Yahoo Mail ​ឥឡូវ​នេះ​អាច​ឱ្យ​អ្នក Sing-In គណនី Gmail បាន​​



ក្រុមហ៊ុន Yahoo បាន​ដាក់​ចេញ​កម្មវិធី Yahoo Mail របស់​ខ្លួន​កាលពី​ខែ​តុលា​កន្លង​ទៅ ហើយ​ពេល​នេះ​ក្រុមហ៊ុន​បាន​បន្ថែម​ការ​គាំទ្រ​ដល់​គណនី Gmail បន្ថែម​ទៀត។ នេះ​គឺ​មាន​ន័យ​ថា អ្នក​ប្រើ​អាច​ប្រើ​កម្មវិធី Yahoo Mail ដើម្បី Sing In គណនី Gmail របស់​ខ្លួន​បាន​ដែរ។ ​ Yahoo Mail ឥឡូវ​នេះ​គាំទ្រ​ប្រអប់​អ៊ីមែល​ជម្រុះ (multiple mailbox support) ជាក់ស្ដែង​កម្មវិធី​នេះ​គាំទ្រ​ទាំង​គណនី Gmail ផង​ដែរ។

មិនតែប៉ុណ្ណោះ​មុខងារ​ថ្មី​របស់ Yahoo Mail ក៏​ដំណើរការ​នៅ​លើ Desktop browser ផង​ដែរ។ https://youtu.be/ct3kX4F8zTo នៅ​ពេល Yahoo Mail ត្រូវ​បាន​រចនា​ថ្មី​ឡើង​វិញ​កាលពី​ខែ​តុលា អ្នក​ប្រើ​បាន​ហៅ​កម្មវិធី​នេះ​ថា “slick”, “speedy” និង “elegant”។ កម្មវិធី ឥឡូវ​នេះ​ទទួល​បាន​ការ​ចាត់​ថ្នាក់ ផ្កាយ៤ ទាំង​នៅ​លើ Apple App Store និង Google Play។ Yahoo Mail ថែមទាំង​គាំទ្រ mailbox សម្រាប់​គ្រប់គ្រង​ទៅ​លើ Outlook.com, Hotmail និង AOL Mail ផង​ដែរ។

កម្មវិធី​អ៊ីមែល​របស់ Yahoo ភ្ជាប់​មក​ជាមួយ​មុខងារ search យ៉ាង​មាន​ប្រសិទ្ធភាព, smart contact, មុខងារ rich compose និង Yahoo Account Key សម្រាប់ password-free sing-in គាំទ្រ​ការ​ប្រើ​ជាមួយ Gmail។ ឥឡូវ​នេះ​គេ​អាច search ទៅ​លើ history របស់​អ៊ីមែល​បាន៕

X
5s