សំបុត្រ​គឺ​ ៤៣​ដុល្លារ​បង់​មុន​កម្មវិធី​ និង​ ៥០​ដុល្លារ​ បង់​នៅ​ថ្ងៃ​កម្មវិធី។ លោក​អ្នក​អាច ​ទិញ​សំបុត្រ​​អេឡិចត្រូនិច​របស់​យើង​ដោយ​​ផ្ញើ​តាម​គណនី​វីង​លេខ 01747262 ឬ​គណនី​ ABA លេខ 000341307 (YORN Sophearith) ឬ​គណនី​​ Pi Pay ឈ្មោះ Yorn Sophearith លេខ​ទូរស័ព្ទ ០១៥ ២២៤ ២៩៩។

តើ​លោក​ យ៉ន សុភារិទ្ធិ​ ជា​នរណា?
​​ជា​សហ​ស្ថាបនិក​ និង​ជា​នាយក​គ្រប់គ្រង​គេហទំព័រ​ BizKhmer ​
ជា​ស្ថាបនិក​ និង​ជា​នាយក​គ្រប់គ្រង​អាជីវកម្ម​ផ្នែក​ឌីជីថល​មេឌៀរ​​ Elite Biz
ជា​គ្រូ​​មហាវិទ្យាល័យ​បង្រៀន​នៅ​សាកលវិទ្យាល័យ​កម្ពុជា ​វិទ្យាស្ថាន​ស៊ីអ៊ីអូ និង​សាកលវិទ្យាល័យ​ខេម​អាយ​យូ​
​ជា​អ្នក​ជំនាញ​ផ្នែក​ទីផ្សារ​សម័យ​ទំនើប និង​​ជំនាញ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​
​បញ្ចប់​ថ្នាក់​អនុ​បណ្ឌិត​ពី​សាកលវិទ្យាល័យ​លីយ៉ុង​ឌឺ និង​លីល​អង​ ​​​ផ្នែក​សហគ្រិន​ភាព​
​សំណួរ​ផ្សេងៗ​ សូម​ទាក់ទង​ទៅ​កាន់ md.bizkhmer@gmail.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

ទម្លាប់​៤​ប្រភេទ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​​ងើប​មុខ​មិន​រួច​ពី​ភាព​ក្រីក្រ​

អត្ថបទពាណិជ្ជកម្ម​

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

សហគ្រិនស្ត្រីកម្ពុជាក្រោមការគាំទ្រពី ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031