ផលិតផល​ថ្មីៗ​ដែល​ Apple នឹង​ប្រកាស​​នៅ​ឆ្នាំ២០១៦ ខាង​មុខ​​ដូច​ជា iPhone 7, iPhone 6C, iPad Air 3, iPad Pro 2,...​



Apple បាន​បង្ហាញ​ផលិតផល​ថ្មី​ទំនើបៗ ផ្ដល់​ភាព​ភ្ញាក់ផ្អើល​ដល់​សាធារណជន​នៅ​ក្នុង​ឆ្នាំ២០១៥ នេះ ក្នុង​នោះ​មាន​ដូច​ជាំ MacBooks ថ្មី​អេក្រង់ ១២អ៊ីញ​មិន​ធ្លាប់​មាន​ពី​មុន, នាឡិកា​ឆ្លាតវៃ Apple Watch ដំបូង, iPhone 6S រឹងមាំ​ជាង​មុន និង​ទូរទស្សន៍ Apple TV ថ្មី​ជាដើម។ ប៉ុន្តែ​ពេលវេលា​មួយ​ឆ្នាំ​នេះ ជិត​កន្លង​ផុត​ទៅ ផ្លាស់​ចូល​ឆ្នាំ​ថ្មី​២០១៦ ហើយ ដែល​គេ​ក៏​រំពឹង​ទៀត​ថា Apple នឹង​មាន​អ្វី​ថ្មី​សម្រាប់​បង្អួត​សាធារណជន​នៅ​ឆ្នាំ​ក្រោយ​ទៀត​មិន​ខាន។ ជាក់ស្ដែង​ទូរស័ព្ទ iPhone 7តែម្ដង។ ខាង​ក្រោម​នេះ គឺ​ជា​ផលិតផល​រំពឹង​ទុក​ដែល Apple អាច​ប្រកាស​ចេញ​នៅ​ឆ្នាំ២០១៦៖ iPhone 7

the-iphone-7

នេះ​គឺជា​រូប​គំរូ មិន​មែន​ជា​រូប​លេច​ឡើង​លើ​បណ្ដាញ​ព័ត៌មាន​នោះ​ឡើយ។ គេ​រំពឹង​ថា Apple នឹង​ប្រកាស​ចេញ iPhone ជំនាន់​បន្ទាប់​ដែល​មាន​ឈ្មោះ iPhone 7 នៅ​ឆ្នាំ​ក្រោយ។ គេ​រំពឹង​ទៀត​ថា ក្រុមហ៊ុន​នឹង​មាន iPhone ចែក​ជា​ពីរ​ម៉ូដែល​ដូច​នៅ​លើ iPhone 6/6 Plus និង iPhone 6S/6S Plus ដែរ ដែល​ភ្ជាប់​អេក្រង់​ទំហំ​ផ្សេង​គ្នា​គឺ​មួយ​មាន​ទំហំ ៤,៧អ៊ីញ និង​មួយ​ទៀត​ទំហំ ៥,៥អ៊ីញ។ រីឯ​របាយការណ៍​ថ្មី​ចុងក្រោយ អះអាង​ថា Apple អាច​នឹង​រចនា​រន្ធ និង​ក្បាល​កាស​ទូរស័ព្ទ​ថ្មី​ដោយ​ប្រើ​រន្ធ និង​ក្បាល​កាស​ប្រភេទ Lightnint ជំនួស​ឱ្យ​ប្រភេទ​កាស​ទំហំ ៣,៥មិល្លីម៉ែត្រ​វិញ។ មាន​ន័យ​ថា ទាំង​រន្ធ​សាក​ថ្ម និង​រន្ធ​កាស គឺ​ស្ថិត​នៅ​កន្លែង​តែ​មួយ។ iPhone អេក្រង់ ៤អ៊ីញ ឬ iPhone 6C

a-4-inch-iphone

ខាង​ក្រោម​នេះ​គឺ​ជា​រូប iPod touch ដាក់​ស៊ីម​បាន ដែល​គេ​រំពឹង​ថា អាច​ត្រូវ Apple ឌីហ្សាញ iPhone អេក្រង់ ៤អ៊ីញ​ជំនាន់​ក្រោយ​មាន​រូបរាង​ប្រហាក់ប្រហែល។ ធ្លាប់​មាន​ចចាមអារ៉ាម​គួរ​ពិចារណា​ដែរ​កាលពី​ឆ្នាំ​មុន ពី​ប្រភព​គួរ​ឱ្យ​ទុក​ចិត្ត​ខ្លះ​ថា Apple កំពុង​ផលិត​ជំនាន់ iPhone អេក្រង់ ៤អ៊ីញ​ចេញ​ថ្មី ដែល​មាន​ពណ៌​ចម្រុះ ហើយ​មាន​សំបក​ជា​លោហធាតុ អាច​ត្រូវ​ក្រុមហ៊ុន​ដាក់​ឈ្មោះ​ឱ្យ​ថា iPhone 6C។ យ៉ាងណា​មួយ​ឆ្នាំ​ពេញ ២០១៥ នេះ គេ​ពុំ​ទាន់​ឃើញ​ស្រមោល iPhone 6C នៅ​ឡើយ។ យ៉ាងណា​គេ​នៅ​តែ​បន្ត​រំពឹង​ថា Apple អាច​បញ្ចេញ iPhone អេក្រង់ ៤អ៊ីញ​ថ្មី​នៅ​ឆ្នាំ២០១៦ មិន​ខាន ដើម្បី​បំពេញ​តម្រូវការ​អតិថិជន​ឥត​ខ្វះ​ចន្លោះ។ ប្រព័ន្ធ​ប្រតិបត្តិការ iOS 10

ios-10

​ក្រុមហ៊ុន Apple បាន​បញ្ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី​ជា​រៀងរាល់​ឆ្នាំ ដូច្នេះ​មិន​មាន​អ្វី​ចម្លែក​ឡើយ ដែល​ក្រុមហ៊ុន​បន្ត​ធ្វើ​បច្ចុប្បន្នភាព​លើ iOS 9 ឡើង iOS 10 នៅ​ឆ្នាំ២០១៦ នោះ។ iOS 9 ចេញ​មក​ជាមួយ​មុខងារ​ពិសេស​ថ្មីៗ​មួយ​ចំនួន ផ្ដល់​លក្ខណៈ ងាយស្រួល​ប្រើ​ដល់​អតិថិជន ពិសេស​គឺ​ស៊ី​ថ្ម​តិច​ជាង​មុន និង​បន្ថែម​មុខងារ​លើ Siri ប៉ុន្តែ​គេ​ពិបាក​នឹង​សន្និដ្ឋាន​ចំណុច​ពិសេស​ថ្មី​នៅ​លើ iOS 10។ ឆ្នាំ​នេះ​លោក Tim Cook នាយក​ប្រតិបត្តិ Apple បាន​ប្រាប់​គេហទំព័រ BuzzFeed ថា ក្រុមហ៊ុន​កំពុង​ចាប់អារម្មណ៍ ចង់​ផ្ដល់​បទពិសោធន៍​ថ្មី​ដល់​អតិថិជន ដោយ​ឱ្យ​គេ​អាច​លាក់​ប្រភេទ​កម្មវិធី​ដំឡើង​ស្រាប់ៗ (hide preinstalled apps) ដែល​គេ​មិន​ចង់​ប្រើ។ នាឡិកា Apple Watch 2

apple-watch-2

ក្រុមហ៊ុន Apple បាន​ប្រកាស​ចេញ​នាឡិកា Apple Watch កាលពី​ឆ្នាំ​មុន ក្នុង​ខែ​កញ្ញា ប៉ុន្តែ​មិន​បាន​ប្រកាស​នាឡិកា​ជំនាន់​ទី២ នៅ​ខែ​កញ្ញា ឆ្នាំ២០១៥ នេះ​ទេ។ ដូច្នេះ​គេ​រំពឹង​ថា Apple Watch 2 នឹង​ចេញ​នៅ​ឆ្នាំ២០១៦ មិន​ខាន។ អ្នក​យក​ព័ត៌មាន​របស់​គេហទំព័រ 9toMac ឈ្មោះ Mark Gurman បាន​បង្ហាញ​ក្ដី​រំពឹង​ថា Apple Watch 2 អាច​នឹង​បំពាក់​កាមេរ៉ា​មុខ FaceTime សម្រាប់​ថត​ខល​វីដេអូ និង​មុខងារ​ផ្សេងៗ​ទៀត​នៅ​លើ​ទូរស័ព្ទ iPhone។ គាត់​ថែមទាំង​រាយការណ៍​ថា យើង​អាច​មិន​ទាន់​ឃើញ​មាន​អ្វី​ផ្លាស់ប្ដូរ​ជា​ដុំកំភួន​នៅ​លើ​ត្រង់​ថ្ម Apple Watch 2 នោះ​ទេ។ MacBook Air នឹង​ឌីហ្សាញ​រូបរាង​ថ្មី

a-redesigned-macbook-air

មាន​ចចាមអារ៉ាម​មួយ​ចេញ​ពី​វែបសាយ​តៃវ៉ាន់ Economic Daily News ​បាន​ឱ្យ​ដឹង​ថា Apple នឹង​សម្រិតសម្រាំង​ផលិតផល​កុំព្យូទ័រ MacBook Air ជំនាន់​ក្រោយ​ឱ្យ​មាន​រចនាបថ​ថ្មី​ខុស​ប្លែក​ពី MacBook ដែល​បាន​ចេញ​តាំងពី​ឆ្នាំ២០០៨ កន្លង​មក។ ចចាមអារ៉ាម​លើកឡើង​ទៀត​ថា MacBook Air ថ្មី អាច​មាន​កម្រាស់​រឹតតែ​ស្ដើង​ជាង​មុន។ របាយការណ៍​ដដែល​អះអាង​ថា Apple អាច​នឹង​លែង​ផលិត​អេក្រង់ ១១អ៊ីញ ទៅ​ផលិត​អេក្រង់ ១៥អ៊ីញ​វិញ។ បើ​ដូច្នោះ​មែន កុំព្យូទ័រ MacBook Air អាច​នឹង​មាន​លក្ខណៈ​ស្រដៀង MacBook Pro ដែរ ខុស​តែ MacBook អេក្រង់ ១២អ៊ីញ​ដែល​ទើប​ត្រូវ Apple ប្រកាស​ចេញ​ក្នុង​ឆ្នាំ​នេះ​ទេ។ គេ​រំពឹង​ថា Apple នឹង​ប្រកាស MacBook Air ជំនាន់​ថ្មី​នៅ​អំឡុង​ព្រឹត្តិការណ៍ WWDC ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​អំឡុង​ខែ​មិថុនា ឆ្នាំ២០១៦។ សេវាកម្ម Live TV Streaming

a-live-tv-streaming-service

គេហទំព័រ Recode រាយការណ៍​ថា ឆ្នាំ​នេះ Apple កំពុង​ធ្វើការ​អភិវឌ្ឍ​សេវាកម្ម Live TV Streaming។ មាន​ន័យ​ថា ក្រុមហ៊ុន​អាច​នឹង​​ប្រកាស ចេញ​សេវាកម្ម​រួម​ទាំង​ទូរទស្សន៍ Apple TV នៅ​ពេល​ខាង​មុខ។ ប៉ុន្តែ​គេ​មិន​ទាន់​ឮ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ប្រកាស​ផលិតផល​ទូរទស្សន៍​របស់ Apple នៅ​ឡើយ។ ផ្អែក​តាម​បណ្ដាញ​ព័ត៌មាន Bloomberg វិញ​ឱ្យ​ដឹង​ថា សេវាកម្ម Live TV Streaming អាច​ត្រូវ​ពន្យារ​ពេល ដោយសារ​កិច្ច​ចរចា​ជាមួយ​ដៃគូ​ដែល​ជា​ក្រុមហ៊ុន​ទូរទស្សន៍​ខ្សែកាប មាន​សភាព​យឺតយ៉ាវ ដូច​ជា CBS និង Fox ជាដើម។ គេ​រំពឹង​ថា Apple និង​បណ្ដា​ក្រុមហ៊ុន​ទូរទស្សន៍​ខ្សែកាប​ទាំង​នោះ នឹង​ស្រុះស្រួល​សហការ​គ្នា និង​ប្រកាស​ចេញ​សេវាកម្ម Live TV Streaming របស់ Apple នៅ​ឆ្នាំ ២០១៦ ខាង​មុខ។ iPad Air 3

an-updated-ipad-air

With dwindling interest in tablets, Apple has little reason to update the iPad Air 2, which was released way back in October 2014. It's already plenty powerful, and a spec upgrade wouldn't generate much interest. ត្រកូល​ថេប្លេត iPad Air ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សាធារណជន ចាប់តាំង​ពី​បាន​ប្រកាស​ចេញ​នៅ​ខែ​តុលា ឆ្នាំ២០១៤។ ដូច្នេះ​វា​ជា​មូលហេតុ ធ្វើឲ្យ Apple បន្ត​អភិវឌ្ឍ​ដល់ iPad Air 2 បច្ចុប្បន្ន។ ចំណែក iPad Air 3 ក៏​មិន​ខុស​គ្នា​ដែរ នឹង​ត្រូវ Apple សម្ពោធ​ចេញ​ផ្លូវការ​នៅ​ឆ្នាំ២០១៦ ខាង​មុខ។ ក្នុង​ឆ្នាំ២០១៥ នេះ Apple ថែមទាំង​បាន​ប្រកាស​ចេញ iPad Pro អេក្រង់​ធំ​ជាង​មុន, iPhone 6S ភ្ជាប់​មុខងារ 3D Touch និង​មាន​ប៊ិច​សម្រាប់​ប្រើ​ជាមួយ​ថេប្លេត​ថែមទៀត។ iPad Pro ជំនាន់​ថ្មី ឬ iPad Pro 2

and-maybe-even-a-new-ipad-pro

It's possible that Apple might release a new iPad Pro, but it's also easy to see why it wouldn't. វា​អាច​ទៅ​រួច​ដែល Apple នឹង​ផលិត iPad Pro ជំនាន់​ថ្មី​ទៀត ដើម្បី​ប្រកាស​នៅ​ឆ្នាំ២០១៦ ព្រោះ​វា​ជា​ថេប្លេត​អេក្រង់​ធំ ទទួល​បាន​ការ​ចាប់អារម្មណ៍​ច្រើន​ពី​សាធារណជន​ផង​ដែរ ហើយ​ក៏​ជា​ថេប្លេត​មាន​លក្ខណៈ សម្បត្តិ​ខ្ពស់​ប្រចាំ​ឆ្នាំ២០១៥ នេះ។ កុំព្យូទ័រ new MacBook ស៊េរី​ថ្មី ឬ new MacBook 2 អេក្រង់ ១២អ៊ីញ

a-new-macbook

new MacBook គឺ​ជា​កុំព្យូទ័រ​ស៊េរី​ថ្មី​អេក្រង់ ១២អ៊ីញ​ដំបូង​របស់ Apple ដែល​មាន​រាង​ស្ដើង ស្លីម​ស្អាត​ជាង MacBook Air ទៅ​ទៀត។ ដូច្នេះ​នៅ​ឆ្នាំ២០១៦ គេ​ក៏​រំពឹង​ដែរ​ថា Apple អាច​នឹង​ធ្វើ​ការ​អាប់ដេត​កុំព្យូទ័រ​យួរដៃ​អេក្រង់ ១២អ៊ីញ​នេះ​បន្ត​ទៀត៕
X
5s