នៅ​ឯណា​មាន! Walmart ​លក់​បញ្ចុះ​តម្លៃ ១០០ដុល្លារ​ទៅ​លើ iPhone SE, iPhone 6s, 6s Plus និង​បញ្ចុះ ១៥០ដុល្លារ​លើ S7/S6​



ថ្មីៗ​នេះ ក្រុមហ៊ុន Walmart បាន​ប្រកាស​ដាក់​លក់​ទូរស័ព្ទ iPhone SE បញ្ចុះ​តម្លៃ១០០ដុល្លារ គឺ ត្រឹមតែ ២៩៩ដុល្លារ​ប៉ុណ្ណោះ រួម​ទាំង iPhone 6s និង 6s Plus។ វា​ជា​តម្លៃ​មួយ​ដែល​ពុំ​ទាន់​មាន​ហាង ឬ​ក្រុមហ៊ុន​ណា​ដាក់​លក់​ក្នុង​តម្លៃ​យ៉ាង​ទាប​ដូច្នេះ​នោះ​ទេ។ នេះ​មាន​ន័យ​ថា ផ្សារ​លក់​ទំនិញ​នេះ លក់​បញ្ចុះ​ថ្លៃ iPhone SE ១០០ដុល្លារ​ធៀប​នឹង​តម្លៃ​ដើម​ពី​ក្រុមហ៊ុន Apple ​៣៩៩ដុល្លារ ហើយ​ថែមទាំង​បញ្ចុះ​តម្លៃ Galaxy S7 និង S6 ​១៥០ដុល្លារ​ថែមទៀត។ https://youtu.be/vShHLqhGNEs iPhone 6s $549 ឡើងលើ iPhone 6s Plus – $649 ឡើងលើ iPhone 6 – $449 ឡើងលើ iPhone 6 Plus – $549 ឡើងលើ iPhone SE – $299 ឡើងលើ ------------------------------------- Samsung Galaxy S7 – $522 Samsung Galaxy S7 Edge – $642 Samsung Galaxy S6 – $426 Samsung Galaxy S5 – $402 លក្ខខណ្ឌ​ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​គឺ​តម្រូវ​ឱ្យ​អតិថិជន​ទិញ iPhone ឬ​ស្មាតហ្វូន ពី​ក្នុង​ហាង​របស់​ក្រុមហ៊ុន Verizon, AT&T ឬ Sprint។ ហើយ​ទឹកប្រាក់​បញ្ចុះ​តម្លៃ ១០០ដុល្លារ​នេះ​នឹង​អាច​ប្រើ​សម្រាប់​កាត់កង​ទៅ​លើ​ការ​បង់​ថ្លៃ​សេវាកម្ម​ប្រចាំ​ខែ​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍​ទាំង៣ ខាង​លើ។ នេះ​បើ​យោង​តាម​គេហទំព័រ CNN Money។ កម្មវិធី​ប្រូមូសិន​នេះ នឹង​មាន​សុពលភាព​ចាប់ពី​ពេល​នេះ រហូត​ដល់​ចុង​ខែ​មិថុនា។ ទោះជា​យ៉ាងណា ការ​បញ្ចុះ​តម្លៃ​នេះ មិនមែន​មាន​ន័យ​ថា អតិថិជន​អាច​ចំណាយ​ត្រឹមតែ ២៩៩ដុល្លារ​ដើម្បី​ទិញ​ដុល​នូវ iPhone SE នេះ​ឡើយ៕
X
5s