​Mouse ​ខ្យល់​ទំនើប​អាច​បញ្ជា​ពី​ចម្ងាយ និង​ប្រើ​សម្រាប់​ជា Smart TV Scroller ​ទៀត (មាន​វីដេអូ)​



ថ្មីៗ​នេះ​ក្រុមហ៊ុន Gestor Device ​បាន​ផលិត Mouse ខ្យល់​ទំនើប ដែល​អាច​ឱ្យ​គេ​ប្រើ​សម្រាប់​បញ្ជា​កុំព្យូទ័រ​ពី​ចម្ងាយ និង​អាច​ប្រើ​សម្រាប់​រំកិល​មើល​មាតិកា​លើ​ទូរទស្សន៍ Smart TV បាន​ថែមទៀត។ វា​មាន​រូបរាង និង​លក្ខណៈ​ពិសេស​ជាង Mouse Bluetooth ​ទូទៅ ដែល​បាន​ភ្ជាប់​មក​ជាមួយ​ប៊ូតុង Touch ងាយស្រួល​ប្រើ ហើយ​មាន​លក្ខណៈ សាមញ្ញ​ក្នុង​ការ​បង្វិល​ដើម្បី​ប្ដូរ​ទីតាំង pointer ​លើ​អេក្រង់​កុំព្យូទ័រ។

a19cbb6bcd52edb338427963a60bd9ae_original

ក្រុម​អ្នក​អភិវឌ្ឍន៍​ Mouse ​ខ្យល់ Gestor ​នេះ បាន​ពន្យល់​អំពី​មុខងារ​របស់ Mouse នេះ តាមរយៈ​វីដេអូ​ខាងក្រោម៖ Mouse ​កុំព្យូទ័រ Gestor ​នេះ អាច​ប្រើ​បាន​ដោយ​មិន​ចាំបាច់​ត្រូវ​ដាក់​លើ​ផ្ទៃ​រាប ដើម្បី​កាន់​បញ្ជា ដូច mouse ទូទៅ​នោះ​ឡើយ គឺ​គ្រាន់តែ​កាន់​នឹង​ដៃ ក៏​អាច​បញ្ជា​បាន ងាយស្រួល​សម្រាប់​ការ​ធ្វើ​បទ​បង្ហាញ​ផ្សេងៗ​បាន​យ៉ាង​ងាយស្រួល ក៏​ដូច​ជា​ងាយស្រួល​បើក​បិទ​ថត​ឯកសារ រុករក​មាតិកា​ផ្សេងៗ​ និង​បើក​ចូល​វែបសាយ នៅ​លើ​ផ្ទៃ​អេក្រង់​ទូរទស្សន៍។

2fc7e9756502092d24516516f81affce_original

968f6c2823f98bf75c8b4e381bf7771d_original

Mouse ​ខ្យល់ Gestor ​នេះ​ពេល​នេះ មាន​លក់​លើ​ទីផ្សារ​ហើយ ក្នុង​តម្លៃ ៥៥ដុល្លារ៕
X
5s