កម្មវិធី WhatsApp ​នឹង​​មាន​មុខងារ​វីដេអូ​ខល (Video Calling) សម្រាប់​​ទូរស័ព្ទ iPhone ឆាប់ៗ​



កម្មវិធី​ផ្ញើសារ WhatsApp ​ឆ្លងឆ្លើយ​គ្នា​លើ​ទូរស័ព្ទ​ថ្មីៗ​នេះ ត្រូវ​គេហទំព័រ​អន្តរជាតិ​មួយ​ចំនួន​​រាយការណ៍​ថា ជិត​ត្រូវ​ក្រុមហ៊ុន​បញ្ចូល​មុខងារ​ខល​វីដេអូ​ហើយ។ នេះ​បើ​ផ្អែក​តាម​រូប screenshot ​ដែល​ទើប​នឹង​លេច​ចេញ​លើ​បណ្ដាញ​អ៊ីនធឺណិត​កាលពី​ពេល​ថ្មីៗ។

WhatsApp ដែល​ជា​កម្មវិធី​ផ្ញើសារ​ប្រភេទ cross-paltform នេះ នឹង​ត្រូវ​បញ្ចូល​មុខងារ Video Calling ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។ ខាង​លើ​នេះ​ជា​រូប Screenshot ​ទម្រង់​ពេញ (full screen) ​នៃ​កម្មវិធី WhatsApp ​ដំណើរការ​លើ iOS ​ខណៈ ពេល​កំពុង​ប្រើ Video Calling។ មុខងារ​ខល​វីដេអូ​នេះ ត្រូវ​គេ​រំពឹង​ថា នឹង​ដំណើរការ​រលូន​ទាំង​សេវា Wi-Fi និង​តាម​អ៊ីនធឺណិត​ទូរស័ព្ទ ហើយ​នឹង​ត្រូវ​បញ្ចូល​នៅ​លើ WhatsApp app ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ។ ជំនាន់​បង្កើត (build) ដែល​មាន​មុខងារ​ខល​នេះ ត្រូវ​គេ​អះអាង​ថា​មាន​ជំនាន់ version 2.12.16.2 ខណៈ​ដែល​ជំនាន់​បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​ការ​ធ្វើតេស្ត beta។ នៅ​ផ្នែក​ខាង​លើ​នៃ Video Calling ​របស់​កម្មវិធី WhatsApp ជំនាន់​ថ្មី​នេះ ត្រូវ​បាន​កែ​រូបរាង interface សម្រាប់​ការ​ផ្លាស់ប្ដូរ (switching) រវាង​ការ​ឆាត (active chat)។ ជាមួយ​កាមេរ៉ា​មុខ FaceTime របស់ Apple ​និង​លក្ខណៈ សម្បត្តិ​ខ្លះ​ដែល​មាន​នៅ​លើ Facebook រួច​ជា​ស្រេច​នោះ គេ​រំពឹង​ថា មុខងារ​វីដេអូ​ខល​លើ WhatsApp នឹង​ផ្ដល់​បទ​ពិសោធន៍​ខ្ពស់​ដល់​អ្នក​ប្រើ៕
X
5s