ទូរស័ព្ទ iPhone ជាប់​ជា​ទូរស័ព្ទ​ស្មាតហ្វូន​ល្អ​បំផុត​​​​



ក្នុង​ចំណោម​ទូរស័ព្ទ​ស្មាតហ្វូន​ដែល​ស្រស់​ស្អាត​ទាំង​អស់​ បើ​​ដាក់​ឱ្យ​មាន​ការ​ជ្រើសរើស​ច្បាស់​ណាស់​ថា​ គេ​នឹង​ជ្រើស​យក​ iPhone 6s និង iPhone 6s Plus​ ច្រើន​ជាង​គេ។ គេហទំព័រ​​បរទេស​មួយ​ឈ្មោះ​ថា​ AnandTech បាន​ចុះ​ផ្សាយ​ពី ទូរស័ព្ទ​នេះ​រហូត​ដល់​ទៅ​ ២១​ទំព័រ​ក្នុង​នោះ​មាន​ ៦ទំព័រ​ដែល​និយាយ​ពី ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​របស់​ iPhone ដែល​គេ​ហៅ​ថា​ A9។ AnandTech ​បាន​ធ្វើ​​​​តេស្ដ​ទៅ​​លើ​ប្រព័ន្ធ​​ប្រតិបត្តិការ​របស់​ទូរស័ព្ទ​ជា​ច្រើន ក្នុង​នោះ​មាន​តែ​ iPhone ទេ​ដែល​ឈរ​លើ​លំដាប់​កំពូល​។ ពិន្ទុ​ដែល​ត្រូវ​បាន​ដាក់​នោះ​ គឺ​​សំអាង​​ទៅ​លើ​ ការ​រចនា​ល្បឿន​ Web Browser ​អង់ចង់ចាំ​ រួមទាំង​ដំណើរការ​​ទូទៅ​របស់​ទូរស័ព្ទ​ផង​ដែរ។ ការ​តេស្ត​​របស់​ AnandTech គឺ​​ធ្វើ​ឡើង​ទៅ​លើ​​ទូរស័ព្ទ​ជា​ច្រើន​ប្រភេទ​​ទៀត​ដូចជា​ Samsung, LG, HTC, Motorola, Google, Huawei ហើយ​សូម្បី​តែ​ទូរស័ព្ទ​ដែល​មិន​មាន​លក់​នៅ​អាមេរិក​ដូច​ជា​ Xiaomi និង​ Meizu ក៏​ត្រូវ​បាន​គេ​ធ្វើ​តេស្ដ​ដែរ៕
X
5s