ទីក្រុង​​ដែល​មាន​​កេរ្តិ៍​ឈ្មោះ​​​ល្អ​ផុត​លេខ​​​​ក្នុង​លោក​​​​​ គឺ​មិន​មែន​នៅ​អាមេរិក​ ឬ​អឺរ៉ុប​ទេ​



​យោង​តាម​ការ​​ស្ទង់មតិ​​ដែល​ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន​  Reputation ​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ​បាន​ឱ្យ​ដឹង​ថា​ ទីក្រុង​ ស៊ីដនី​ (Sydney) ជា​ទីក្រុង​ដែល​មាន​កេរ្តិ៍ឈ្មោះ​បំផុត​​ក្នុង​ចំណោម​ទីក្រុង​​​ធំ​ៗ​ក្នុង​លោក​ ជា​ពិសេស​ក្នុង​ចំណោមទីក្រុង​របស់​បណ្ដា​​​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​​ធំ​ៗ​ទាំង​ ៨។

វិទ្យាស្ថាន​​ Reputation ​បាន​ធ្វើ​ការ​ស្ទង់មតិ​​ មនុស្ស​ប្រមាណ​ ១៩ ០០០​នាក់​​មក​ពី​​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង​ ៨ (G8) ​ដោយ​ធ្វើ​ការ​ដាក់​ចំណាត់​ថ្នាក់​​ទីក្រុង​ចំនួន​ ១០០​ ​នៅ​ប្រទេស​ចំនួន​ ៥៥។ ការ​ដាក់​ចំណាត់​ថ្នាក់​នេះ​ គឺ​ធ្វើ​ឡើង​ផ្អែក​ទៅ​លើ​កត្តា​ចំនួន​ ៣​ គឺ​ ប្រសិទ្ធភាព​នៃ​​ការ​គ្រប់គ្រង​​រដ្ឋបាល​ ​​បរិស្ថាន​ និង​​ភាព​ជឿន​លឿន​នៃ​​សេដ្ឋកិច្ច។ ជា​លទ្ធផល​ទីក្រុង​ Sydney ជាប់​ឈ្មោះ​មាន​កេរ្តិ៍ឈ្មោះ​បំផុត​ក្នុង​លោក​ លេខ​ ២​ ទីក្រុង​ Melbourne លេខ​ ៣ ទីក្រុង​ Stockholm លេខ ៤​​ ទីក្រុង​ Vienna លេខ​​ ៥​ទីក្រុង​ Vancouver ​លេខ​​ ៦​ ទីក្រុង​ Barcelona ​លេខ​​ ៧​ ទីក្រុង​ Edinburgh លេខ​​ ៨​ទីក្រុង​ Geneva លេខ​ ៩​ទីក្រុង​ Copenhagen និង​​លេខ​ ​១០​ ទីក្រុង​ Venice៕

ប្រភព៖ Reputation Institute និង​ Business Insider

X
5s