សាកលវិទ្យាល័យ​ជំនាញ​ធុរកិច្ច ២៥ ផ្ដល់​គុណភាព​អប់រំ​ល្អ​បំផុត​​



​កាលពីពេល​ថ្មីៗ​នេះ គេហទំព័រ​ម​គ្គុ​ទេសន៍​សម្រាប់​និស្សិត​អន្តរជាតិ​មួយ​មាន​ឈ្មោះថា Graduate Programs.com បានធ្វើ​ការស្ទង់មតិ​ទៅលើ និស្សិត និង​អតីត​និស្សិត​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ធុរកិច្ច​ល្បីៗ​ក្នុង​លោក​ចំនួន ១៣ ០០០​នាក់ ដើម្បី​ស្វែងរក​សាកលវិទ្យាល័យ​ដែល​ផ្ដល់​គុណភាព​អប់រំ​ល្អ​បំផុត​នៅ​សហរដ្ឋអាមេរិក​។ ​

គុណភាព​អប់រំ​ល្អ​បំផុត គឺ​មិន​ត្រឹមតែ​មើលទៅ​លើ​ទំហំ​ទីធ្លារ​សាលា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផ្ដោតទៅលើ​កម្មវិធីសិក្សា​ប្រកបដោយ​ការប្រកួតប្រជែង បណ្ដុះបណ្ដាល​ទៅដោយ​គ្រូ និង​សាស្ត្រាចារ្យ​ល្បីៗ និង​ប្រកបដោយ​វិជ្ជាជីវៈ​។ ​ក្រុមនិស្សិត​ដែល​ត្រូវបានធ្វើ​ការស្ទង់មតិ បានដាក់​ពិន្ទុ​ពី​លេខ ១ ដល់​លេខ ១០​ដែលជា​ចំណាត់ថ្នាក់​ខ្ពស់បំផុត​។ ជា​លទ្ធផល​សាកលវិទ្យាល័យ Case Western Reserve នៅ Cleveland អូ​ហៃ​យ៉ូ​ជាប់​លេខ​មួយ Wake Forest នៅ North Carolina ជាប់​លេខ​ពីរ និង Harvard ជាប់​លេខ​បី​។

X
5s