ធ្វើ​​ម៉េច​ទើប​​ដឹង​ថា គេ​​​ unfriend យើង​នៅ​លើ​ Facebook?​



Who Deleted Me on Facebook ជា​កម្មវិធី​ទូរស័ព្ទ​ពិសេស​មួយ​មាន​សមត្ថភាព​អាច​ឱ្យ​អ្នក​ដឹង​បាន​ថា តើ friend ​ណា​ខ្លះ​នៅ​លើ Facebook បាន unfriend អ្នក។ កម្មវិធី (app) ដែល​ដំណើរការ​បាន​ទាំង​នៅ​លើ iOS, Android និង​នៅ​លើ​ Google Chrome នេះ​នឹង​បង្កើត​ជា feed មួយ​បង្ហាញ​នូវ friend ដែល​បាន​លុប (remove) អ្នក។ Who Deleted Me on Facebook ថែមទាំង​បង្ហាញ​សារ​ក្រើនរំលឹក (notifies) អ្នក​រាល់ពេល​ដែល​នរណា​ម្នាក់​លុប (delete) អ្នក​ពី​បញ្ជី ‘friend’ list។ កម្មវិធី​ដែល​បាន​ចេញ​ឱ្យ​ប្រើ​តាំងពី​ឆ្នាំ២០០៩ មក​នេះ ដំបូង​ឡើយ​ដំណើរការ​បាន​ជាមួយ Facebook ប៉ុន្តែ​បណ្ដាញ​សង្គម​នេះ បាន​បិទ (disable) វិញ។

unnamed

ឥឡូវ​នេះ បើ​ផ្អែក​តាម​របាយការណ៍​លើក​ដំបូង​ពី​គេហទំព័រ The Next Web ឱ្យ​ដឹង​ថា app នឹង​ត្រឡប់​មក​វិញ​ជាមួយ​មុខងារ​ថ្មីៗ។ លោក Anthony Kuske ដែល​ជា​អ្នក​អភិវឌ្ឍ​កម្មវិធី (developer) របស់ Mashable ឱ្យ​ដឹង​ថា វែបសាយ Who Deleted Me និង app នេះ​មាន​បញ្ហា​ខ្លះៗ​នៅ​ខណៈពេល​ប្រើប្រាស់ (crashing) ដោយសារ​ចំនួន​នៃ​ការ​ប្រើប្រាស់​កើនឡើង​ច្រើន​យ៉ាង​គំហុក។

លោក​អ្នក​អាច​សាកល្បង​ទទួល​យក​បទពិសោធន៍​ថ្មី​ពី​កម្មវិធី Who Deleted Me on Facebook ទៅ​សាកល្បង​បាន៖ -ទាញ​យក Who Deleted Me on Facebook សម្រាប់ iOS -ទាញ​យក Who Deleted Me on Facebook សម្រាប់ Android -ទាញ​យក Who Deleted Me on Facebook ជា​កម្មវិធី Chrome extension

X
5s