ឥឡូវ​នេះ​លោក​អ្នក​អាច​ទស្សនា​វីដេអូ Youtube ​បាន​ដំណាល​គ្នា​នៅ​លើ iPhone ​បាន​ដោយ​​ប្រើ​កម្មវិធី WeMesh​



ពេលខ្លះ​ប្រហែល​ជា​លោក​អ្នក​ធ្លាប់​មាន​បំណង ចង់​កម្សាន្ត​អារម្មណ៍​នៅ​ពេលទំនេរ ដោយ​ការ​ទស្សនា​វីដេអូ Youtube រួម​គ្នា​ជាមួយ​មិត្តភ័ក្ដិ ឬ​អ្នក​ជា​ទីស្រឡាញ់។ ជា​ការ​ពិត​ណាស់ ទូរស័ព្ទ​មួយ​គ្រឿង​អាច​មើល Youtube ជុំ​គ្នា​បាន តែ​ក៏​មិន​ងាយស្រួល​ដែរ ហើយ​ប្រសិន​បើ​អ្នក​នៅ​ឆ្ងាយ​ពី​គ្នា​ទៀត​នោះ គឺ​មិន​ងាយស្រួល​ដឹង​ថា ភាគី​ម្ខាង​កំពុង​ទស្សនា​វីដេអូ​អ្វី ចំណងជើង​អ្វី​នោះ​ឡើយ។ ដូច្នេះ កម្មវិធី WeMesh app អាច​ជួយ​អ្នក​ឱ្យ​មើល Youtube ជុំ​គ្នា​បាន​តាម​អនឡាញ។ https://youtu.be/MYHnv7Eluow ​WeMesh ជា​ប្រភេទ​កម្មវិធី video streaming ​នៅ​លើ​ឧបករណ៍​ច្រើន​ក្នុង​ពេល​ដំណាល​គ្នា។ វា​ ​អាច​ឱ្យ​លោក​អ្នក ទស្សនា​វីដេអូ​រូម​គ្នា ដោយ​ការ chat ជា​អក្សរ ឬ​សំឡេង។ ពេល​នេះ WeMesh ​ថែមទាំង​គាំទ្រ​ជាមួយ YouTube ហើយ​ក៏​មាន​បំណង​ដាក់​ឱ្យ support ​លើ​បណ្ដាញ​ចែកចាយ​វីដេអូ​ដទៃ​ទៀត​ដូច​ជា Dailymotion, Vimeo និង Facebook។ WeMesh ​សង្ឃឹម​ថា នឹង​នាំ​យក​បទពិសោធន៍​ថ្មី អាច​ចែករំលែក​មើល​មាតិកា​វីដេអូ​ដូច​គ្នា​ក្នុង​ពេល​តែមួយ​បាន។ WeMesh ​មកដល់​ពេល​នេះ ចេញ​ដល់​ជំនាន់ V2.1 មានទំហំ 52.5MB អាច​ទាញ​យក​បាន​នៅ​លើ App Store ឬ​ទាញ​យក​ដោយ​ចុច​លើ​ពាក្យ Download
X
5s