អត្ថបទថ្មីបំផុត
ទំព័រដើម > វគ្គសិក្សា > វគ្គ​ខ្លី​៖ «កសាងផែនការអាជីវកម្ម និង​គំនិតធុរៈកិច្ច» និង «យុទ្ធសាស្រ្តផ្សព្វផ្សាយសម័យឌីជីថល & Marketing 4.0» នៅ​ទឹកដី​សៀមរាប

វគ្គ​ខ្លី​៖ «កសាងផែនការអាជីវកម្ម និង​គំនិតធុរៈកិច្ច» និង «យុទ្ធសាស្រ្តផ្សព្វផ្សាយសម័យឌីជីថល & Marketing 4.0» នៅ​ទឹកដី​សៀមរាប

វគ្គសិក្សា​ «បង្កើត​គំនិតធុរៈកិច្ច​ និង​កសាង​ផែនការអាជីវកម្»​ និង «យុទ្ធសាស្រ្តផ្សព្វផ្សាយសម័យឌីជីថល& Marketing 4.0» នឹង​រៀប​ចំ​ឡើង​នៅ​​ទឹកដី​អង្គរ​ជា​លើក​ទី៤​ ​នៅ​ថ្ងៃ​ទី​២៦​&២៧ ខែមករា​ ឆ្នាំ២០១៩​ ខាង​មុខ​នេះ​ហើយ​ ​​នៅ​​​ ​ម្ដាយធំ​កាហ្វេ។ ​នេះ​ជា​​វគ្គ​​សិក្សា​​ ដែល​​នឹង​ត្រូវ​​រៀប​ចំ​យ៉ាង​ពិសេស​​​​ ​ហើយ​ថែម​ទាំង​​មាន​បន្ថែម​ជូនបង្រៀន​តាម​​អ៊ីនធឺណិត​ ២​ម៉ោង​ថែម​ទៀត។

ក្នុង​វគ្គ​សិក្សា​នេះ ​​​​លោក​អ្នក​នឹង​ទទួល​បាន​ការ​​ផ្ដល់​ជូន​ជា​ពិសេស​ ​​មាន​សៀវភៅ​សិក្សា​ ឯកសារ​ជា​ Soft Copy, ផែនការ​អាជីវកម្ម​គំរូ ការ​បំផុត​គំនិត​ធុរកិច្ច លិខិត​បញ្ជាក់​ការ​ចូលរួម (Certificate) ​សៀវភៅ​​អេឡិចត្រូនិក​ល្បីៗ​អំពី​អាជីវកម្ម​ចំនួន ៥​ក្បាល​​ អាហារ​សម្រន់​ ​​ ​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​សំខាន់ៗ ​និង​ឱកាស​បញ្ចូល​​ក្នុង​ Group Facebook ​ដែល​មាន​សមាជិក​​ជា​ម្ចាស់​អាជីវកម្ម​ជាង​ ៨០០​នាក់​មក​ពី​បណ្ដា​ខេត្ត​ក្រុង​ផ្សេងៗ​ និង​ឱកាស​បង្កើត​បណ្ដាញ​អាជីវកម្ម​ជា​ច្រើន​ទៀត។

លើស​ពី​នេះ​ទៅ​ទៀត ការ​បង្កើត​នូវ​ផែនការ​ ក៏​ដូច​ជា​តិចនិក​ទាំង​នេះ​មាន​ការ​បញ្ចូល​​ជា​មួយ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ ដើម្បី​សម្រួល​ដល់​ការ​ស្វែង​យល់ និង​ការ​អនុវត្ត​របស់​បង​ប្អូន។

សម្រាប់​វគ្គសិក្សា​ «យុទ្ធសាស្រ្តផ្សព្វផ្សាយសម័យឌីជីថល& Marketing 4.0» នឹង​រៀប​ចំ​ឡើង​​ពី​ម៉ោង ៨​ ដល់​ ​៤​ល្ងាច​​ ថ្ងៃ​សៅរិ៍​ ទី​២៦ ខែ​មករា ឆ្នាំ២០១៩ ដោយ​មាន​លើក​ឧទាហរណ៍​ជាក់ស្ដែង​អំពី​វិស័យ​សណ្ឋាគារ ​ភោជនីយដ្ឋាន អាហារដ្ឋាន លក់​វត្ថុ​អនុស្សាវរីយ៍ លក់​ដី​ឡូតិ៍​ ​និង​អចលនទ្រព្យ។

​សម្រាប់​វគ្គ​សិក្សា​ «កសាងផែនការអាជីវកម្ម និង​បំផុស​គំនិតធុរៈកិច្ច» នឹង​​សិក្សា​បណ្ដើរ​ អនុវត្តន៍​បណ្ដើរ​ មាន​ធ្វើ​ការងារ​ជា​ក្រុម​ និង​ឡើង​ធ្វើ​បទ​បង្ហាញ។ ​ការ​សិក្សា​ក្នុង​វគ្គ​នេះ​ នឹង​មាន​ការ​រួម​បញ្ចូល​នូវ​កម្ម​វិធី Software ពិសេស​ដើម្បី​ដល់​ការ​ស្វែង​យល់​លើ​ចំណុច​នីមួយៗ និង​ជា​ពិសេស​ធ្វើ​ឱ្យ​បង​ប្អូន​ងាយ​ស្រួល​ប្រើ​ប្រាស់​ទោះ​បី​មិន​ធ្លាប់​មាន​បទ​ពិសោធន៍​​លើ​ការ​ងារ​ផ្នែក​សរសេរ​ ឬ​ខាង​គណនេយ្យ​យ៉ាង​ណា​ក្ដី។ វគ្គ​សរសេរ​ផែនការ​អាជីវកម្ម នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី២៧ ខែ​មករា​ ចាប់​ពី​ម៉ោង ៨​ព្រឹកដល់ម៉ោង ៤​រសៀល។

ព័ត៌មាន​បន្ថែម​សូមទាក់ទង លេខ 010 24 33 44​ ឬ 017 49 59 60៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031