LG ប្រាប់​ឱ្យ​ដឹង​ថា កំពូល​ទូរស័ព្ទ G5 នឹង​​មាន​មុខងារ​ថ្មីទំនើប Always ON ងាយស្រួល​​ឃើញ Notification, missed call, message ឬ email ផ្សេងៗ​មិន​បាច់​ Screen On​



កាលពី​សប្ដាហ៍​មុន LG បាន​បញ្ជាក់​ដល់​ពិភពលោក​ឱ្យ​បាន​ដឹង​ថា ខ្លួន​នឹង​ប្រកាស​ចេញ​កំពូល​ស្មាតហ្វូន​ថ្មី G5 ​នៅ​ថ្ងៃ​ទី២១ ខែ​កុម្ភៈ​ខាង​មុខ ក្នុង​ព្រឹត្តិការណ៍ MWC 2016 ដោយ​មិន​បាន​បញ្ជាក់​លក្ខណៈ សម្បត្តិ​ជុំវិញ​ស្មាតហ្វូន​ថ្មី​នេះ​ឡើយ។ ចំណែក​ថ្ងៃ​នេះ ក្រុមហ៊ុន​បាន​អះអាង​មុខងារ​ថ្មី​មួយ នឹង​មាន​ប្រើ​នៅ​លើ G5 នោះ​គឺ​ទម្រង់​អេក្រង់ “Always ON” ដែល​អាច​ឱ្យ​អ្នក​ប្រើ​មើល​ឃើញ​សារ notification ចូល​មក (ដូច​ជា missed call, message ឬ email) មិន​ចាំបាច់​ដំណើរការ​បើក​ឱ្យ screen ​ទាំងមូល​ភ្លឺ​ឡើយ។ មុខងារ​នេះ ស្រដៀង​ទៅ​នឹង​មុខងារ​មួយ​នៅ​លើ​ទូរស័ព្ទ Motorola ដែរ​គឺ Active Display ហើយ​ក៏​ដូច​នឹង​មុខងារ​លើ​ទូរស័ព្ទ Nexus ជំនាន់​ចុងក្រោយ​របស់ Google ដែល​ហៅ​ឈ្មោះ​ថា Ambient Display។ មុខងារ​បែប​នេះ ត្រូវ​គេ​រំពឹង​ដែរ​ថា នឹង​មាន​នៅ​លើ​ស្មាតហ្វូន​ស៊េរី​ថ្មី​របស់ Samsung ទាំង​ពីរ​គឺ Galaxy S7 និង Galaxy S7 Edge។ LG G5 នឹង​មាន​លក្ខណៈ​ពិសេស​ខុស​ប្លែក​ពី G4 និង G3 ​ពោល​គឺ​មាន​តួ​ផលិត​ពី​លោហធាតុ ភ្ជាប់​ជាមួយ​មុខងារ​ស្កេន​ក្រយៅដៃ​ថ្មី ហើយ​មាន​កាមេរ៉ា​ភ្លោះ​នៅ​ខាង​ក្រោយ៕
X
5s