Facebook Messenger ​អាច​ឱ្យ​​ប្ដូរ emoji ស្អាតៗ​នៅ​លើ​រាល់់ chat ជាមួយ friend បាន​



​Facebook កំពុង​ច្របាច់​បញ្ចូល​មុខងារ​ថ្មី​មាន​អត្ថប្រយោជន៍​ទៅ​ក្នុង​កម្មវិធី​ផ្ញើ​សារ Messenger របស់​ខ្លួន​មុន​ពេល​បិទ​ទំព័រ​ឆ្នាំ២០១៥ នេះ។ ថ្ងៃ​នេះ ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស បាន​ប្រកាស​ថា Photo Magic ដែល​ប្រើ​ការ​ទទួល​ស្គាល់​ដោយ​មុខ ដើម្បី​ងាយស្រួល​ដល់​ដំណើរការ​ចែកចាយ (share) រូបថត​ជាមួយ friend របស់​អ្នក នឹង​អាច​ប្រើ​បាន​ទូលំទូលាយ​គ្រប់​ទីកន្លែង។ កម្មវិធី Messenger ​ថែមទាំង​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ថ្មី​ពិសេស​ផង​ដែរ អាច​ឱ្យ​អ្នក​ប្រើ​ប្ដូរ​ពណ៌​ប្រអប់​អក្សរ (text bubble) សម្រាប់​ការ​ chat ជាមួយ friend ខុសៗ​គ្នា​បាន។

បច្ចុប្បន្នភាព​ថ្មី​នេះ នឹង​ជួយ​ដល់​អ្នក​ប្រើ​ដែល​ឧស្សាហ៍​ភ្លេច ផ្ញើ​រូបថត​ក្រោយ​ពេល​មាន​ពិធី​ជប់លៀង កម្មវិធី​លក្ខណៈ​គ្រួសារ​ផ្សេងៗ ឬ​ការ​ដើរ​លេង​ពេល​រាត្រី។ ការ share រូបថត​គឺ​មាន​លក្ខណៈ ងាយស្រួល​ជាង​មុន ដោយ​គ្រាន់តែ​ចុច​តាប​តែ​ម្ដង (single tab) ប៉ុណ្ណោះ។ អ្នក​ក៏​អាច​បិទ (turn off) Photo Magic បាន​ផង​ដែរ ប្រសិន​ឈប់​ចង់​ផ្ញើ​រូប ឬ​គ្រាន់តែ​មិន​ចង់​ឱ្យ​រូបថត​របស់​អ្នក​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ Facebook។

ការ​អាប់ដេត​ថ្មី​លើ Messenger ថែមទាំង​អាច​ឱ្យ​អ្នក​ប្រើ ជ្រើសរើស​រូប emoji ថ្មី​ស្អាតៗ​ផង​ដែរ។ នៅ​លើ​ប្រព័ន្ធ​ដំណើរការ Android អ្នក​ប្រើ​នឹង​មើល​ឃើញ​ដុំ​ព្រិល​ធ្លាក់​ចុះ​ពី​លើ នៅ​ក្នុង​ផ្ទាំង chat ជាមួយ friend របស់​គេ​នៅ​ពេលណា​គេ​ផ្ញើ​រូប Santa ​ឬ​រូប emoji ពាក់ព័ន្ធ​បុណ្យ​ណូអែល ឬ​រូប​ស្ទីកកឺ (sticker) ជា​ដើម៕

X
5s