កំពូល​តារា​ហូលីវូត​ល្បីៗ​ទាំង​១០​រូប​ ​​សុទ្ធ​តែ​​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​



ជំនឿ​សាសនា​មាន​​​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ ដូចជា​សាសនា​គ្រិស្ត ឥស្លាម និង​សាសនា​ព្រះពុទ្ធ​ជាដើម។ ដោយ​ឡែក​នៅ​ហូលីវូត ព្រះពុទ្ធសាសនា ត្រូវ​បាន​តារា​ជា​ច្រើន មាន​ជំនឿ​និង​គោរព​បដិបត្តិ​តាម។ នៅក្នុងទីនេះយើងសុំលើកយកកំពូលតារាហូលីវូត១០ រូប​ដែល​ពួក​គាត់​មាន​ជំនឿ​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា។ ១) Angelina Jolie៖ តារា​ស្រី​ល្បី​ឈ្មោះ ​អ្នកនាង អេនជេលីណា ជូលី ជា​អ្នក​មាន​ជំនឿ​ទៅ​លើ​ព្រះពុទ្ធ​សាសនា មិន​ត្រឹមតែ​អ្នក​នាង​នោះ​ទេ សូម្បីតែ​ក្រុម​គ្រួសារ​របស់​អ្នក​នាង​ក៏​មាន​ជំនឿ​ទៅ​លើ​ព្រះពុទ្ធ​សាសនា​ផង​ដែរ។ បន្ទាប់​ពី​អ្នក​នាង​អេនជេលីណា បាន​យក​កូន​ខ្មែរ គឺ Maddox ទៅ​ចិញ្ចឹម អ្នក​នាង​បាន​សាក់​រូប​នៅ​លើ​រាងកាយ​របស់​ខ្លួន​ក្នុង​នាម​ជា​អ្នក​មាន​ជំនឿ​ទៅ​លើ​ព្រះពុទ្ធ​សាសនា​មួយ​រូប។ angelina1២) Brad Pitt៖ តារា​សម្ដែង​ប្រុស​របស់​ហូលីវូត លោក ប្រេត​ ភីត ក៏​ដូចគ្នា​នឹង​អ្នក​នាង អេនជេលីណា ផង​ដែរ​ គឺ​ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់​នេះ​មាន​ជំនឿ​ដូចគ្នា​ទៅ​លើ​ព្រះពុទ្ធសាសនា ស្រប​ពេល​ដែល Maddox ​បាន​រួមរស់​នៅ​ជា​មួយ​ពួកគេ។ Brad-Pitt1 ៣)Kate Hudson៖ Kate Hudson ទោះ​​បី​​​ជា​ជីដូន​កន្លង​មក​មាន​ជំនឿ​ទៅ​លើ​សាសនា​ជី្វហ្វ​ក៏​ដោយ តែ​តារា​ស្រី​ម្នាក់​នេះ បាន​រៀន​សូត្រ​ពី​ទ្រឹស្ដី​ព្រះពុទ្ធ​សាសនា។ ម្តាយ​របស់ Kate Hudson បាន​បង្រៀន​នាង​អោយ​យល់​ដឹង​ពី​អត្ថន័យ​នៃ​ជីវិត​រស់នៅ​ដែល​ស្រប​ទៅ​តាម​និយមន័យ​នៃ​ព្រះពុទ្ធសាសនា មាន​ដូចជា ការ​ស្រឡាញ់​និង​ការ​អស់​សង្ឃឹម ការ​សើច​ក្អាកក្អាយ​និង​ការ​កើតទុក្ខ​ ជា​ដើម។ Kate-Hudson1 ៤) Orlando Bloom៖ ​តារា​សម្ដែង​ក្នុង​រឿង The Lord of the Rings លោក Orlando Bloom បាន​ចាប់​ផ្ដើម​មាន​ជំនឿ​មកលើព្រះពុទ្ធសាសនានៅក្នុងឆ្នាំ២០០៤​ បន្ទាប់​មក​គាត់​ក៏​ក្លាយ​ជា​ពុទ្ធសាសនិក​មួយ នៅ​ក្នុង​មណ្ឌល​ពុទ្ធសាសនា​ពិភពលោក។ នៅ​ពេល​គាត់ បាន​ជួប​ជាមួយ​តារា​ស្រី​ នាង Kate Bosworth នាង​ក៏​ជា​ពុទ្ធសាសនិក​ម្នាក់​ដែរ​។ ពួកគេ​ទាំងពីរ​នាក់​បាន សាង​អាសនៈ​ព្រះពុទ្ធ​នៅ​ផ្ទះ​របស់​ Orlando Bloom នៅ​ឯ​ក្រុង​ឡុងដុង​​ប្រទេស​អង់គ្លេស ហើយ​ពួកគេ​ក៏​បាន​សង់​អាសនៈ​នេះ ផង​ដែរ​នៅ​រដ្ឋ​កាលីហ័រញ៉ា។ Orlando-Bloom1 ៥) Sharon Stone៖ ​​Sharon Stone កាល​ពី​ដំបូង​ឡើយ​ នាង​មាន​ជំនឿ​ទៅ​លើ​ព្រះ​ក្នុង​គ្រិស្ត​សាសនា តែ​ក្រោយ​មក​នាង​មាន​ជំនឿ​ទៅ​លើ​ព្រះពុទ្ធ​សាសនា​ខាង​ទីបេ។ Sharon Stone ត្រូវ​បាន​តារា​ប្រុស លោក Richard Gere បាន​ណែនាំ​អោយ​ស្គាល់​សម្តេច​សង្ឃ​ដាឡៃឡាម៉ា បន្ទាប់​មក Sharon Stone ក៏​មាន​ជំនឿ​លើ​ព្រះពុទ្ធ​សាសនា​តែ​ម្តង។ Sharon-Stone1 ៦) Richard Gere៖ ​តារា​សម្ដែង​ប្រុស លោក Richard Gere នៅ​ពេល​ធំ​ដឹង​ក្តី​មក គាត់​បាន​សិក្សា​ពី​ទ្រឹស្ដី​ព្រះពុទ្ធ​សាសនា។ គាត់​បាន​ទៅ​លេង​ប្រទេស​នេប៉ាល់ នៅ​ពេល​ដែល​លោក​មាន​អាយុ​២៩​ឆ្នាំ ហើយ​បន្ទាប់មក Richard Gere បាន​ជួបជា​មួយ​សម្តេច​សង្ឃ​ដាឡៃឡាម៉ា នៅ​ប្រទេស​ឥណ្ឌា។ Richard Gere ក៏​បាន​ក្លាយ​ជា​ពុទ្ធសាសនិក​មួយ​រូប ហើយ​ជា​អ្នក​ដែល​គាំទ្រ​ដ៏​សកម្ម​របស់​ ​សម្តេច​សង្ឃ​ដាឡៃឡាម៉ា។ Richard-Gere1 ៧) Sarah Jessica Parker៖ Sarah Jessica Parker មាន​ជំនឿ​ទៅ​ព្រះពុទ្ធ​សាសនា ដោយ​ការ​សិក្សា​ទៅ​លើ​ទស្សនវិជ្ជា​ស្តី​ពី​ព្រលឹង​វិញ្ញាណ។ ព្រោះ​តែ​ការ​សិក្សា​ទៅលើ​​ទស្សនវិជ្ជា​ស្តីពី​ព្រលឹង​វិញ្ញាណ​នេះ​ហើយ ទើប​ធ្វើ​អោយ Sarah មាន​ជំនឿ​លើ​ទ្រឹស្ដី​ព្រះពុទ្ធ​សាសនា។ Sarah-Jessica-Parker1 ៨) Steven Seagal៖ តារា​សម្តែង​ហូលីវូត​មួយ​រូប​ក្នុង​រឿង Unter Siege ក៏​ជា​អ្នក​មាន​ជំនឿ​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​ផង​ដែរ។ គាត់​បាន​រៀន​សូត្រ​តាម​សម្តេច​សង្ឃ​ដាឡៃឡាម៉ា ហើយ Seagal ក៏​ជា​អ្នក​ដែល​ផ្ដល់​ការ​ឧបត្ថម្ភ​ម្នាក់​ដល់​មូលនិធិ​របស់​សម្ដេច​សង្ឃ​ដាឡៃឡាម៉ាផងដែរ។ Steven-Seagal1 ៩) Uma Thurman៖ ​វីរនារី​នៅ​ក្នុង​រឿង ​Kill Bill នាង Uma Thurman មាន​ជំនឿ​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា តាម​ឪពុក​របស់​នាង។ ឪពុក​របស់ ​Uma Thurman គឺ​ជា​អ្នក​បស្ចិមប្រទេស​ដំបូង​គេ​ដែល​ជឿ​​លើ​ព្រះពុទ្ធ​សាសនា តាម​រយៈ​ព្រះ​សង្ឃ​ទីបេ។ Uma-Thurman1 ១០) Keanu Reeves៖ Keanu Reeves គឺ​ជា​តារា​ហូលីវូត​ ដែល​មាន​ការ​សិក្សា​ច្រើន​ចំពោះ​សាសនា។​ នៅ​ក្នុង​ឆ្នាំ​១៩៩៣ បន្ទាប់ពី​គាត់​សម្តែង​ក្នុង​រឿង​ Little Buddha  លោក Keanu Reeves ក៏​មាន​ជំនឿ​ទៅ​លើ​ព្រះពុទ្ធ​សាសនា៕ Keanu-Reeves1 ប្រែ​សម្រួល៖ ​សុខា នីកា ប្រភព៖ ​www.mensxp.com
X
5s