ខ្សែ​សាក​ថ្ម​ទំនើប សាក​ទូរស័ព្ទ​ឆាប់​ពេញ​ជាង​មុន​ ២ដង​ ប្រើ​បាន​ទាំង iPhone និង​ទូរស័ព្ទ Android​



បច្ចេកវិទ្យា​សាក​ថ្ម​លើ​ទូរស័ព្ទ​នា​ពេល​បច្ចុប្បន្ន​កាន់តែ​ទំនើប ត្រូវ​បាន​គេ​រក​វិធីសាស្ត្រ​ថ្មីៗ ដើម្បី​ឱ្យ​ការ​សាក​ថ្ម​បាន​រហ័ស​ឆាប់​ពេញ។ ជាក់ស្ដែង​ខ្សែ​សាក​ថ្ម​ឆ្លាតវៃ SONICable នេះ ត្រូវ​បាន​ផលិត​ឡើង​តាម​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ ជួយ​ឱ្យ​អ្នក​សាក​ថ្ម​លើ​ស្មាតហ្វូន​បាន​រហ័ស​ជាង​ខ្សែ​សាក​ថ្ម​ទូទៅ ២ដង។ https://youtu.be/RRxrrlGsYOw ខ្សែ​សាក​ថ្ម​ដែល​មាន​ឈ្មោះ SONICable នេះ មាន​លក្ខណៈ​ពិសេស មិន​ត្រឹមតែ​អាច​សាក​ថ្ម​ទូរស័ព្ទ​ឆាប់​ពេញ​ប៉ុណ្ណោះ​ទេ រីឯ​ការ​ឌីហ្សាញ​ក៏​មាន​រាង​ស្លីម​ស្អាត​ទាន់សម័យ រំលេច​ដោយ​ពណ៌​ស លាយ​ខៀវ ហើយ​មាន​ក្បាល​ឌុយ​ពណ៌​ខៀវ​ស្រស់។ ខ្សែ​សាក​ទំនើប​នេះ​ក៏​មាន​ពណ៌​ស និង​ពណ៌​ខ្មៅ​លាត​ផង​ដែរ។

s11-600x594

SONICable ត្រូវ​បាន​ឌីហ្សាញ​ភ្ជាប់​មក​ជាមួយ​ក្បាល​ឌុយ​សងខាង ដែល​មួយ​ប្រភេទ​ជា USB connector ដែល​ផលិត​ពី​អាលុយមីញ៉ូម​ស្អាត។ ខ្សែ​សាក​នេះ មាន​ជម្រើស​ក្បាល​ឌុយ​ផ្សេង​គ្នា សម្រាប់​សាក​បាន​ទាំង​នៅ​លើ iPhone (ក្បាល​ឌុយ Lightning Connector) និង​សាក​បាន​នៅ​លើ​ស្មាតហ្វូន Android (micro USB connector)។

mainimage6015

តាម​ការ​បញ្ជាក់​របស់​ក្រុម​អ្នក​រចនា នៅ​លើ​គេហទំព័រ​ផ្លូវការ​ឱ្យ​ដឹង​ថា៖ «SONICable គឺ​ជា​ខ្សែ​សាក​ថ្ម​ទូរស័ព្ទ​បច្ចេកវិទ្យា​ខ្ពស់​លើ​ពិភពលោក ដែល​អាច​សាក​ថ្ម​លើ​ឧបករណ៍​អេឡិចត្រូនិក លឿន​ជាង​ខ្សែ​សាក​ថ្ម​ទូទៅ ២ដង»។ នៅ​លើ​កំណាត់​ខ្សែ​សាក​ថ្ម​នេះ មាន​ប៊ូតុង​មួយ​សម្រាប់​បើក​មុខងារ​សាក​ថ្ម​រហ័ស តែ​ប្រសិន​លោក​អ្នក​បិទ (OFF) នោះ SONICable នឹង​មាន​លទ្ធភាព​សាក​ថ្ម​ដូច​ឆ្នាំង​សាក​ទូទៅ និង​អាច​ប្រើ​សម្រាប់​ផ្ទេរ​ឯកសារ (Sync) ក៏​បាន។ នេះ​មាន​ន័យ​ថា ប្រសិន​លោក​អ្នក​បើក​មុខងារ (ON) នោះ នឹង​ស៊ី​ភ្លើង​បន្តិច ហើយ​មុខងារ​ផ្ទេរ​ឯកសារ (Sync) នឹង​មិន​ដំណើរការ (disable) បាន​ទេ។ ​ពេល​នេះ ខ្សែ​សាក​ថ្ម SONICable ត្រូវ​បាន​ដាក់​លក់​នៅ​លើ​គេហទំព័រ sonicable.com ​ក្នុង​តម្លៃ​ ២៨,៩៥ដុល្លារ​ដូច​គ្នា ទាំង​ពណ៌​ខ្មៅ ពណ៌​ប្រាក់ និង​ពណ៌​ស លាយ​ខៀវ។ ប្រសិន​លោក​អ្នក​ជាវ​ម្ដង​ពីរ​ខ្សែ នឹង​លក់​បញ្ចុះ​នៅ​ត្រឹម ៥២ដុល្លារ​ប៉ុណ្ណោះ៕
X
5s