​​ទូរស័ព្ទ​ដៃ​របស់​មេដឹក​នាំ​​ល្បី​ៗ! ​ដឹង​ថា​​ប្រើ​ម៉ាក​អ្វី​ខ្លះ​ទេ?​



ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​​របស់​មេដឹក​នាំ​ធំ​ៗ​នៅ​ក្នុង​លោក​ គឺ​មាន​​ប្រយ័ត្នប្រយែង​ខ្ពស់​ ជា​ពិសេស​បន្ទាប់​ពី​មាន​​រឿង​លួច​ស្ដាប់​ទូរស័ព្ទ​បាន​ផ្ទុះ​ឡើង​កាល​ពី​​ឆ្នាំ​កន្លង​ទៅ។ ​ចុះ​លោក​អ្នក​ដឹង​ទេ​ថា​ ​មេ​ដឹក​នាំ​ល្បី​ៗ​នៅ​ក្នុង​លោក​ប្រើ​ប្រាស់​ទូរស័ព្ទ​ម៉ាក​អ្វី​ខ្លះ​ទេ?

  1. លោក​ អូបាម៉ា៖ BlackBerry ជា​ទូរស័ព្ទ​ដែល​លោក​បាន​ប្រើ​ប្រាស់​ក្នុង​ការ​ទំនាក់ទំនង​​ និង​បំពេញ​កិច្ចការ​របស់​លោក។ ​ទូរស័ព្ទ​ដែល​លោក​ប្រើ​ត្រូវ​បាន​​ត្រួត​ពិនិត្យ​យ៉ាង​​ពិសេស​ពី​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក (US NSA)។ ​ទូរស័ព្ទ​ត្រូវ​បាន​ចាត់​ទុក​ថា​ ​ជា​ទូរស័ព្ទ​ដែល​មាន​សុវត្ថិភាព​បំផុត​។ ​មិន​ត្រឹម​តែ​លោក​អូបាម៉ា​ទេ​ សូម្បី​លោក​ស្រី​​ Hillary Clinton ក៏​ប្រើ​ទូរស័ព្ទ​ម៉ាក​ BlackBerry ដែរ។
  2. នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ David Cameron៖ ​លោក​ក៏​ប្រើ​ទូរស័ព្ទ​ BlackBerry ដែរ​ដោយ​ហេតុផល​សុវត្ថិភាព​ទិន្នន័យ​នៅ​ក្នុង​ទូរស័ព្ទ។ 
  3.  ​អធិការបតី​អាល្លឺម៉ង់​ Angela Merkel៖ ​លោក​ស្រី​ប្រើ​ទូរស័ព្ទ​ពីរ​​នេះ​បើ​តាម​សេចក្ដី​រាយការណ៍​ពី​ The Guardian។ មួយ​គឺ​​ទូរស័ព្ទ​បត់​ Nokia 6260 Slide ដែល​​គេ​សង្ស័យ​ថា​ភ្នាក់ងារ​ស៊ើបការ​សម្ងាត់​អាមេរិក​លួច​ស្ដាប់​កិច្ច​សន្ទនា​របស់​​លោក​ស្រី និង​មួយ​គ្រឿង​ទៀត​គឺ​ BlackBerry Z10។
  4. ប្រធានាធិបតី​បារាំង​ Francois Hollande៖ ​តាម​សេចក្ដី​រាយការណ៍​ពី​ Telegraph ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​ទៅ​មិញ​ ឱ្យ​ដឹង​ថា​ លោក​ Hollande ប្រើ​ iPhone 5។ 
  5. ៥) ​ប្រធានាធិបតី​រុស្ស៊ី​លោក​ ពូទីន៖ លោក​​ធ្លាប់​បាន​ប្រកាស​​កាល​ពី​ឆ្នាំ​២០១០​ ​ថា​ លោក​មិន​បាន​ប្រើ​ទូរស័ព្ទ​ទេ។ លោក​ថា​ ៖«បើ​ខ្ញុំ​ប្រើ​ទូរស័ព្ទ ​​វា​នឹង​រោទ៍»។ ​ទោះ​ជា​យ៉ាង​ណា​ កាល​ពី​ឆ្នាំ​២០១២​ មាន​អ្នក​ថត​បាន​​ថា​លោក​ប្រើ​ទូរស័ព្ទ​ MTS-Glonass 945 របស់​រុស្ស៊ី​ដែល​ដំណើរការ​ដោយ​ Android។
  6. ៦) លោក​ គីម ជុងអ៊ុន៖ លោក​ប្រើ​ទូរស័ព្ទ​ HTC Butterfly​ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​តៃវ៉ាន់​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ បច្ចុប្បន្ន​កូរ៉េខាងជើង​ក៏​អាច​ផលិត​ទូរស័ព្ទ​ម៉ូដែល​របស់​ខ្លួន​បាន​ហើយ។ មាន​សេចក្តី​រាយការណ៍​ខ្លះ​អះអាង​ថា​ ​ទូរស័ព្ទ​នោះ​ផលិត​​ដោយ​ក្រុមហ៊ុន​ចិន​តែ​ដាក់​ឈ្មោះ​កូរ៉េខាងជើង។
  7. ៧) ​​នាយក​រដ្ឋមន្ត្រី​អ៊ីតាលី​ Matteo Renzi៖ ​ជា​អ្នក​​គាំទ្រ​ផលិតផល​របស់​ក្រុមហ៊ុន​ Apple ម្នាក់។ 
  8. ៨) ​​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ លោក​ស្រី យីងឡាក់៖ ​​Telegraph ​រាយការណ៍​ថា​ ​លោក​ស្រី​ប្រើ​ទូរស័ព្ទ​ដល់​ទៅ​ ៥​គ្រឿង​ឯណោះ​ក្នុង​នោះ​ក៏​មាន​ iPhone និង​ Nokia ដែរ។ [caption id="attachment_3768" align="aligncenter" width="670"]ប្រភព៖ thenextweb.com ប្រភព៖ thenextweb.com[/caption]
  9. ៩) ​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន ឡោក​ Nawaz Sharif៖ ក៏​ជា​អ្នក​គាំទ្រ​ទូរស័ព្ទ​ BlackBerry ដែរ។ 
  10. ១០) ភរិយា​ប្រធានាធិបតី​ចិន៖ គ្មាន​សេចក្តី​រាយការណ៍​ថា​លោក​ស៊ីជីនពីង​ប្រើ​ទូរស័ព្ទ​ម៉ាក​អី​នោះ​ទេ​ ប៉ុន្តែ​កាល​ពី​ឆ្នាំ ២០១៣​ គេ​គ្រាន់​តែ​ដឹង​ថា​ ភរិយា​របស់​លោក​ប្រើ​ iPhone ៥៕ 

    ដោយ៖ រតនៈ​វិភូ​​​​
X
5s